ដើម្បីលើកទឹកចិត្តដល់អតិថិជន ដែលតែងតែប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ខ្លួន ក្រុមហ៊ុនបច្ចេកវិទ្យា កាណាឌីយ៉ា-ហ្វុលលើតុន ម៉ូបែល ម៉ាន់នី ម.ក ដែលមានស្លាកសញ្ញាពាណិជ្ជកម្ម «តារាផេ» បានដាក់ជូនកម្មវិធីប្រូម៉ូសិន«ប៉ាវអស់ស្ទះ» ជាថ្មីម្តងទៀត នៅចុងខែឧសភានេះ។ ប្រូម៉ូសិនថ្មីនេះ គឺការបញ្ចុះតម្លៃ 50% សម្រាប់អតិថិជន ដែលស្កេនចាយលុយតាមរយៈកម្មវិធីតារាផេ App ឬកាបូបលុយអេឡិចត្រូនិក តារាផេ នៅតាមបណ្តាហាងដៃគូពាណិជ្ជកររបស់ខ្លួន។
ប្រូម៉ូសិនដ៏អស្ចារ្យនេះ នឹងធ្វើឡើងនៅហាងដែលជាដៃគូពាណិជ្ជករ របស់តារាផេចំនួន ៣កន្លែង ក្នុងរាជធានីភ្នំពេញ ទីរួមខេត្តសៀមរាប និងទីរួមខេត្តបាត់ដំបង។ សូមបញ្ជាក់ថា ទីតាំងរបស់ហាងទាំង៣ រួមមាន៖ ហាង Time Café &Bakery នៅរាជធានីភ្នំពេញ, ហាង Town Coffee នៅខេត្តបាត់ដំបង, និងហាង I am Pizza នៅខេត្តសៀមរាប។
កម្មវិធីនេះ មានរយៈពេលត្រឹមតែ ៣ ថ្ងៃប៉ុណ្ណោះ គឺចាប់ផ្តើមពីថ្ងៃទី 29- 30- និងថ្ងៃទី 31 ខែឧសភា ឆ្នាំ2019 ។ ការបញ្ចុះតម្លៃដ៏អស្ចារ្យនេះ ផ្តល់ជូនចំពោះទាំងអតិថិជនតារាផេ និងសាធារណជនទាំងអស់ ដែលស្កេនចាយលុយ តាមរយៈកម្មវិធីតារាផេ App ឬកាបូបលុយអេឡិចត្រូនិក របស់តារាផេ នៅតាមហាងទាំង ៣ ដែលបានបញ្ជាក់ខាងលើតែប៉ុណ្ណោះ។
តារាផេ សូមរក្សាសិទ្ធិ ក្នុងការបញ្ឈប់ ឬកែប្រែលក្ខខណ្ឌនានា នៃកម្មវិធីប្រូម៉ូសិននេះ ដោយពុំចាំបាច់ជូនដំណឹងដល់អតិថិជនជាមុនឡើយ ក្នុងករណីចាំបាច់ណាមួយ។ (លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត)។
សម្រាប់ព័ត៌មានបន្ថែម សូមផ្ញើសារទៅកាន់ប្រអប់សារយើងខ្ញុំ តាមទំព័រហ្វេសប៊ុកផ្លូវការរបស់ តារាផេ ឬទាក់ទងមកកាន់លេខទូរស័ព្ទ 081 799 888 ឬ 023 989 809។
មិនទាន់មានកម្មវិធីតារាផេ App មែនទេ? សូមទាញយកឥឡូវនេះតាមលីងខាងក្រោម សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និង iOS៖
តារាផេ រហ័ស សុវត្ថិភាព គ្រប់ទីកន្លែង!
(អត្ថបទពាណិជ្ជកម្ម)