អត្ថបទពាណិជ្ជកម្ម
Grab ឈ្នះ​ពានរង្វាន់​«​សហគ្រាស​ដែលមាន​ទំនួល​ខុសត្រូវ​សង្គម​នៅ​តំបន់​អាស៊ី​»​ឆ្នាំ​២០១៩ សម្រាប់​ការផ្តល់​ការដឹកជញ្ជូន​ដោយមាន​សុវត្ថិភាព និង​បរិស្ថាន​ស្អាត
27, May 2019 , 3:33 pm        
រូបភាព
ដោយ: ថ្មីៗ
​ថ្ងៃទី​២៤ ខែឧសភា​៖ Grab (​ហ្គ្រេ​ប​) ដែលជា​កម្មវិធី​លើ​ទូរស័ព្ទ​ឈានមុខ​គេ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ បានឈ្នះ​ពានរង្វាន់ «​សហគ្រាស​ដែលមាន​ទំនួល​ខុសត្រូវ​សង្គម​នៅ​តំបន់​អាស៊ី (Asia Responsible Enterprise Award) សម្រាប់​ឆ្នាំ​២០១៩ ក្នុងការ​ចូលរួមចំណែក​ក្នុង​កម្មវិធី​និរន្តរភាព​ចរាចរណ៍​ក្នុ ង​ទីក្រុង​សម្រាប់​គ្រប់គ្នា (Sustainable Urban Mobility for All Initiative) ហៅ​កាត់​ថា SUMAI ។ SUMAI ជា​គម្រោង​មួយ ដែល​បង្កើតឡើង​ដើម្បី​ធ្វើ​ឲ្យ​ផ្លូវ​នានា​នៅ​កម្ពុជា កាន់​តែមាន​សុវត្ថិភាព និង​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​។ 
 
​ពានរង្វាន់​សហគ្រាស​ដែលមាន​ទំនួល​ខុសត្រូវ​សង្គម​នៅ​តំបន់​អាស៊ី (AREA) មួយ​នេះ គឺជា​ការទទួលស្គាល់​លើ ក្រុមហ៊ុន​សាជីវកម្ម និង​អង្គភាព​/​ស្ថាប័ន​នានា ចំពោះ​បំពេញការងារ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​ទៅលើ​សកម្មភាព​ទទួល ខុសត្រូវ​សង្គម (CSR)​។ ហើយ​ពានរង្វាន់​នេះ គឺជា​ការទទួលស្គាល់​ដ៏​ខ្ពស់បំផុត សម្រាប់​ការងារ​ទទួលខុសត្រូវ​សង្គម ដែល​ក្រុមហ៊ុន​នានា អាច​ទទួលបាន​ទូទាំង​តំបន់​អាស៊ី​។ 
 
​លោក រ៉ូ​ណា​ល់ វ៉ង (Ronald Wong) នាយក​ប្រចាំ​ប្រទេស​របស់​ក្រុមហ៊ុន Grab Cambodia បាន​មាន ប្រសាសន៍ថា​៖«​ខ្ញុំ​ពិតជា​មាន​កិត្តិយស​ណាស់ ក្នុងការ​ទទួលបាន​ពានរង្វាន់​នេះ តំណាង​ឲ្យ​ក្រុមការងារ SUMAI នៅ​ចំពោះមុខ​វត្តមាន​សមាជិក និង​អង្គភាព​ល្បីៗ​ជាច្រើន​នៅទីនេះ ដែល​សុទ្ធសឹង​តែមាន​ប្តេជ្ញាចិត្ត ក្នុងការ​បង្កើត​អនាគត​ប្រកបទៅដោយ​សមភាព និង​និរន្តរភាព​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ​ទាំងអស់ និង​គណៈវិនិច្ឆ័យ ក្នុង​ពានរង្វាន់​សហគ្រាស​ដែលមាន​ទំនួល​ខុសត្រូវ​នៅ​អាស៊ី ចំពោះ​ការផ្តល់​ពានរង្វាន់​មួយ​នេះ​ដល់​យើង​»​។ 
 
​ការកកស្ទះ​ចរាចរណ៍ និង​ភាពកខ្វក់​ក្នុង​ទីក្រុង គឺជា​បញ្ហា​ដ៏​ចម្បង​ក្នុង​ទីក្រុង​ជាច្រើន​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ក្នុងនោះ​រាប់បញ្ចូល​ទាំង​រាជធានី​ភ្នំពេញ​ផងដែរ​។ ការរីកលូតលាស់​ផ្នែក​សេដ្ឋកិច្ច ឥតឈប់ឈរ និង​កំណើន​អត្រា​ប្រជាជន​យ៉ាង​ឆាប់រហ័ស បាន​បង្កើត​ឲ្យ​មានការ​កើនឡើង​នូវ​ចំនួន​យានយន្ត​ជាច្រើន នៅតាម​ដងផ្លូវ​នានា ពិសេស​នៅក្នុង​ទីក្រុង​ភ្នំពេញ  សម្រាប់​រយៈពេល​១​ទសវត្សរ៍​ចុងក្រោយ​នេះ​។ គម្រោង​និរន្តរភាព​ចរាចរណ៍​ក្នុង​ទីក្រុង​សម្រាប់​គ្រប់គ្នា គឺជា​គម្រោង​រយៈពេល​៣​ឆ្នាំ​ដែល​ត្រូវបាន​បង្កើត​ដោយ​ក្រុមហ៊ុន Grab សហការ​ជាមួយនឹង​កម្មវិធី​អភិវឌ្ឍ​របស់​អង្គការសហប្រជាជាតិ (UNDP) និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដោយ​កម្មវិធី​នេះ ផ្តោតលើ​ការផ្តល់​ដំណោះស្រាយ​ផ្សេងៗ និង​ការលើកទឹកចិត្ត ឲ្យ​មាន​មាន​សកម្មភាព​នានា ដើម្បី​បង្ការ​នឹង​ការកកស្ទះ​ចរាចរណ៍ និង​ភាពកខ្វក់ ក៏ដូចជា​បង្កើត​ឲ្យ​មាន​សុវត្ថិភាព​លើ​ដងផ្លូវ​។ 
 
​តាមរយៈ​ការប្រើប្រាស់​ទិន្នន័យ ដើម្បី​បង្កើត​គម្រោង​ផ្នែក​ចរាចរណ៍​ឲ្យ​កាន់តែ​ល្អប្រសើរ នៅ​រាជធានី​ភ្នំពេញ និង​ការផ្តល់​ការគាំទ្រ ចំពោះ​ដំណោះស្រាយ​ចល័ត ក្នុង​ទីក្រុង​ប្រកបដោយ​និរន្តរភាព និង​ភាព​ឆ្លាត​វៃ គម្រោង SUMAI កំពុងតែ​ត្រួស​ត្រាយផ្លូវ ក្នុងការ​បង្កើត​ឲ្យ​មានការ​ធ្វើដំណើរ​ប្រកបទៅដោយ​សុវត្ថិភាព និង​មិន​បំណុល​បរិស្ថាន​។ គោលបំណង​សំខាន់​៣ នៃ​គម្រោង​នេះ គឺ​ការបង្កើត​ដំណោះស្រាយ​ឆ្លាត​វៃ​ផ្សេងៗ បង្កើត​គោលនយោបាយ​ល្អៗ និង​ការលើកស្ទួយ​ឲ្យ​មានការ​ប្រើប្រាស់​យានជំនិះ​ប្រកបដោយ​បរិស្ថាន​ស្អាត​។ 
 
​លោក រ៉ូ​ណា​ល់ វ៉ង មានប្រសាសន៍​បន្ថែមទៀត​ថា​៖ «​ក្រុមការងារ​លើ​គម្រោង SUMAI នៅសល់​ផ្លូវ​វែងឆ្ងាយ​ទៀត ក្នុងការ​បញ្ចប់​ការងារ​របស់ខ្លួន​។ ក្នុង​រយៈពេល​២​ឆ្នាំ​ខាងមុខ​ទៀត ពួកគេ​នឹង​បន្ត​យកចិត្តទុកដាក់ លើ​ការធ្វើការ​រួមគ្នា​ជាមួយនឹង​ដៃគូ​ក្នុងស្រុក ដើម្បី​បង្កើត​ប្រព័ន្ធ​ជីវចម្រុះ ដើម្បី​ពង្រឹង​សុវត្ថិភាព​នៅលើ​ដងផ្លូវ និង​ការ​ចល័ត​ក្នុង​ទីក្រុង​ឲ្យ​កាន់តែ​ល្អប្រសើរ​នៅ​កម្ពុជា​។ Grab មានការ​ប្តេជ្ញាចិត្ត​ក្នុង​លើកស្ទួយ​ឲ្យ​តំបន់​អាស៊ីអាគ្នេយ៍ បោះជំហាន​ទៅមុខ​ជាមួយគ្នា​។ យើង​នឹង​បន្ត​ធ្វើការ​ជាមួយនឹង​ដៃគូ​ផ្សេងៗ ក្នុង​ការបង្កើត​ដំណោះស្រាយ​បែប ច្នៃប្រឌិត និង​រួមគ្នា​រយៈពេល​វែង​ជាច្រើន ដើម្បី​ដោះស្រាយ​បញ្ហា​ជាក់ស្តែង​នានា ដែល​ជះឥទ្ធិពល​ដល់​ពលរដ្ឋ និង​ភ្ញៀវទេសចរ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​»៕ 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com