ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
រថយន្តបុរាណផលិតឆ្នាំ១៩០២ កំពុងត្រូវបានថែទាំយ៉ាងដិតដល់ដើម្បីជូនទេសចរទស្សនាខេត្តសៀមរាប
× សៀមរាប៖ មានមធ្យោបាយធ្វើដំណើរយ៉ាងសម្បូរបែប ទាំងប្លែកៗ និងទំនើប ដើម្បីជូនភ្ញៀវទេសចរដើរកម្សាន្ត និងទស្សនាប្រាសាទនានា នៅខេត្តសៀមរាប។ រថយន្តបុរាណ ក៏បានដើរតួរយ៉ាងសំខាន់ និងមមាញឹកក្នុងការជូនដំណើរភ្ញៀវទស្សនាប្រាសាទបុរាណដែរ។ មានសណ្ឋាគារមួយចំនួននៅសៀមរាប ដែលមានរថយន្តបុរាណៗសម្រាប់ជួលឲ្យភ្ញៀវទេសចរ ក្នុងនោះក៏មាន សណ្ឋាគារ MÉMOIRE Palace resort and spa ក្រុងសៀមរាបដែរ។
បទសម្ភាសរវាងនាយ យ៉ាន និងកញ្ញា មៀន ខាត់ណា ជាអនុប្រធានផ្នែកការិយាល័យជួរមុខនៃសណ្ឋាគារនេះ កញ្ញា ខាត់ណា បានរៀបរាប់ថា សណ្ឋាគារ MÉMOIRE Palace បានទិញរថយន្តបុរាណមួយគ្រឿងឈ្មោះថា MASTHEAD នៅឆ្នាំ២០១៤។ តាម កញ្ញា ខាត់ណា រថយន្តនេះត្រូវបានផលិតឆ្នាំ១៩០២ ឬកាលពី១១៧ឆ្នាំមុន នៅអង់គ្លេស និងមានវត្តមាននៅស្រុកខ្មែរ នៅឆ្នាំ២០០១។ រថយន្តបុរាណនេះ ត្រូវបានថែទាំ និងត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាថាវានៅអាចប្រើប្រាស់បានយូរអង្វែង និងសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ។
ដើម្បីជ្រាបកាន់តែច្បាស់សូមអញ្ជើញស្តាប់បទសម្ភាសរវាង នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងកញ្ញា មៀន ខាត់ណា ដូចតទៅ៖
ផ្អែកតាមការស្រាវជ្រាវកន្លះថ្ងៃពីរថយន្ដ ដែលកញ្ញាមៀន ខាត់ណា បានណែនាំ រថយន្តនេះទំនងត្រូវបានផលិតនៅឆ្នាំ១៩០២ នៅប្រទេសអង់គ្លេសពិតមែន ក៏ប៉ុន្តែ MASTHEAD មិនមែនជាម៉ាករបស់វាទេ តែគឺជាក្រុមហ៊ុនផលិតគ្រឿងបន្លាស់ពីដើម។ ម្យ៉ាងទៀត C 904 មិនមែនជាម៉ូឌែលឡាននេះ ហើយក៏មិនមែនជាស្លាកលេខពីដើមដែរ។ សាស៊ី និងទ្រង់ទ្រាយ រថយន្ដនេះ គ្មានគ្រឿងដើមទាំងអស់ ពោលគឺគេបានកែច្នៃ ប៉ុន្តែរក្សារូបរាងដើម។ លើសពីនេះទៅទៀត ខ្ញុំបានទស្សនាភាពយន្ដ Tomb Raider (២០០១) សាជាថ្មី តែខ្ញុំមិនបានឃើញឡាននេះទេ។
Tag:
រថយន្តបុរាណ
យាន្តយន្ត
រថយន្ត
ភ្ញៀវទេសចរ
ទេសចរណ៍
សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com