អត្ថបទពាណិជ្ជកម្ម
F11 Pro Waterfall Gray របស់ OPPO រាង​ឡើង​ស្លី​ម តម្លៃ​វិញ​អស់ទាស់​តែម្តង​!
27, May 2019 , 4:36 pm        
រូបភាព
ដោយ: ថ្មីៗ
​បន្ទាប់ពី​ការ Warm Up នូវ​រូបរាង​ដ៏​ស្រទន់ នៃ​កូនស្រី​ពៅ​ត្រកូល F របស់ OPPO រួចមក ថ្ងៃនេះ F11 Pro Waterfall Gray បាន​បញ្ចេញ​តម្លៃ​ផ្លូវការ​របស់ខ្លួន គឺ 359 $ ។ មិន​ត្រឹម​តែមាន​ត​ម្ល​ស​ដ៏​សមរម្យ​ប៉ុណ្ណោះ​នោះទេ កូនស្រី​ពៅ​ត្រកូល F របស់ OPPO គឺ​មក​ជាមួយនឹង​ពណ៌​ដ៏​ទាក់ទាញ​បំផុត​គឺ​ពណ៌​ស បែក​ស្វាយ​ស្រាល ដោយមាន​ពន្លឺ​ប្រដេញ​ភ្លឺ​ផ្លេកៗ ទាក់ទាញ​ជាខ្លាំង​។  ស្មា​ត​ហ្វូ​ន​មួយ​នេះ ក៏​កំពុងមាន​ការចាប់អារម្មណ៍ និង​មាន​ភាព​ស៊ីវីល័យ​ខ្លាំង ព្រមទាំង​មាន​សមត្ថភាព​ខ្ពស់ មិន​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​ខកបំណង​នោះទេ​។ 
 
​កូនស្រី​ពៅ​ត្រកូល F រូបនេះ បានមក​ជាមួយនឹង RAM​ទំហំ​6GB និង ROM​ទំហំ 128GB ដែល​ធំ​ជាង​ម៉ូ​ឌែ​ល​រៀមច្បង​កន្លងមក​។ ប៉ុន្តែ​អ្វីដែល​សំខាន់​សម្រាប់​អ្នកប្រើប្រាស់​នោះ គឺ​សំណួរ​សួរថា​តើ​ម៉ូ​ឌែ​ល F11 Pro Waterfall Gray រូបនេះ គឺជា​ប្រភេទ​ទូរស័ព្ទ​ដែល​បានចាប់ផ្តើម​បំពាក់​នូវ​ទំហំ ROM 128GB ចាប់ពី ម៉ូ​ឌែ​ល​នេះ​ឬ​យ៉ាងណា របស់​ក្រុមហ៊ុន​OPPO? អ្វីដែល​សំខាន់​ជាងនេះទៅទៀត​នោះ គឺ​ម៉ូ​ឌែ​ល​នេះ មើលទៅ​ពិតជា​សម​ខ្លាំងណាស់ ជាមួយនឹង​សុភាពនារី​យើង​គ្រប់គ្នា និង​គ្រប់​វ័យ​តែម្តង​។ នេះ​បើ​យោងតាម​Comment និង Shared នៅលើ Page ផ្លូវការ​របស់ OPPO​។ អ្នក​ដែល​បាន​Comment និង Shared​នោះ បាន​អួត​សរសើរ​ថា ទូរស័ព្ទ​នេះ ជា​ម៉ូ​ឌែ​ល​ក្នុង​ក្តី​ស្រមៃ​របស់​សុភាពនារី​គ្រប់រូប  ហើយ​វា​កំពុងតែ​ទាក់ចិត្ត​សុភាពនារី​យើង​ហើយ​នៅពេលនេះ​។ ជាពិសេស​វា​សាក​សម​ខ្លាំងណាស់ ដើម្បី​លើក​សម្រស់​ស្ត្រី  និង​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​កាន់តែ​មាន​ភា​ព​ជឿជាក់ នៅពេលដែល​ពួកគេ​បាន​ប្រើប្រាស់​នូវ​ម៉ូ​ឌែ​ល​នេះ​។​
 
​មិន​ត្រឹម​តែមាន​សមត្ថ​ភាពល្អ​ប៉ុណ្ណោះ​ទេ ស្រី​ស្អាត​កូនពៅ F11 Pro Waterfall Gray រូបនេះ មើលទៅ​ក៏មាន​កាមេរ៉ា​បង្កប់ខ្លួន ដូច​ម៉ូឌែ​ល F11 Pro ជា​រៀមច្បង​ដែរ ហើយ​វា​មាន​កាមេរ៉ា​ភ្លោះ​ក្រោយ​ទំហំ 48MP និង មាន​អេក្រង់​លាតសន្ធឹង​ស្រលះ​ភ្នែក​ថែម​ទៀតផង​។ ចង់ដឹង​ណាស់​ថា​តើ​ស្រី​ស្អាត​រូបនេះ នឹងមាន​បច្ចេកវិទ្យា​សាក​ថ្ម​លឿន និង​បច្ចេកវិទ្យា​ជំនួយ​ល្បឿន Hyper Boost  និង​កម្មវិធី​ល្អៗ​ឯទៀត​ដូច F11 Pro ជា​រៀមច្បង​មុនៗ​អត់​ហ្ន៎​? បើ​មាន​មែន ច្បាស់​ជា​អស្ចារ្យ​មែនទែន​ហើយ​។  
 
OPPO F11 Pro Waterfall Gray តម្លៃ​ត្រឹមតែ 359 $   ប៉ុណ្ណោះ គឺ​ស៊ី​ផុយ​តែម្តង​សម្រាប់​សុភាពបុរស​យើង ដើម្បី​ទិញ​ជា​កាដូ​ជូន​ដល់​មនុស្ស​ជាទី​ស្រលាញ់​របស់ខ្លួន ហើយ​ស្ត្រី​ខ្លួនឯង ក៏​អាច​ទិញ​ជូន​ខ្លួនឯង​បានដែរ សម្រាប់​អ្នក​ចាប់ផ្តើម​ការងារ​ថ្មី​និង​ជោគជ័យ​ថ្មី​៕




 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com