អត្ថបទពាណិជ្ជកម្ម
ជំនាន់​ក្រោយ​របស់ Nokia តម្លៃ​ត្រឹម​១៦៩​ដុល្លារ មាន​ប៊ូ​តុង Google Assistant,​ស្កេ​ន​មុខ​ដោះ​សោរ និង​ការ​ឲ្យ​ដំណឹង LCD
27, May 2019 , 5:08 pm        
រូបភាព
ដោយ: ថ្មីៗ
Nokia 4.2 គឺជា​ទូរ​សព្ទ​ស៊េរី​ថ្មី​របស់ Nokia​។ ម៉ូ​ឌែ​ល​ចុងក្រោយ​របស់ Nokia នេះ បាន​បំពាក់​នូវ​មុខងារ​ថ្មីៗ​មួយចំនួន ជាមួយ​អេក្រង់​ដំណក់ទឹក​, វា​ក៏​បំពាក់​មកជា​មួយ​កា​ឲ្យ​ដំណឹង LCD (Notification LCD ) ដែល​រត់​ជុំវិញ​ប៊ូ​តុង​ចាក់សោរ (Power Botton)​។  លើក​នេះ HMD GLOBAL ក៏បាន​រចនា Nokia 4.2 ដោយបាន​ភ្ជាប់​ជាមួយ​ប៊ូ​តុង​ថ្មី គឺ​ប៊ូ​តុង Google Assistant​។ បន្ថែម​ពីនេះ Nokia 4.2 នេះ ក៏​អាចធ្វើ​ការ​បាន​យ៉ាង​ល្អ ជាមួយ​ការ​ដោះ​សោរ​ដោយ​ប្រើ​មុខ​ផងដែរ​។​
 
Nokia 4.2 បាន​បំពាក់​មកជា​មួយ​អេក្រង់ IPS LCD ដែលមាន​ទំហំ 5.71 អ៊ីង រាង​ដំណក់ទឹក កម្រិត​បង្ហាញ​រូបភាព 720 x 1520 pixels ជាមួយ​ដង់ស៊ីតេ 295 ppi​។ វា​ប្រតិ​ប​តិ្ត​ការ ដោយ​ប្រព័ន្ធ Android 9.0 (Pie) ជាមួយ​បន្ទះ​ឈី​ប Qualcomm SDM439 Snapdragon, CPU Octa-core និង GPU Adreno 505​។  Nokia 4.2 មាន RAM 3GB និង​អង្គ​ផ្ទុក​ទិន្ន័យ 32GB និង​បំពាក់​នូវ​ថាមពល​ថ្ម​រហូត​ទៅដល់ 3000mAH​។ ផ្នែក​កាមេរ៉ា​សម្រាប់​ស៊េរី​ក្រោយនេះ​របស់ Nokia វា​បាន​បំពាក់​មកជា​មួយ​កាមេរ៉ា​ភ្លោះ​នៅ​ផ្នែក​ខាងក្រោយ មួយ​គ្រាប់​មាន​ទំហំ 13 MP និង​កម្រិត f/2.2 និង​មួយ​គ្រាប់​ទៀត 2 MP និង​កម្រិត f/1/3 អាច​ថត​វីដេអូ 1080p@30fps​។ កាមេរ៉ា​ផ្នែក​ខាងមុខ​ទំហំ 8 MP កម្រិត f/2.0​។​
 
​គួ​រំលឹក​ផងដែរ​ថា Nokia 4.2 បាន​ចូលមក​ដល់ទី​ផ្សារ​ប្រទេស​កម្ពុជា​ហើយ តម្លៃ​ត្រឹមតែ ១៦៩ ដុល្លារ​ប៉ុណ្ណោះ ជាមួយនឹង​សមត្ថភាព​ដ៏​អស្ចារ្យ​៕




 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com