ជាតិ
និស្សិតវិទ្យាស្ថានតិចណូ ជាប់លេខ១ ពីពានរង្វាន់ត្នោតមាស លើការប្រកួតអត្ថបទស្រាវជ្រាវកសិ-ចំណីអាហារ
27, May 2019 , 10:35 am        
រូបភាព
ភ្នំពេញ៖ មូលនិធិគីណាល់ បានរកឃើញនិស្សិតជ័យលាភីចំនួន៣ក្រុម ដែលជាម្ចាស់ស្នាដៃអត្ថបទស្រាវជ្រាវផ្នែកកសិ-ចំណីអាហារសម្រាប់ «ពានរង្វាន់ត្នោតមាស Thnot d’Or » លើកទី២ ឆ្នាំ២០១៩។ ម្ចាស់ជ័យលាភីលេខ១ និងលេខ២ ជាក្រុមនិស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងលេខ៣ ក្រុមនិស្សិតនៃសាលាជាតិកសិកម្មខេត្តកំពង់ចាម។


 
នេះជាលើកទី២  ដែលមូលនិធិគីណាល់ បានរៀបចំការប្រកួតប្រជែងស្នាដៃអត្ថបទស្រាវជ្រាវដណ្ដើម «ពានរង្វាន់ត្នោតមាស»។ «ពានរង្វាន់ត្នោតមាស» នេះ មានគោលបំណងលើកស្ទួយដល់ការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្រ្តលើវិស័យកសិកម្ម, ក្សេត្រសាស្រ្ត និងការកែច្នៃចំណីអាហារនៅកម្ពុជា។ 
  


ក្រុមនិស្សិតជ័យលាភីលេខ១ ដែលមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានស្រាវជ្រាវពី «ការផលិត ផលិតផលកែច្នៃចេញពីផ្លែម្នាស់»។ ដោយឡែកក្រុមជ័យលាភីលេខ២ បានស្រាវជ្រាវពី «ការផលិតប្រហិតបន្លែ» និងក្រុមជ័យលាភីលេខ៣ ដែលមកពីសាលាជាតិកសិកម្មខេត្តកំពង់ចាម បានស្រាវជ្រាវពី «អត្ថប្រយោជន៍ ដែលបានមកពីការកែច្នៃសាច់ដូង»។ 
 
តាមរយៈការប្រកួតដណ្ដើមពានរង្វាន់ត្នោតមាស របស់មូលនិធិគីណាល់នេះ ក្រុមដែលទទួលជ័យលាភីលេខ១ ទទួលបានប្រាក់ ៤លានរៀល, លេខ២ ទទួលបាន ២លានរៀល, លេខ៣ ទទួលបាន ១លានរៀល។ សូមបញ្ជាក់ថា ការប្រកួតប្រជែងនេះ រៀបចំដោយមូលនិធិគីណាល់ ដោយមានការសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕ 
 

 
(ក្រុម​និស្សិតជ័យលាភីលេខ១ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា)



(ក្រុម​និស្សិតជ័យលាភីលេខ២ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា)



(ក្រុម​និស្សិតជ័យលាភីលេខ៣ នៃសាលាជាតិកសិកម្មខេត្ត​កំពង់ចាម)





Tag:
 Confirel
  ពានរង្វាន់ត្នោតមាស
 កសិ-ចំណីអាហារ
  មូលនិធិគីណាល់)
© រក្សាសិទ្ធិដោយ thmeythmey.com