អត្ថបទពាណិជ្ជកម្ម
ខែវស្សា​ចូលមក​ដល់​ហើយ​! ជាមួយ PassApp អ្នក​អាចធ្វើ​ដំណើរ​ទៅ​ទីជិត​ឆ្ងាយ ដោយ​មិនបាច់​ខ្លាច​ទទឹកភ្លៀង​ឡើយ​
28, May 2019 , 12:11 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​ខែវស្សា​នេះ មេឃ​ភ្លៀង​ញឹកញាប់ និង​មិន​ទៀងទាត់ ដែល​ពិតជា​រំខាន​ដល់​ការធ្វើដំណើរ​របស់លោក​អ្នក ពិសេស​អ្នកជិះ​ម៉ូតូ​។ ប៉ុន្តែ​នៅក្នុង​យុគសម័យ​នៃ​ការរីកចម្រើន​បច្ចេកវិទ្យា​ទៅហើយ តើ​លោកអ្នក​នៅ​ខ្វល់ខ្វាយ​រឿងនេះ​ទៀត​ធ្វើ​អ្វី​? PassApp គឺជា​ដំណោះស្រាយ​ដ៏​ទំនើប និង​ទាន់សម័យ​សម្រាប់​លោកអ្នក​។ ជាមួយ​កម្មវិធី​ហៅ​កង់​បី ឬ​តាក់ស៊ី​តាម​ទូរ​សព្ទ​ដៃ PassApp លោកអ្នក​អាចធ្វើ​ដំណើរ​ទៅ​ទីជិត​ឆ្ងាយ បាន​គ្រប់ពេលវេលា ពី​គ្រប់​ទីកន្លែង ដោយ​មិនបាច់​ខ្លាច​ទទឹកភ្លៀង នៅក្នុង​ខែវស្សា​នេះ​ទៀតឡើយ​។​
 
​មានកម្ម​វិធី PassApp នៅក្នុង​ទូរ​សព្ទ​ដៃ លោកអ្នក​ហៅ​កង់​បី និង​តាក់ស៊ី បាន​ដោយ​មិនបាច់ ខ្វាយខ្វល់​ខ្លាច​ទទឹកភ្លៀង​ឡើយ ហើយ​លោកអ្នក រង់ចាំ​ត្រឹមតែ​ពីរ បី​នាទី​ប៉ុណ្ណោះ  លោកអ្នក​អាច​បាន​កង់​បី ឬ​តាក់ស៊ី ជិះ​ទៅកាន់​គោលដៅ​នានា ដែល​លោកអ្នក​ចង់ទៅ បាន​យ៉ាង​ងាយស្រួល​ជាទីបំផុត ថែមទាំង​រហ័ស និង​មាន​សុវត្ថិភាព​ទៀតផង​។ 
 
​មេឃ​ភ្លៀង​មិន​សំខាន់ សំខាន់​មានកម្ម​វិធី PassApp នៅក្នុង​ទូរ​សព្ទ​ដៃ ចង់ទៅ​ណា​មក​ណា ក៏បាន មិន​ថា​ទៅ​ជួប​អតិថិជន​, មាន​កិច្ចការងារ​បន្ទាន់ ឬ​ទៅ​សាលារៀន​នោះទេ​។ អ្វីដែល​សំខាន់​នោះ ជាមួយ​កម្មវិធី​ទូរ​សព្ទ​ដៃ PassApp លោកអ្នក​អាច​មើលឃើញ​តម្លៃ ដែល​លោកអ្នក​បាន​ជិះ ដោយ​មិនចាំបាច់​ហត់​តថ្លៃ​នោះទេ​។​
 
 
​មិន​ចង់​ទទឹកភ្លៀង ជ្រើសរើស​ការធ្វើដំណើរ​ជាមួយ PassApp!
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com