ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រី​សុខាភិបាល ប្រាប់​គ្រប់​មន្ទីរ ឲ្យ​ប្តឹង​អ្នកបើក​សេវា​ព្យាបាល​ខុសច្បាប់​
31, May 2019 , 9:59 pm        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល
​ភ្នំពេញ​៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​បង្គាប់​ទៅគ្រប់​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត ឲ្យ​រៀបចំ​ឯកសារ​ច្បាប់ និង​ដាក់ពាក្យ​ប្តឹង​តុលាការ ចំពោះ​អ្នកធ្វើអាជីវកម្ម​ព្យាបាល​ជំងឺ​-​ដើរ​ចាក់​ថ្នាំ​ខុសច្បាប់​។ វិធានការ​នេះ គឺ​ដើម្បី​លុបបំបាត់​ទាំងស្រុង​នូវ​ការផ្តល់សេវា​សុខាភិបាល​ខុសច្បាប់​។

 
​លិខិត​ដែល​ចុះហត្ថលេខា​ដោយ​លោក ម៉ម ប៊ុនហេង កាលពី​ថ្ងៃទី​២៧​ឧសភា ឆ្នាំ​២០១៩ បាន​សរសេរ​ដូច្នេះ​ថា​៖«​ក្រសួងសុខាភិបាល បាន​សង្កេតឃើញថា នៅមាន​អ្នក​ប្រកប​អាជីវកម្ម​ព្យាបាល​ជំងឺ និង​ដើរ​ចាក់​ថ្នាំ​ខុសច្បាប់ ដែល​បណ្តាល​ធ្វើ​ឲ្យ​អ្នកជំងឺ​ខាតបង់​ប្រាក់ ពេលវេលា  ប៉ះពាល់​សុខភាព និង​ឈានដល់​ការបាត់​បង់ជីវិត​ថែមទៀត​»​។  
 
​បច្ចុប្បន្ន នៅ​ខេត្តស្វាយរៀង មាន​អ្នក​ព្យាបាល​ជំងឺ និង​ដើរ​ចាក់​ថ្នាំ​ជិត​៤០០​នាក់ ដែល​គ្មាន​សញ្ញាបត្រ និង​គ្មាន​ច្បាប់​អនុញ្ញាត​ពី​មន្ទីរ​សុខាភិបាល ឬ​ពី​ក្រសួងសុខាភិបាល ដែល​កំពុង​រកស៊ី​ដើរ​ចាក់​ថ្នាំ​យ៉ាង​អនាធិបតេយ្យ​។ នេះ​បើ​យោងតាម​តារាង​របាយការណ៍​រប​ស់​មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយ​វៀង​៕
 

Tag:
 សុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com