ជាតិ
សង្គមជាតិ
យុវជន​ម្នាក់​ត្រូវ​ចាប់ខ្លួន បន្ទាប់ពី Hack ហ្វេ​ស​ប៊ុ​ក​អ្នកដទៃ​ជាង​២០០​គណនី ដើម្បី​បោក​យកលុយ​
31, May 2019 , 10:28 am        
រូបភាព
ជ​ន​សង្ស័យ​ឈ្មោះ​ថា គ្រួច ស៊ីផៃ (រូបពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)
ជ​ន​សង្ស័យ​ឈ្មោះ​ថា គ្រួច ស៊ីផៃ (រូបពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)
ដោយ:
​ភ្នំពេញ​៖ សមត្ថកិច្ច​បាន​ចាប់​យុវជន​ម្នាក់ ដែល Hack ហ្វេ​ស​ប៊ុ​ករ​បស់​អ្នកដទៃ​ជាង​២០០​គណនី ដើម្បី​ឆបោក​យកប្រាក់ តាម​គ្រប់​រូបភាព​។ យុវជន​នោះ បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា មាន​ម្ចាស់​គណនី​ចំនួន​៥០ ដែល​ចាញ់បោក​ខ្លួន​។


  
​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​សរសេរ​ពីស​ម្តី​របស់លោក ជា ពៅ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ថា យុវជន​នោះ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ថ្ងៃទី​៣០ ខែឧសភា នៅត្រង់ចំណុច​ផ្លូវ​លេខ​១៨២ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក បន្ទាប់ពី​ជនរងគ្រោះ បានដាក់​ពាក្យបណ្តឹង​ពីបទ​លួច​ចូល​គណនី​ហ្វេ​ស​ប៊ុ​ក ដោយ​តម្រូវ​ឲ្យ​ផ្ញើ​លុយ​តាម​ក្រុមហ៊ុន​។  ប្រតិបត្តិការ​នេះ ស្ថិតក្រោម​ការបញ្ជា​ផ្ទា​ល់ពី​លោក នេ​ត សារឿន អគ្គស្នងការ​នគរ​​បាល​ជាតិ​។ 
 
​ក្រោយពី​ចាប់ខ្លួន ជនសង្ស័យ បាន​សារភាពថា ខ្លួន​ធ្លាប់បាន​ឆបោក​បាន​ប្រហែល​២០០​គណនី ដែល​នៅ​ក្នុងនោះ មាន​៥០​គណនី​ដែល​ខ្លួន​បោក​បាន​ប្រាក់​។ ជនសង្ស័យ​ឈ្មោះថា គ្រួច ស៊ី​ឆៃ ដែល​លំនៅ​បច្ចុប្បន្ន ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។ 
 
​បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​ចាត់​វិធាន​តាមច្បាប់​៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com