ជាតិ
ក្រសួងពាណិជ្ជកម្ម រុះរើ​ស្លាក​យីហោ​របស់​អាជីវករ​ចិន​២​កន្លែង​នៅ​ព្រះសីហនុ​
26, May 2019 , 5:43 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ស្លាក​យីហោ​អាជីវកម្ម​របស់​ជនជាតិ​ចិន​ចំនួន​២​ទីតាំងនៅ​ខេត្ត​ព្រះសីហនុ ត្រូវបាន​មន្ត្រី​ក្រសួងពាណិជ្ជកម្ម និង​អាជ្ញាធរ​មូលដ្ឋាន ចុះ​រុះរើ ព្រោះ​ប្រើប្រាស់​អក្ខរាវិរុទ្ធ​ខ្មែរ​មិន​ត្រឹមត្រូវ​។​


 
​លោក វ៉េង សុធី រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​ដឹកនាំ​ក្រុមការងារ ដោយ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះ​រុះរើ​ស្លាក​យីហោ​អាជីវកម្ម​ជនជាតិ​ចិន​ចំនួន​ពីរ​ទីតាំង ដែល​ទី​១ គឺ​ហាង​លក់​សម្លៀកបំពាក់​ឈ្មោះថា​«​ក្មេងស្រី​ជនជាតិ​ចិន​» និង​ទី​២​គឺ​ហាង​លក់​ម្ហូប​ឈ្មោះថា​«​តូប​លក់​សាច់​កម្ពុជា​»​។​
 
​បើតាម​ព័ត៌មាន​ផ្សព្វផ្សាយ​លើ​ហ្វេ​ស​ប៊ុ​ក​ក្រសួងពាណិជ្ជកម្ម ហាង​ទាំងពីរ​នេះ បើក​ដំណើរការ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ប្រកប​អាជីវកម្ម​ពី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​ការអនុញ្ញាត​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀតឡើយ​។​
 
​បន្ទាប់ពី​រុះរើ​ស្លាក​ហើយ​នោះ លោក វ៉េង សុធី ដែលជា​អ្នកដឹកនាំ​ប្រតិបត្តិការ​នេះ បាន​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​ទាំងនោះ​ឲ្យ​បំពេញ​លក្ខខណ្ឌ​បី ដោយ​ត្រូ​ប្រើប្រាស់​អក្ខរាវិរុទ្ធ​ឲ្យ​បាន​ត្រឹមត្រូវ ត្រូវសុំ​ច្បាប់​អនុញ្ញាត​ពី​ស្ថាប័ន​ពាក់ព័ន្ធ និង​ត្រូវដាក់​ពាក្យសុំ​លើក​ស្លាក​យីហោ នៅ​ច្រកចេញចូល​តែមួយ​របស់​សាលា​រាជធានី ឬ​ខេត្ត​៕

Tag:
 ស្លាក​យីហោ​
  ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com