ជាតិ
​ពលរដ្ឋ​១៨០​គ្រួសារ ត្រូវបាន​បែងចែក​ឲ្យ​ទៅ​នៅលើ​ដី​ឡូ​តិ៍​ក្នុងភូមិ​ធម្មជាតិ ខេត្តព្រះវិហារ​
29, May 2019 , 8:59 pm        
រូបភាព
​ពលរដ្ឋ​១៨០​គ្រួសារ​នៃ​អតីត​តំបន់​ស្វាយជ្រុំ កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៩ បាន​ចូលរួម​ក្នុង​ពិធី​ចាប់ឆ្នោត​ទទួល​ដី​ឡូ​តិ៍ ទៅ​រស់នៅ​ក្នុងភូមិ​ធម្មជាតិ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ដើម្បី​បញ្ចប់​វិវាទ​រ៉ាំរ៉ៃ​ក្នុង​តំបន់​ក្នុង​តំបន់​អភិរក្ស​ប្រាសាទព្រះវិហារ​។​

 
​តំណាងរាស្ត្រ អភិបាលខេត្ត ក្រុមប្រឹក្សា​ខេត្ត និង​មេបញ្ជាការ​កងពល​ក្នុងភូមិ​សាស្ត្រ​ខេត្តព្រះវិហារ បានរៀបចំ​ពិធី​ចាប់ឆ្នោត​បែងចែក​ដី​ឡូ​តិ៍​ជូន​ពលរដ្ឋ​១៨០​គ្រួសារ​ដើម្បី​បញ្ចប់​វិវាទ​ដីធ្លី​ចំណុច​ស្វាយជ្រំ​ក្នុង​តំបន់​អភិរក្ស​ប្រាសាទព្រះវិហារ​ឲ្យ​ទៅ​រស់នៅ​ទីតាំង​ស្របច្បាប់ ក្នុងភូមិ​ធម្មជាតិ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត​វិញ​។​
 
​កន្លងមក ពលរដ្ឋ​ទាំង​១៨០​គ្រួ​សារបាន​តាំងទី​លំនៅ​មិន​រៀបរយ​ក្នុង​តំបន់​អភិរក្សរ​ម្មណី​យ​ដ្ឋា​ន​ប្រាសាទព្រះវិហារ ។ នៅ​ចុងឆ្នាំ​២០១១  យោងតាម​ព្រះរាជក្រឹត្យ​ស្តីពី​ការកំណត់​តំបន់រ​ម្មណី​យ​ដ្ឋា​ន​ប្រាសាទព្រះវិហារ  ទើប​អាជ្ញាធរ​ជាតិ​ប្រាសាទព្រះវិហារ​តម្រូវ​ឲ្យ​ពលរដ្ឋ​ទាំងនេះ​ផ្ទេរ​លំនៅដ្ឋាន​មក​នៅ​ក្នុងភូមិ​ធម្មជាតិ​សម្តេច​តេ​ជោ  ឃុំ​ស្រអែម  ប៉ុន្តែ ពួកគាត់​មិន​ព្រម  ហើយ​បាន​ខិតខំ​តវ៉ា​គ្រប់​រូបភាព​រហូតដល់​ក្រសួង​ស្ថាប័ន​នានា  មុននឹង​ឈានដល់​ដំណោះស្រាយ​បញ្ចប់​ដែល​អាច​ទទួលយកបាន​។​
 
​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ បានស្នើ​សុំ​ឲ្យ​ពលរដ្ឋ​ទាំង​១៨០ គ្រួសារ ដែល​ទទួលបាន​ដី​នាឱកាស​នោះ​ត្រូវខិតខំ​កសាង​លំនៅដ្ឋាន បង្កបង្កើនផល ដាំ​ដំណាំ ដើម្បី​ជីវភាព​របស់ខ្លួន  និង​សូមកុំ​លក់ដូរ​ដី​នេះ  និង​ចូលរួម​លើកកម្ពស់​តម្លៃ​ជា​សកល​របស់​ប្រាសាទព្រះវិហារ​ដែល​ជាស​ម្ប​ត្តិ​បេតិកភណ្ឌ​ពិភពលោក​៕





Tag:
 ខេត្តព្រះវិហារ​
  ទទួលយក​ដី​
  បញ្ចប់​វិវាទ​ដីធ្លី​
© រក្សាសិទ្ធិដោយ thmeythmey.com