អត្ថបទពាណិជ្ជកម្ម
Oppo ចង់​លេង​ក្បាច់​អី​ទៀតហើយ បានជា​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​សួរថា តើ 60X ជា​អ្វី​?
28, May 2019 , 4:36 pm        
រូបភាព
ដោយ: ថ្មីៗ
​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន OPPO នៅ​កម្ពុជា បាន​បង្ហោះ​រូបភាព​មួយ ដោយ​សរសេរថា តើ 60X ជា​អ្វី​? តាមរយៈ​ការ​បង្ហោះ​នេះ ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ពី​សំណាក់​អ្នក​ចូល​រូ​ម Comment និង Share បន្ត​គ្នា នៅលើ​បណ្តាញ​សង្គម​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាងនេះទៅទៀត​នោះ គឺ​នៅ​ខាងក្រោម​ពាក្យ 60X មាន​សរសេរ​អក្ស​ថា OPPO Reno Series FURTHER YOUR VISION ដែល​ហាក់ដូច​ចង់​បង្ហាញថា ពាក្យ 60X បាន​នឹង​កំពុង​មកជា​មួយ​ទូរស័ព្ទ​ស៊េ​រិ​ថ្មី Reno ដូច្នេះ​ដែរ​។ ប៉ុន្តែ​យើង​មិនដឹងថា វា​មក​ក្នុង​មុខងារ​មួយណា​ឲ្យ​ពិតប្រាកដ ក្នុង​ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​ល​មួយ​នេះឡើយ​។ វា​អាចមក​ក្នុងនាម​ជា​មុខងារ​កាមេរ៉ា Power Zoom ឬ​ជា​ទំហំ​អ្វី​ផ្សេងទៀត ដែល​យើង​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​។
 
​កន្លងមក​សារព័ត៌មាន​បរទេសមួយ​ចំនួន បាន​ឲ្យ​ដឹងថា OPPO មាន​គម្រោង នឹង​បង្ហាញ​អ្វីដែល​ប្លែក និង​អ្វីដែល​ថ្មី​ជាការ​ភ្ញាក់ផ្អើល​បំផុត​សម្រាប់​អតិថិជន​របស់​ពួកគេ មិន​ឲ្យ​ខកបំណង​ឡើយ​។ ជាពិសេស​លើ​ការ​រចនា​ទូរស័ព្ទ​ស៊េរី​ថ្មី ដែលមាន​ឈ្មោះថា OPPO Reno របស់​ពួកគេ​។ ប៉ុន្តែ​អ្វីដែល​យើងខ្ញុំ​កាន់តែ​ឆ្ងល់​នោះ Reno របស់ OPPO ធ្លាប់បាន​ប្រកាស​ខ្លួនឯង​ថា ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​របស់ខ្លួន​គឺមាន​ឈ្មោះថា Reno 10X Hybrid Zoom​។ ចុះ​ហេតុអ្វី​បានជា​បំពាក់​មុខងារ 60X មកពីណា​ទៀតហើយ​! ថា​មិនត្រូវ OPPO អាច​លេងល្បែង​បញ្ជោត​ភ្នែក ឲ្យ​អ្នកប្រើប្រាស់​ចាប់អារម្មណ៍ លើ​ផលិតផល​ថ្មី​របស់ខ្លួន​ទេ​ដឹង​។  ប៉ុន្តែ​បើ​មានមុខ​ងារ Zoom 60X មែន​កប់​ស៊េរី​ហើយ OPPO អើយ​! ព្រោះ​ជាធម្មតា ការ Zoom របស់​ទូរស័ព្ទ​នីមួយៗ អាច​បាន​ត្រឹម 5X ឬ 10X ប៉ុណ្ណោះ​។ ចុះ​ទំរាំ​តែមាន 60X ទៀត មិនដឹងថា Zoom ដល់​ឋាន​ណា​នោះទេ​។​
 
​ដូច្នេះ​គ្នា​យើង​ចាំមើល​បន្តទៀតថា 60X របស់ OPPO គឺជា​អ្វី​ឲ្យ​ពិតប្រាកដ​ទៅ​? ហើយ​ថា​តើ​វា​ជា​អ្វី​ឲ្យ​ប្រាកដ​របស់​ក្រុមហ៊ុន OPPO​ទៅ​?  ឬ​វា​គ្រាន់តែ​ជា​យុទ្ធសាស្ត្រ​ទាក់ទាញ​ចិត្ត​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន ឲ្យ​កាន់តែ​ចាប់អារម្មណ៍​ខ្លាំង មកលើ​ផលិតផល​ថ្មី​របស់ខ្លួន​? ប៉ុន្តែ​កន្លងមក យោងតាម​ការសង្កេតរ​បស់​យើងខ្ញុំ គឺថា OPPO ជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​មួយ ដែលមាន​ភាព​ច្នៃប្រឌិត​ខ្ពស់ និង​មាន​ភាព​វៃឆ្លាត​ខ្លាំងណាស់ ក្នុងការ​បញ្ចេញ​ផលិតផល​ថ្មីៗ​របស់ខ្លួន​ម្តងៗ​នៅលើ​ទីផ្សារ​។ ប្រសិនបើ​លោកអ្នក​ចង់​ជ្រាប​ច្បាស់ នឹង​ចង់ដឹងថា​អ្វី​ទៅជា​60X សូម​បន្ត​តាមដាន​Page​ផ្លូវការ​របស់​ក្រុមហ៊ុន​OPPO​ប្រចាំ​នៅ​ប្រទេស​កម្ពុជា តាមរយៈ​Link https://facebook.com/OPPOCAMBODIA/ ៕  
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com