ជាតិ
នយោបាយជាតិ
សម្តេច ហ៊ុន សែន ប្រកាសថាអាចកាន់តំណែងដល់ឆ្នាំ២០៣៥ ដើម្បីលេងល្បែងនយោបាយជាមួយលោក សម រង្ស៊ី
× ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ សម្តេច ហ៊ុន សែន ប្រកាសឡើងវិញថា ខ្លួន អាចបន្តកាន់អំណាចដល់ឆ្នាំ២០៣៥ ដើម្បីតទល់ជាមួយលោក សម រង្ស៊ី និងក្រុមអ្នកប្រឆាំង ដែលមានបំណងផ្តួលរំលំរដ្ឋាភិបាល។ ប្រធានគណបក្សកាន់អំណាចរូបនេះ ថ្លែងយ៉ាងដូច្នេះថា «កុំថាឡើយ [ធ្វើនាយករដ្ឋមន្រ្តី] ត្រឹមឆ្នាំ២០២៨ ឆ្នាំ២០៣៥ ក៏នៅធ្វើដែរ ដើម្បីកំដរម្នាក់ហ្នឹង»។
កន្លងមក សម្តេចនាយករដ្ឋមន្រ្តី ធ្លាប់ប្រកាសថា នឹងកាន់អំណាចនៅត្រឹមឆ្នាំ២០២៨៕
© រក្សាសិទ្ធិដោយ thmeythmey.com