ពីនេះ ពីនោះ
ព័ត៍មានសុខភាព
របៀប​ដែល​អ្នក​អាច​សម្គាល់​ដឹងថា កំពុង​តែមាន​អាកា​រៈ​របស់​ជំងឺមហារីក​ស្បូន​
29, May 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺមហារីក​ស្បូន គឺជា​ជំងឺ​ដ៏​ធ្ងន់ធ្ងរ​មួយ​ប្រភេទ​ដែល​កើត​ឡើងលើ​ស្ត្រី​រាប់លាន​នាក់​ក្នុង​មួយឆ្នាំៗ​។ វា​ច្រើនតែ​កើត​ឡើងលើ​ស្ត្រី​ដែល​កំពុងតែ ឬ​រស់នៅក្នុង​សភាព​រាំងរដូវ​។​យ៉ាងណាមិញ អ្នក​អាច​សម្គាល់​ដឹង​អំពី​អាកា​រៈ​ជំងឺមហារីក​មាត់ស្បូន​ដោយ​ខ្លួនឯងបាន​តាមរយៈ​ការយល់ដឹង​អំពី​ការឈឺចាប់​ដូចខាងក្រោម​នេះ​៖

 
​ពិនិត្យមើល​ការឈឺចាប់ ឬ​សម្ពាធ​ក្នុង​អាង​ត្រគាក​
 
​ការឈឺចាប់​ច្រើនតែ​ជា​រឿង​កម្រ​ដែល​បញ្ជាក់​អំពី​ជំងឺមហារីក​ស្បូន​ក្នុងពេល​ភ្លាមៗ​ណាស់​។ វា​ច្រើនតែ​តែ​មិន​កើតឡើង​លឿន​ឡើយ​។ រាល់​ការឈឺចាប់​ម្តង​ហើយ​ម្តងទៀត​ក្នុង​អាង​ត្រគាក​អាចជា​សញ្ញា​មួយ​នឹង​បញ្ហា​សុខភាព​ជាច្រើន​រួមទាំង មហារីក​ស្បូន ជំងឺ​រលាក​អាង​ត្រគាក និង​គីស​ក្នុង​ក្រពេញ​អូ​វ៉ែ​ជាដើម​។ ដូច្នេះ​អ្នក​គួរតែ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យ និង​តាមដាន​បញ្ហា​ទាំងនេះ​។ អារម្មណ៍​នៃ​ការ​មាន​សម្ពាធ​ក្នុង​អាង​ត្រគាក​ក៏​អាចជា​សញ្ញា​មួយ​នៃ​ជំងឺមហារីក​ស្បូន​ដែរ​។ 
 
​ចូរ​សម្គាល់​បន្ថែម​បើសិនជា​ពិបាក ឬ​មានការ​ឈឺចាប់​ខ្លាំង​ក្នុងពេល​នោម​
 
​វា​មិនគួរណា​មានការ​ឈឺចាប់​អ្វី​ឡើយ​នៅពេល​នោម​ម្តងៗ​។ បើសិនជា​អ្នក​កំពុងតែ​ជួប​ការឈឺចាប់​ក្នុងពេល​នោម វា​អាចជា​សញ្ញា​មួយ​នៃ​បញ្ហា​ជាច្រើន​រួមទាំង​មហារីក​ស្បូន ឬ​ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ​។ ទោះបីជា​យ៉ាងណាក៏ដោយ អ្នក​គួរតែ​ទៅ​ជួប​ពេទ្យ​ភ្លាមៗ​បើសិនជា​កំពុង​តែមាន​បញ្ហា​នេះហើយ​។ 
 
​ចូរ​ប្រុងប្រយ័ត្ន​បន្ថែម​នូវ​ការឈឺចាប់​ក្នុងពេល​រួមភេទ​
 
​ភាគច្រើន ការ​រួមភេទ​មិនគួរណា​មានការ​ឈឺចាប់​អ្វី​សោះឡើយ​។ បើសិនជា​អ្នក​កំពុងតែ​ជួប​ការឈឺចាប់​ក្នុងពេល​រួមភេទ​មែន ជាពិសេស​បើសិន​វា​ទើបតែ​កើតឡើង​នាពេល​ថ្មីៗ​នេះ ចូរ​ពិចារណា​ឲ្យ​គ្រូពេទ្យ​ដឹងផង​ដើម្បី​ប្រាកដថា មិនមាន​អ្វី​ខុស​ប្រក្រតី​ឡើយ​។ គ្រូពេទ្យ​ក៏​ប្រហែលជា​អាច​ណែនាំ​អ្វី​បន្ថែម​ដើម្បី​សម្រួល​ដល់​ការឈឺចាប់​នេះ​បាន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com