អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប៉ូលិស​ក្រុង​ហាណូយ បង្កើត​ហ្វេ​ស​ប៊ុ​ក​ដើម្បី​ទទួល​ព័ត៌មាន និង​បណ្តឹង​ពាក់ព័ន្ធ​ឥរិយាបថ​ប៉ូលិស​ពេល​បំពេញការងារ​
02, Jun 2019 , 3:59 pm        
រូបភាព
ដោយ:
ប៉ូលីស​ក្រុង​ហាណូយ នៅ​ថ្ងៃ​៣០ ឧសភា បាន​ឲ្យ​ដឹងថា អង្គភាព​របស់ខ្លួន នឹងដាក់​ដំណើរការ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​មួយ​ដើម្បី​ចាំ​ទទួល​គ្រប់​បណ្តឹង​បទល្មើស និង​ជាពិសេស​នោះ​ពី​ការរាយការណ៍​អំពី​ឥរិយាបថ​របស់​ប៉ូលិស​ពេល​ប្រតិបត្តិការ​ការងារ​តែម្តង​។​

 
​បើ​មិនមាន​ការប្រែប្រួល​នោះទេ តាម​ការអះអាង​របស់​ប៉ូលិស​ក្រុង​ហាណូយ ចាប់ពី​ថ្ងៃទី​១៧ មិថុនា តទៅ ប្រជាជន​ក្នុង​តំបន់​វៀតណាម អាចដាក់​បណ្តឹង​ពាក់ព័ន្ធ​នឹង​សកម្មភាព​របស់​ប៉ូលិស នៅពេល​ប្រតិបត្តិ​ការងារ ក៏ដូចជា​ព័ត៌មាន​ទាំងឡាយ​ពាក់ព័ន្ធ​នឹង​បទល្មើស ឬ​ការបំពានច្បាប់ តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ប៉ូលិស​ក្រុង​ហាណូយ​បាន​ហើយ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ Vietnam News​។ 
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ ក្រុមប៉ូលិស​ដែល​ទទួលបន្ទុក​តាមដាន​ក្នុង​ហ្វេ​ស​ប៊ុ​ក នឹង​បែងចែក​ប្រភពព័ត៌មាន​តាម​ប្រភេទ ហើយ​ឆ្លើយ​សំណួរ​របស់​ប្រជាជន និង​បញ្ជូន​ព័ត៌មាន​ទាំងនោះ ទៅកាន់​អង្គភាព​ពាក់ព័ន្ធ​ដើម្បី​ដោះស្រាយ​បន្ត​។ ប៉ូលិស ក៏បាន​អះអាង​ពី​ការធានា​ពី​ការពារ​សម្រាប់​អ្នក​ដាក់​បណ្តឹង ឬ​អ្នក​ផ្តល់ព័ត៌មាន​ផងដែរ​។ 
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ នេះ គឺជា​ជំហាន​ថ្មី​មួយ​របស់​រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម​ក្នុងការ​បញ្ជ្រាប​ទៅនឹង​បណ្តាញ​សង្គម​ជា​សាធារណៈ ក្នុងការ​ឆ្លើយតប​ទៅនឹង​បញ្ហា​របស់​ប្រជាជន និង​ជាពិសេស​នោះ​លើ​ការតាមដាន​ឥរិយាបថ​របស់​កងក​ម្លាំ​ង​សមត្ថកិច្ច​របស់ខ្លួន​។ 
 
​តាម Vietnam News វៀតណាម ស្ថិតនៅ​ក្នុងចំណោម​ចំណាត់ថ្នាក់​លេខ ៧ ដែលមាន​អ្នកប្រើប្រាស់​អ៊ិន​ធ័​រ​នែ​ត​ច្រើនជាងគេ​។ ប្រជាជន​វៀតណាម ៦០ លាន​នាក់ ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ញឹកញាប់​ក្នុង​រយៈពេល​មធ្យម​ពី​១ ទៅ​៣.៥ ម៉ោង​៕ 
 

Tag:
 វៀតណាម​
  ប៉ូលិស
© រក្សាសិទ្ធិដោយ thmeythmey.com