ពីនេះ ពីនោះ
ព័ត៍មានសុខភាព
វិធី​ក្នុង​ការបំបាត់​គីស​ក្នុង​ក្រពេញ​អូ​វ៉ែ​
27, May 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​មជ្ឈមណ្ឌល​សម្រាប់​គ្រប់គ្រង និង​បង្ការ​ជំងឺ (CDC) បាន​ឲ្យ​ដឹងថា ស្ត្រី​ត្រៀម​នឹង​រាំងរដូវ​ភាគច្រើន​គឺមាន​គីស​ក្នុង​ក្រពេញ​អូ​វ៉ែ​តែម្តង ឬ​ច្រើនដង​ក្នុង​មួយជីវិត ខណៈពេលដែល​វា​អាច​កើត​ឡើងលើ​ស្ត្រី​ប្រមាណ ១៤,៨​ភាគរយ​ក្រោយពី​រាំងរដូវ​រួច​។​

​គីស​ក្នុង​ក្រពេញ​អូ​វ៉ែ​មាន​ច្រើន​ប្រភេទ​និង​ខុសៗ​គ្នា​។ អ្វីដែល​ញឹក​ញ៉ាប់​បំផុត​នោះ​គឺជា​គីស Functional Cyst ដែល​កើតឡើង​ក្នុងពេល​ជ្រុះ​អូ​វ៉ុល​។ គីស​ផ្សេងៗ​ទៀត​មានដូចជា​៖ 

  • Polycystic Ovaries

  • Endometriosis

  • Cystadenomas 

​វិធី​ព្យាបាល​ដោយ​ខ្លួនឯង​លើ​ករណី​គីស​ក្រពេញ​អូ​វ៉ែ​មានដូចជា​៖ 

​បន្ថយ​អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន​

  • ​អតុល្យភាព​អ័រម៉ូន ជាពិសេស​អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន​ច្រើន គឺជា​កត្តា​ដ៏​សំខាន់​មួយ​ដែល​នាំ​ឲ្យ​មានការ​ជ្រុះ​អូ​វ៉ុល​ខុសធម្មតា និង​បង្កើតជា​គីស​ក្នុង​ក្រពេញ​អូ​វ៉ែ​។​

  • ​ចូរ​ចៀសវាង​ការ​ញ៉ាំ​ផលិតផល​ធ្វើ​ពី​សណ្តែកសៀង និង​អាហារ​កៃ​ឆ្នៃ ព្រោះ​សណ្តែកសៀង​មាន​សារធាតុ​ជាច្រើន​ដែលមាន​លក្ខណៈ​ដូចគ្នា​នឹង​អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន​ក្នុង​រាងកាយ​យើង​អញ្ចឹង​

  • ​ល្ង​រស​អាចជួយ​រក្សា​តុល្យភាព​សមាមាត្រ​នៃ​អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន ទៅ​ប្រូ​ជេ​ស្តេ​រ៉ុ​ន​ក្នុង​រាងកាយ​ដែរ​។ រឿងនេះ​នឹង​ជួយ​បន្ថយ​ការកើត​គីស​ផង​។ 
​រុក្ខជាតិ​
 
មាន​ឬ​ស​ឈើ​ច្រើនណាស់​ដែល​អាច​ប្រើ​ដើម្បី​ព្យាបាល​គីស​ក្នុង​ក្រពេញ​អូ​វ៉ែ​បាន​ដូចជា​៖ 

  • ​តែ Chamomile ដែល​វា​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ឱសថ​ល្អ​មួយ​សម្រាប់​ព្យាបាល​គីស​អូ​វ៉ែ និង​ការឈឺចាប់​ផ្សេងៗ​ទៀត​។​

  • ​ទឹក​ខ្ញី គឺជា​ឬ​ស​ឈើ​ដែលមាន​សមត្ថភាព​ប្រឆាំង​ការ​រលាក​ខ្លាំង ហើយ​អាច​បន្ថយ​ការ​រលាក និង​បំបាត់​ការឈឺចាប់​ថែមទៀត​។ 
​ញ៉ាំ​បន្លែ​និង​គ្រាប់​ធញ្ញជាតិ​ឲ្យ​បាន​ច្រើន​

  • ​ការបន្ថយ​ការ​ញ៉ាំ​សាច់ អាច​បន្ថយ​ឱកាស​នៃ​ការកើត​គីស​នៅ​ក្រពេញ​អូ​វ៉ែ​បាន​

  • ​ចូរ​បន្ថែម​អាហារ​ដុ​ច​ជា ផ្លែឈើ បន្លែ និង​គ្រាប់​ធញ្ញជាតិ​ឲ្យ​បាន​ច្រើន​ជំនួស​វិញ​

  • ​បន្លែ​ដូចជា Beetroot អា​ចប​ន្ថ​ភាព​ធ្ងន់ធ្ងរ​នៃ​រោគសញ្ញា​គីស​នៅ​ក្រពេញ​អូ​វ៉ែ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ 
​សម្រក​ទម្ងន់​និង​ហាត់ប្រាណ​ទៀងទាត់​

​ការ​សម្រក​ទម្ងន់ និង​រក្សា​ទម្ងន់​ឲ្យ​មាន​សុខភាព​ល្អ​នឹង​ជួយ​អ្នក​អាច​យកឈ្នះ​គីស​ក្នុង​ក្រពេញ​អូ​វ៉ែ ហើយ​កុំ​ឲ្យ​វា​កើតឡើង​ម្តងទៀត​បាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com