ជាតិ
សង្គមជាតិ
ករណី​ហិង្សា​លើ​កូនស្រី​៖ ស្នងការ​ខេត្ត​ត្បូងឃ្មុំ បកស្រាយ​ថា ក្មេងស្រី​គ្មាន​របួស​ធ្ងន់ធ្ងរ​ទេ ខណៈ​ឪពុក​ត្រូវបាន​អប់រំ​
02, Jun 2019 , 4:44 pm        
រូបភាព
រូបពីស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ
រូបពីស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ
ភ្នំពេញ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​បកស្រាយ​ថា ករណី​ឪពុក​ប្រើ​អំពើ​ហឹ​ង្សា​រលើ​កូន ដោយ​ចាប់ចង​ភ្ជាប់​នឹង​សសរផ្ទះ​នាពេល​ថ្មីៗ​នេះ មិនបាន​បង្ក​របួសធ្ងន់​ធ្ង​រ ដូច​ការចោទប្រកាន់​នៅតាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះទេ​។ ហើយ​សមត្ថកិច្ច បាន​អប់រំ​លើ​ឪពុក​កុមារី​រូបនេះ​ដែរ​។​

 
​ក្រោយ​ចុះ​ត្រួតពិនិត្យ និង​សួរនាំ​ក្មេងស្រី​រងគ្រោះ ដែលមាន​ឈ្មោះ ច​ន សុខ​ណា អាយុ ១០ ឆ្នាំ​ហើយ សមត្ថកិច្ច​បាន​រកឃើញ​ថា ក្មេងស្រី​ពុំមាន​ស្នាមរបួស​ធ្ងន់ធ្ងរ ដូច​ការចោទប្រកាន់រ​បស់​បណ្ដាញ​សង្គម​មួយចំនួន​នោះទេ ហើយ​សមត្ថកិច្ច​ក៏បាន​កោះហៅ​ឪពុក​ក្មេងស្រី ដែលមាន​ឈ្មោះ ញឹក ពឿ​ន អាយុ ៥២ ឆ្នាំ មក​ធ្វើ​កិច្ចសន្យា និង​អប់រំ​ណែនាំ​ផងដែរ​។ 
 
​ស្នងការរង​ទទួលបន្ទុក​ផ្នែក​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អ​និតិ​ជន ខេត្ត​ត្បូងឃ្មុំ លោក ហៃ ឡា​លិ​ន បាន​បញ្ជាក់ថា​៖« ក្រោយពី​ជំនាញ​បាន​ពិនិត្យ​ទៅលើ​កុមារ​រងគ្រោះ​នោះ ឃើញថា ពុំមាន​ស្នាក​ស្នាម​ធ្ងន់ធ្ងរ ដូច​ការចោទប្រកាន់​ពី​បណ្ដា​យ​សង្គម​នោះឡើយ​»​។ 
 
​ឪពុកម្ដាយ​របស់​កុមារី​ខាងលើ​បានធ្វើ​ចំណាកស្រុក ហើយ​បាន​ផ្ញើ​កូនស្រី​របស់ខ្លួន​ឲ្យ​រស់នៅ​ជាមួយ​ជីដូន​មួយរយៈ​សិន លុះដល់​ថ្ងៃកើតហេតុ​ឪពុក​បានមក​យក​កូនស្រី​ទៅ​រស់នៅ​ជាមួយ​ខ្លួន​វិញ ប៉ុន្តែ​កូនស្រី​រូបនោះ​បានប្រកែក និង​រត់គេច​មិន​ព្រមទៅ​ជាមួយ​ខ្លួន​។ ដូច្នេះ​ឪពុក​ក្មេងស្រី​បាន​ចាប់​នាង​ចងទៅ​ហ្នឹង​សរសេ​ផ្ទះ ដើម្បី​រៀបចំ​ខោអាវ តែ​កូនស្រី​ចេះតែ​រើ​បម្រាស់ ឪពុក​រូបនេះ​ក៏​វាយ​បន្តិចបន្តួច​។ ហើយ​ពេលនោះ​ជីដូន​ក៏បាន​ប្ដឹងទៅ​សម្ថ​កិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​ផងដែរ​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ថ​កិច្ច​។ 
 
​គួររម្លឹកថា កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​០១ ខែមិថុនា ឆ្នាំ ២០១៩ មាន​អ្នកលេង​ហ្វេ​ស​ប៊ុ​កបាន​បង្ហោះ​វី​ឌី​អូ​អំពី ឪពុក​បង្កើតបាន​ប្រើ​អំពើ​ហឹ​ង្សា មកលើ​កូនស្រី​របស់ខ្លួន ដែល​ស្ថិតនៅ ភូមិ​ពោធិព្រឹក្ស​កើត ឃុំ​ដូច​តី ស្រុក​ពញ្ញាក្រែក ខេត្ត​ត្បូងឃ្មុំ ដោយ​ការ​ចាប់ចង​កូន​ផ្អោប​ទៅនឹង​សសរផ្ទះ ហើយ​មាន​ក្រ​ម៉ា​ជាប់​នឹង​ករ​កូន វាយ​ធ្វើបាប​កូនស្រី​របស់ខ្លួន​យ៉ាង​ចាស់ដៃ​៕
 
 
 

Tag:
 ហិង្សា
  កុមារ
© រក្សាសិទ្ធិដោយ thmeythmey.com