អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន WORLDWIDE MOTORS COMPANY បើកសម្ពោធ​សាខា​ថ្មី និង​ចុះហត្ថលេខា​លើ​កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​ជាមួយ​ក្រុមហ៊ុន​ដៃគូ​
28, May 2019 , 5:11 pm        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២៤ ខែឧសភា​កន្លងទៅ ក្រុមហ៊ុន Worldwide Motors Company (WMC) បានរៀបចំ​ពិធី​សម្ពោធ​សាខា​ថ្មី នៅ​ផ្លូវ​២០០៤  និង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ ជាមួយ​បណ្តា​ក្រុមហ៊ុន​ម៉ាក​រថយន្ត​ល្បីៗ​ជាច្រើន​មកពី​ប្រទេស​ចិន​។ នៅក្នុង​កម្មវិធី​សម្ពោធ​នេះ មានការ​ចូលរួម​ជា​អធិបតី​លោក ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ​, លោក ពាង ម៉ាន់ អគ្គនាយក​ក្រុមហ៊ុន Worldwide Motors Company (WMC), ថ្នាក់​គ្រប់គ្រង និង​បុគ្គលិក​ក្រុមហ៊ុន Worldwide Motors Company (WMC)  និង​តំណាង​ក្រុមហ៊ុន​ដៃគូ​ពាណិជ​កម្ម​ជាច្រើន​នាក់​មកពី​ប្រទេស​ចិន​។​
 
​នេះ​គឺជា​ព្រឹត្តិការណ៍​សំខាន់​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ក្រុមហ៊ុន Worldwide Motors Company (WMC)   ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ រវាង​បណ្តា​ក្រុមហ៊ុន​ម៉ាក​រថយន្ត​ល្បីៗ​ជាច្រើន មកពី​ប្រទេស​ចិន   និង​ការដោះដូរ​ឯកសារ​សំខាន់ៗ រវាង​ក្រុមហ៊ុន Worldwide Motors Company និង​តំណាង​ក្រុមហ៊ុន​ម៉ាក​សញ្ញា​ទាំងអស់ មានដូចជា GREAT WALL & HAVAL, HAWTAI A25, KENBO S7, BISU T3 & BISU T5, TRAUM SEEK 5, HUANGHAI, KAWEI, YEMA, CHERY, BAW ។ 


 
 លោក ពាង ម៉ាន់ អគ្គនាយក​ក្រុមហ៊ុន Worldwide Motors Company (WMC) បាន​មានប្រសាសន៍ថា ក្រុមហ៊ុន Worldwide Motors Company (WMC)  បានធ្វើ​ប្រតិបត្តិការ​ជាង ១០ ឆ្នាំ​មកហើយ​។ លោក ពាង ម៉ាន់ បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​រយៈពេល​ឆ្នាំ​ប៉ុន្មាន​ចុងក្រោយ​នេះ ក្រុមហ៊ុន Worldwide Motors Company (WMC)  បានទទួល​ការគាំទ្រ​ពី​អតិថិជន ជា​លក្ខណៈ​ក្រុមហ៊ុន និង​បុគ្គល មកពី​គ្រប់​មជ្ឈដ្ឋាន ដូច្នេះហើយ​បានជា​នៅពេលនេះ មាន​ពិធី​សម្ពោធ​សាខា​ថ្មី និង​ការចុះ​កិច្ចព្រមព្រៀង ស្តីពី​កិច្ចសហការ​ជា​យុទ្ធសាស្ត្រ ជាមួយ​បណ្តា​ក្រុមហ៊ុន​ម៉ាក​រថយន្ត​ល្បីៗ​មកពី​ប្រទេស​ចិន​។  
 
​លោក ពាង ម៉ាន់ បញ្ជាក់​ទៀត​ដូច្នេះ​៖«​យើង​បានរៀបចំ​គម្រោង​ល្អៗ និង​កម្មវិធី​ប្រូ​ម៉ូ​សិន​ជាច្រើន សម្រាប់​អតិថិជន​ក្នុងស្រុក​របស់​យើង នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ ហើយ​រាប់ទាំង​កិច្ចសហប្រតិបត្តិការ ដែល​យើង​នឹងធ្វើ​ការប្រកាស​នៅថ្ងៃនេះ​។ គោលដៅ​របស់​យើង គឺ​ពង្រីក​អាជីវកម្ម​របស់​យើង តាមរយៈ​ការនាំ​ចូល​ម៉ាក​រថយន្ត​ល្បីៗ​នាពេល​អនាគត​ ​ដើម្បី​ពង្រីក​វិស័យ​ឧស្សាហកម្ម​រថយន្ត​នៅក្នុង​ប្រទេស​កម្ពុជា ព្រមទាំង​បើក​សាខា​ជាច្រើន​នៅ​ទូទាំង​ខេត្ត ក្រុង ក្នុងប្រទេស​កម្ពុជា​។ ហើយ​បច្ចុប្បន្ន ក្រុមហ៊ុន​កំពុង​រៀបចំ​ផែនការ បង្កើត​រោងចក្រ     ផលិត​រថយន្ត​នៅក្នុង​ខេត្តព្រៃវែង និង​បណ្តា​ខេត្ត​ផ្សេងទៀត​នៅពេល​អនាគត​»​។ 
 
​ព្រឹត្តិការណ៍​ពិសេស​នេះ រួមមាន​ពិធី​សម្ពោធ​សាខា​ថ្មី ផ្លូវ ២០០៤ របស់​ក្រុមហ៊ុន Worldwide Motors Company (WMC)  ពិធី​ប្រកាស​ជា​ផ្លូវការ​ថា ក្រុមហ៊ុន Shiguang International Trading  (Yangzhou) Co., Ltd នៅ​ប្រទេស​ចិន ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Worldwide Motors Company នៅ​ប្រទេស​កម្ពុជា ពិធី​ចុះហត្ថលេខា​លើ​កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​ពាក់ព័ន្ធ​សិទ្ធិផ្តាច់មុខ លើ​ការ​នាំចូល​ម៉ាក​រថយន្ត​ល្បីៗ​មកពី​ប្រទេស​ចិន និង​ប្រកាស​ជា​ផ្លូវការ នូវ​ការប្រគល់​សិទ្ធិផ្តាច់មុខ លើ​ការ​នាំចូល​ម៉ាក​រថយន្ត​ល្បីៗ​ជូន​ក្រុមហ៊ុន Worldwide Motors Company ដូចជា GREAT WALL & HAVAL, HAWTAI A25, KENBO S7, BISU T3 & BISU T5, TRAUM SEEK 5, HUANGHAI, KAWEI, YEMA, CHERY, BAW ។ 


 
​ក្រុមហ៊ុន Worldwide Motors Company (WMC)  ដែលជា​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​ផ្តាច់មុខ​នូវ​រថយន្ត​ម៉ាក GREAT WALL & HAVAL, HAWTAI A25, KENBO S7, BISU T3 & BISU T5, TRAUM SEEK 5, HUANGHAI, KAWEI, YEMA, CHERY, BAW ដែល​សុទ្ធសឹងតែ​ម៉ូ​ឌែ​ល​ថ្មី​សន្លាង​ដ៏​ពេញនិយម មាន​រាង​ស្រស់​សង្ហា បំពាក់​ដោយ​ម៉ាស៊ីន​កម្លាំង​ខ្លាំង  កម្រិតស្តង់ដារ​អន្តរជាតិ និង​បច្ចេកវិទ្យា​ខ្ពស់ ផ្តល់​កម្លាំង​ខ្លាំង ស៊ីប្រេង​តិច គុណភាព​ខ្ពស់ ព្រមទាំង​មាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់  តួ និង​សាក់​ស៊ី​រឹងមាំ ពោង​សុវត្ថិភាព ហ្វ្រាំង ABS និង EBD ដែល​អាច​ធានា​នូវ​សុវត្ថិភាព និង​ទំនុកចិត្ត​ក្នុងការ​បើកបរ លើ​គ្រប់​ស្ថានភាព​ផ្លូវថ្នល់​។​
 
​ចំពោះ​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​គេហទំព័រ​ក្រុមហ៊ុន Worldwide Motors Company (WMC): http://www.wmckh.com/ 










 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com