កីឡាជាតិ
ជាតិ
Hun Sen Cup (ថ្នាក់ខេត្ត)៖ សៀមរាប និងត្បូងឃ្មុំប្រជែងជើងឯក ក្រោយរតនគិរី និងកោះកុងដណ្តើមលេខ៣ ក្រុមសៀមរាប (ឆ្វេង) និងក្រុមត្បូងឃ្មុំ ពេលហ្វឹកហាត់។ រូបថត CNCC
× ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្តបានឈានដល់វគ្គផ្តាច់ព្រ័ត្រ ដោយនៅថ្ងៃពុធ ទី២៩ ឧសភា នេះ ក្រុមសៀមរាបត្រូវប្រជែងដណ្តើមជើងឯកជាមួយក្រុមត្បូងឃ្មុំនៅម៉ោង៦ល្ងាច។ ចំណែកគូដណ្តើមលេខ៣រវាងរតនគិរី និងកោះកុងធ្វើនៅម៉ោង៣រសៀល។ កីឡដ្ឋានវិសាខាក្លាយជាទីលានកាត់ក្តីការប្រកួតទាំងពីរគូនេះ។
មុនឡើងមកជួបគ្នាដណ្តើមជើងឯកនៅវគ្គផ្តាច់ព្រ័ត្រ ក្រុមសៀមរាបបានទម្លាក់ក្រុមកោះកុងជាមួយជ័យជម្នះ ២-១ នៅជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើទឹកដីខេត្តសៀមរាប។ ចំណែកក្រុមត្បូងឃ្មុំទម្លាក់រតនគិរីដោយបាល់កាត់សេចក្តី ៣-២ ក្រោយក្រុមទាំងពីរប្រកួត៩០នាទីបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ទាំងត្រដាបត្រដួសលើទឹកដីត្បូងឃ្មុំ។
ក្រុមជើងឯក ជើងឯករងនិងលេខ៣ថ្នាក់ខេត្តនឹងទទួលបានកៅអីឡើងទៅលេងពានសម្តេច ហ៊ុន សែន ថ្នាក់ជាតិ ដែលមានក្រុមក្នុងក្របខណ្ឌខេមបូឌានលីគចំនួន១៣ កំពុងរង់ចាំជាស្រេច។ ដំបូងឡើយ គណៈកម្មាធិការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC) គ្រោងយក្រុមថ្នាក់ខេត្តតែពីរប៉ុណ្ណោះ ឡើងមកលេងថ្នាក់ជាតិ។ ប៉ុន្តែក្រោយការដកខ្លួនរបស់យុវជនអាយុក្រោម១៨បាទី CNCC ក៏សម្រេចយក៣ក្រុមតែម្តង៕
Tag:
Hun Sen Cup 2019
សៀមរាប
ត្បូងឃ្មុំ
រតនគិរី
កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com