អត្ថបទពាណិជ្ជកម្ម
ស្រា​បៀ​អាន់​ឆ័​រ​ចាប់​រង្វាន់​លើក​ទី​២ សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍ ឆ្នាំ​២០១៨-២០១៩
27, May 2019 , 5:23 pm        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ​៖​កាលពី​ថ្ងៃអាទិត្យ ទី​២៦ ខែឧសភា ស្រា​បៀ​អាន់​ឆ័​រ បានរៀបចំ​កម្មវិធី​ចាប់​រង្វាន់​ជ័យ​មង្គល​លើក​ទី​ពីរ រដូវ​កាល​ថ្មី​នៅ​ស្ថានីយទូរទស្សន៍ PNN ក្នុង​កម្មវិធី​តន្ត្រី Anchor Fun Zone ដើម្បី​ផ្តល់រ​ង្វាន់​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់ ដែល​បាន​ជាវ​ស្រា​បៀ​អាន់​ឆ័​រ ក្នុង​កម្ម​ពិធី​អាពាហ៍ពិពាហ៍​ក្នុង ឆ្នាំ ២០១៨-២០១៩​។ នៅក្នុង​កម្មវិធី​ចាប់​រង្វាន់​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុនស្រា​បៀ​អាន់​ឆ័​រ   ក្រុមការងារ​ស្រា​បៀ​អាន់​ឆ័​រ និង​ភ្ញៀវកិត្តិយស​ជាច្រើនរូប​។
 
​កម្មវិធី​ចាប់​រង្វាន់​រដូវ​កាល​ឆ្នាំ ២០១៨-២០១៩​នេះ ត្រូវបាន​រៀបចំ​ឡើងជា​ពិសេស សម្រាប់​អតិថិជន​របស់​ស្រា​បៀ​អាន់​ឆ័​រ ក្នុង​គោលបំណង​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ និង​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​ក្រុមហ៊ុនស្រា​បៀ​អាន់​ឆ័​រ ចំពោះ​អតិថិជន​ដែល​តែងតែ​គាំទ្រ និង​និយម​ជាវ​ស្រា​បៀ​អាន់​ឆ័​រ ក្នុង​កម្ម​ពិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន​។  គូ​ស្វាមីភរិយា​ថ្មី​ចំនួន​១៥ គូ បាន​ក្លាយជា​អ្នកមាន​សំណាង បានឈ្នះ​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ដ៏​អស្ចារ្យ រយៈពេល​បួន​ថ្ងៃ បី​យប់ នៅលើ​នាវា​កម្សាន្ត​ដ៏​ទំនើប​។ ខាងក្រោម​នេះ ជា​បញ្ជី​ឈ្មោះ​របស់​អ្នកឈ្នះ​រង្វាន់​៖ 
 

 
​លោកអ្នក​អាច​ស្វែងរក​ឈ្មោះ​របស់លោក​អ្នក​នៅលើ​កាសែត ឬ​លើ​តំណ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​ស្រា​បៀ​អាន់​ឆ័​រ​៖ https://www.facebook.com/AnchorBeerKH/​។ ចំពោះ​គូ​ស្វាមី​ចំនួន ១៥​គូ ដែល​បានឈ្នះ​រង្វាន់ ក្រុមហ៊ុន​នឹង​ទាក់ទង​ទៅដោយ​ផ្ទាល់​។ 
 
​កម្មវិធី​ប្រូ​ម៉ូ​សិន​អាពាហ៍ពិពាហ៍​របស់​ស្រា​បៀ អាន់​ឆ័​រ រដូវ​កាល​ថ្មី​នេះ​៖ 
 
-​ ​រាល់​ការ​ជាវ​ស្រា​បៀ​អាន់​ឆ័​រ ចំនួន 20-49 កេស ថែម​ជូន​សៀវភៅ​កត់​ចំណងដៃ​ចំនួន 2 ក្បាល​។​
-​ ​រាល់​ការ​ជាវ​ស្រា​បៀ អាន់​ឆ័​រ ចំនួន 50-99 កេស ថែម​ជូន​សៀវភៅ​កត់​ចំណងដៃ​ចំនួន 2 ក្បាល  ធុង​ទឹកកក​ដំណើរ​កម្សាន្ត​ចំនួន​1 ។ 
-​ ​រាល់​ការ​ជាវ​ស្រា​បៀ អាន់​ឆ័​រ ចំនួន 100 កេស​ឡើងទៅ ថែម​ជូន​សៀវភៅ​កត់​ចំណងដៃ​ចំនួន 2 ក្បាល ធុង​ទឹកកក​ដំណើរ​កម្សាន្ត 1 ធុង និង​ប័ណ្ណ​ផ្សងសំណាង 1 សន្លឹក​។ 
 
​គូ​ស្វាមីភរិយា​ថ្មី​ចំនួន 50​គូ នឹងមាន​ឱកាស​ធ្វើដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ដ៏​អស្ចារ្យ ពី​ស្រា​បៀ​អាន់​ឆ័​រ​។ សម្រាប់​ការចាប់​រង្វាន់​ផ្តាច់ព្រ័ត្រ​នេះ ស្រា​បៀរ​អាន់​ឆ័​រ នឹង​ប្រគល់​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ដ៏      អស្ចារ្យ រយៈពេល​បួន​ថ្ងៃ បី​យប់ នៅលើ​នាវា​កម្សាន្ត​ដ៏​ទំនើប ទៅកាន់​កោះ​ភូ​កេ​ត ចំនួន​១៥​រង្វាន់ ជូន​គូ​ស្វាមីភរិយា​ថ្មី ដែលមាន​មហា​សំណាង​។ នេះ​គឺជា​ដំណើរ​កម្សាន្ត​លើកដំបូង​តាម​នាវា​កម្សាន្ត​ដ៏​ទំនើប ដែល​រៀបចំ​ដោយ​ក្រុមហ៊ុនស្រា​បៀ​អាន់​ឆ័​រ ដែល​គូ​ស្វាមីភរិយា នឹង​ហោះហើរ​ទៅកាន់​ប្រទេស​សិង្ហ​បុរី បន្ទាប់មក ធ្វើដំណើរ​តាម​នាវា​ទៅកាន់​កោះ​ភូ​កេ​ត​។ នាវា នឹង​ឈប់​ចត​នៅ​ប្រទេស​ម៉ាឡេស៊ី សម្រាប់​ដំណើរ​កម្សាន្ត​រយៈពេល​មួយថ្ងៃ​ផងដែរ​។ ដំណើរ​កម្សាន្ត​នេះ នឹង​កាន់​តែមាន​រំភើប​ខ្លាំង ពីព្រោះ​គូ​ស្វាមីភរិយា នឹង​រីករាយ​ធ្វើ​ទស្សនកិច្ច ក្នុងប្រទេស​ចំនួន ៣ គឺ​សិង្ហ​បុរី ម៉ាឡេស៊ី និង​កោះ​ភូ​កេ​ត ប្រទេស​ថៃ​។ មាន​ការចាប់​រង្វាន់​ដ៏​អស្ចារ្យ​នេះ នឹងត្រូវ​ធ្វើឡើង​មួយលើកទៀត គឺ​ថ្ងៃទី 20 ខែតុលា ឆ្នាំ 2019​។​
 
​ប្រញាប់​ឡើង​! ជាវ​ស្រា​បៀ​អាន់​ឆ័​រ ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ​ទាំងនេះ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​យើងខ្ញុំ តាមរយៈ​លេខ​៖ 011 222 400/011 333 500​។​






 
​ពិសា​ដោយ​ការទទួលខុសត្រូវ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com