អត្ថបទពាណិជ្ជកម្ម
HEINEKEN នឹង​រៀបចំ​កម្មវិធី​បញ្ចាំង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​យូ​ហ្វា​ឆា​ម​ពាន​លី​គ ក្នុង​ក្រុង​ភ្នំ ពេញ និង​សៀមរាប​
27, May 2019 , 11:29 am        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ​៖ ស្រា​បៀ  Heineken ដែលជា​ស្រា​បៀ​លំដាប់ថ្នាក់​អន្តរជាតិ​ដ៏​ល្បីល្បាញ​បំផុត​ក្នុង​ពិភពលោក នឹង​រៀបចំ​កម្មវិធី​បញ្ចាំង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​យូ​ហ្វា​ឆា​ម​ពាន​លី​គ (UEFA Champions League) នៅ​រាត្រី​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៩​នេះ នៅតាម​បណ្តា​ទីតាំង​ជាច្រើន​នៅ​ទីក្រុង​ភ្នំពេញ និង​សៀម​រាប។ 
 
​ក្នុងនាម​ជា​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី UEFA Champions League លំដាប់​ពិភពលោក ស្រា​បៀ​Heineken បានសម្រេច​រៀបចំ​កម្ម​វិធី បញ្ចាំង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ យូ​ហ្វា​ឆា​ម​ពាន​លី​គ លើ​ផ្ទាំង​អេក្រង់​ធំ​ជាថ្មី​ម្តងទៀត ដោយ​ពង្រីក​បន្ថែម​ទីតាំង​ជាច្រើន ដោយសារតែ​ឆ្នាំនេះ មាន​អ្នកចូលរួម​កើនឡើង​។​
 
​កម្មវិធី​ពិសេស​នេះ នឹង​ចាប់ផ្តើម​ចាប់ពី​ម៉ោង ៩ យប់ ថ្ងៃទី​១ មិថុនា រហូតដល់​ម៉ោង ៤ ទៀបភ្លឺ ថ្ងៃទី​២ ខែមិថុនា  ដោយ​ជ្រើសរើស​ទីតាំង​កម្សាន្ត​ពេល​រាត្រី​ដ៏​ល្អ​បំផុត ចំនួន​ពីរ​កន្លែង​នៅ​ទីក្រុង​ភ្នំពេញ គឺ All Sports Bar និង Cheers Phnom Penh និង​ទីតាំង​កម្សាន្ត​ពេល​រាត្រី​ដ៏​ល្អ​បំផុត​នៅតាម​ដង​វិថី Pub Street  នៅ​ទីក្រុង​សៀមរាប​។ 
 
​កម្មវិធី​ពិសេស​ទាំងពីរ​របស់​ស្រា​បៀ  Heineken នឹងត្រូវ​រៀបចំឡើង នៅពេល​ជាមួយគ្នា ដោយមាន​ការចូលរួម​សម្តែង ពី​ក្រុម​តន្ត្រី ឌី​ជេ និង​តារា​ល្បីៗ​ដូចជា The Melody, Mustache Band, DJ Miley, DJ Vini និង  DJ Mike ។ ជាពិសេស មាន​សកម្ម​ភាពសប្បាយៗ ដើម្បី​ឈ្នះ​រង្វាន់​វត្ថុ​អនុស្សាវរីយ៍ ពី​ស្រា​បៀ Heineken និង​ប្រូ​ម៉ូ​សិន​ពិសេស ពី​ស្រា​បៀរ  Heineken ពេញ​មួយ​រាត្រី​។ 
 
​សូម​ចូលរួម​ទស្សនា​កម្សាន្ត​ជាមួយ​ស្រា​បៀ  Heineken ឲ្យ​ច្រើន​កុះករ និង​ក្រេប​រសជាតិ​ឈ្ងុយឆ្ងាញ់​នៃ​ស្រា​បៀ  Heineken ខណៈពេល​កំពុងតែ​ទស្សនា​ការប្រកួត​បាល់ទាត់​ដ៏​អស្ចារ្យ​នេះ​។ 
 
​ដើម្បី​ស្វែងយល់​ព័ត៌មាន​បន្ថែម អំពី​កម្មវិធី​ពិសេស​របស់​ស្រា​បៀ Heineken  សូម​ចូល​ឆែក​មើល​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ជា​ផ្លូវការ​៖ www.facebook.com/heineken/  ។​
 
#Heineken #Cambodia #UCL2019
 
​សូម​រីករាយ​ពិសា​ស្រា​បៀ Heineken ដោយ​ការទទួលខុសត្រូវ​!




 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com