ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើគួរធ្វើដូចម្តេចទើបអាចរក្សាគុណភាពរបស់ម្សៅទឹកដោះគោបានក្រោយពេលបើករួច?
× ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការរក្សាម្សៅទឹកដោះគោឲ្យនៅតែមានគុណភាពខ្ពស់ក្រោយពេលដែលបើករួច។ តើមានអ្វីខ្លះទៅ?
- ក្រោយពេលបើកហើយ អ្នកមិនត្រូវដាក់ក្នុងទូរទឹកកកទេ តែអ្នកត្រូវរក្សាទុកនៅកន្លែងដែលស្ងួត និងគ្មានបន្លឺព្រះអាទិត្យជះដល់។
- ក្រោយពេលដែលឆុងហើយ អ្នកត្រូវតែបិទគម្របឱ្យជិត មិនត្រូវឱ្យខ្យល់ចូលទេ។
- បើអ្នកមិនចង់ឱ្យបាត់បង់គុណភាព ក្រោយពេលដែលបើករួច អ្នកត្រូវតែឆាប់ប្រើឱ្យអស់ទើបល្អ។
- យកល្អអ្នកអាចទិញកំប៉ុងតូចមកប្រើបាន ព្រោះវាងាយប្រើអស់ ហើយមិនធ្វើឱ្យបាត់បង់គុណភាពទៀតផង៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com