ជាតិ
សាលាជាតិកសិកម្ម កំពង់ចាម កែច្នៃ «សាច់ដូង» ឈ្នះលេខ៣ពីពាន«ត្នោតមាស»
× ភ្នំពេញ៖ សាលាជាតិកសិកម្មខេត្ត កំពង់ចាម ដែលជាប់ចំណាត់ថ្នាក់លេខ៣ពានរង្វាន់«ត្នោតមាស» កាលពីថ្ងៃសៅរ៍ទី២៥ខែឧសភាឆ្នាំ២០១៩កន្លងមក បានស្រាវជ្រាវពី «អត្ថប្រយោជន៍ដែលបានមកពីការកែច្នៃសាច់ដូង»។ និស្សិតឆ្នាំទី៣ ផ្នែកគីមី-ចំណីអាហារ មកពីវិទ្យាស្ថាន តិចណូ (វិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា) ដែលទទួលបានចំណាត់ថ្នាក់លេខ១ បានស្រាវជ្រាវពី«ការផលិត ផលិតផលកែច្នៃចេញពីផ្លែម្នាស់» និងក្រុមនិស្សិតជ័យលាភីលេខ២ ដែលមកពីវិទ្យាស្ថាន តិចណូ ដែរនោះ បានស្រាវជ្រាវពី «ការផលិតប្រហិតបន្លែ»។ កម្មវិធីប្រកួតប្រជែងពានរង្វាន់«ត្នោតមាស» បង្កើតឡើងដោយមូលនិធិ គីណាល់ (ក្រុមហ៊ុន PPM)។
សូមអញ្ជើញទស្សនាវីដេអូខ្លីជាមួយក្រុមជ័យលាភីលេខបីដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com