ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការអប់រំ​ដែល​ធ្វើឱ្យ​ខូចអនាគត​កូនស្រី​
30, May 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​តើ​មានការ​អប់រំ​ប្រភេទ​ណាខ្លះ​ដែល​អាចធ្វើឱ្យ​ខូចអនាគត​កូនស្រី​អ្នក​ដោយ​ងាយ​?​បើ​អ្នកដឹង​ពី​ការអប់រំ​ដែល​អាច​បំផ្លាញ​អនាគត​កូនស្រី​អ្នក​ហើយ ចូល​អ្នក​កុំ​ប្រើ​វិធី​ទាំងនោះ​ឱ្យសោះ​។​តើ​មាន​អ្វីខ្លះ​?

 
  1. ​អ្នក​មិនត្រូវ​បង្រៀន​កូនស្រី​ឱ្យនៅ​ស្ងៀម មិន​បញ្ចេញយោបល់​អ្វី​ទេ ព្រោះ​ការ​នៅ​ស្ងៀម មិន​ហ៊ាន​និយាយ អាចធ្វើឱ្យ​អ្នកដទៃ​អាច​ជាន់​កូន​អ្នក​បាន ហើយ​អាចធ្វើ​ឱ្យគេ​មិន​ហ៊ាន​បញ្ចេញយោបល់​ផ្សេងៗ​នៅក្នុង​កិច្ចប្រជុំ ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​អ្នកដទៃ ដូចនេះ​គេ​នឹង​គ្មាន​ការងារ​ល្អ​ធ្វើ​ឡើយ ដោយសារតែ​ស្ងៀម​ពេក​។​
  2. ​អ្នក​មិនត្រូវ​បង្រៀន​កូនស្រី​ឱ្យ​ជឿ​លើ​សុបិន​ដែលមាន​ព្រះ​នាង និង​ព្រះរាជបុត្រ​ឡើយ ព្រោះ​ការរស់នៅ​សព្វថ្ងៃ គ្មាន​រឿង​ទាំងនេះ​កើតឡើង​ឡើយ បើ​អ្នក​មិនចេះ​ជួយ​ខ្លួនឯង នោះ​គ្មាន​នរណា​អាចជួយ​អ្នក​បានទេ ត្រូវតែ​បង្រៀន​កូន​ឱ្យ​រស់នៅក្នុង​ការពិត មិនត្រូវ​រស់នៅក្នុង​ភាព​ស្រមើស្រមៃ​ឡើយ​។​
  3. ​អ្នក​មិនត្រូវ​ប្រាប់​កូន​មិនឱ្យ​លេង ឬ​រាប់អាន​ជាមួយ​ក្មេងប្រុស​នោះទេ ព្រោះ​បើ​កូន​លេង​តែ​ជាមួយ​ក្មេងស្រី គេ​នឹង​គ្មាន​គំនិត​ច្នៃប្រឌិត​ឡើយ ព្រោះ​មានតែ​ក្មេងប្រុស​ទេ​ដែលមាន​ល្បែង​ប្លែកៗ​ក្នុងការ​បង្កើន​ប្រាជ្ញា​ខួរក្បាល​របស់គេ នោះ​បើ​កូន​អ្នកលេង​ជាមួយ​គេ​ច្រើន កូន​អ្នកនឹង​ឆ្លាត​ជាមិនខាន​ឡើយ​។​
  4. ​អ្នក​មិនត្រូវ​នៅ​ចំពោះមុខ​កូន​បង្អាប់​ពី​រូបរាង​របស់គេ​ឡើយ ព្រោះ​បើ​កូន​លឺ កូន​នឹងមាន​អារម្មណ៍​ចង់​ស្គម​តាំងពី​តូច ដើម្បី​មាន​រូបរាង​ស្អាត ដូចនេះ​គេ​នឹង​មិនសូវ​បរិភោគ​ទេ ព្រោះ​ខ្លាច​ធាត់ នោះគេ​នឹង​មិនអាច​ទទួលបាន​សារធាតុចិញ្ចឹម​បាន​គ្រប់គ្រាន់​ឡើយ​។​
  5. ​អ្នក​មិនត្រូវ​បង្រៀន​កូន​ឱ្យមាន​ច​រឹត​ឆ្មើងឆ្មៃ​នោះទេ ព្រោះ​វា​អាចធ្វើឱ្យ​អ្នកដទៃ​ស្អប់ ជាងនេះទៅទៀត​ទោះបី​ជាមាន​យ៉ាងណាក៏ដោយ ក៏ត្រូវ​តែមាន​ច​រឹត​រាក់ទាក់ ចេះ​និយាយ​ជាមួយ​អ្នកដទៃ ទោះបីជា​គេ​ក្រ​ក៏ដោយ​ក៏​មិនត្រូវ​មើលងាយ​គេ​ដែរ នោះ​កូន​នឹងមាន​គេ​ស្រលាញ់​រាប់អាន​ច្រើន ហើយ​អនាគត​កូន​អ្នក​នឹងមាន​គេ​ជួយ​ច្រើន​ជាមិនខាន​ឡើយ​៕ 
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com