ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
នាយ​យ៉ាន​ណែនាំ​ឲ្យ​ស្គាល់​ម៉ូតូ​ធុន​ធំ​មួយគ្រឿង ដែល​ម្ចាស់​វា​បាន​ជិះ​ពី​ប្រទេស​អាល្លឺម៉ង់ មកដល់​ស្រុក​ខ្មែរ​
03, Jun 2019 , 7:39 pm        
រូបភាព
​សៀមរាប​៖ ខ្ញុំ​(​នាយ​យ៉ាន​) បានឃើញ​ម៉ូតូ HONDA VTX 1300R មួយគ្រឿង នៅ​កន្លែង​ជួសជុល​ម៉ូតូ នៅ​សង្កាត់​សាលា​កំរើក ខេត្តសៀមរាប​។ លោក ជាង សោម ដែលជា​អ្នក​ជួសជុល​ម៉ូតូ​ធំ​នេះ បាន​ឲ្យ​ដឹងថា ម្ចាស់​វា បាន​ជិះ​ពី​ប្រទេស​អាល្លឺម៉ង់ មក​ប្រទេស​ខ្មែរ កាលពី​១០​ឆ្នាំមុន ដោយ​ឆ្លងកាត់​ទ្វីបអឺរ៉ុប និង​ប្រទេស​អាស៊ី​។ តាំងពី​ពេលនោះ​មក លោក សោម បាន​ក្លាយជា​អ្នក​ជួសជុល​ម៉ូតូ​នេះ រៀងរាល់​ពេល​មាន​បញ្ហា​ម្តងៗ​។ លោក សោម អះអាងថា​ខ្លួន​ទទួលបាន​កម្រៃ​ជួសជុល​ខ្ពស់ ព្រោះតែ​ប្រភេទ​ម៉ូតូ​ធំៗ មិន​សូម​មាន​អ្នកចេះ​ជួសជុល​ឡើយ​។ កាលពី​នៅ​វ័យក្មេង លោក​ជាង សោម បាន​រៀន​មេកា​និក​ម៉ូតូ​ធំ តាមរយៈ​កិច្ចសហប្រតិបតិការ រវាង​នគរបាលជាតិ​បារាំង និង​កម្ពុជា​រយៈពេល​៦​ឆ្នាំ រហូតដល់​បានទទួល​សញ្ញាបត្រ​ពី​នគរបាល​បារាំង​។ ដូច្នេះ​វា​មិន​ចម្លែក​ទេ ដែល​លោក​មាន​ជំនាញ​ជួសជុល​ម៉ូតូ​ធំ​នេះ​។

 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ស្តាប់​កិច្ច​សម្ភាស រវាង នាយ យ៉ាន នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ជាង សោម ដូចតទៅ​៖
 


 
​ក្រុមហ៊ុន​ហុងដា មិនដែល​បានដាក់​ម៉ូតូ​ធំ​ម៉ូ​ឌែ​ល​នេះ លក់​នៅ​ប្រទេស​កម្ពុជា​ទេ​។ មាន​រូបរាង​ចាស់ ម៉ូតូ HONDA VTX 1300R ត្រូវបាន​ផលិត​នៅ​សហរដ្ឋអាមេរិក ចន្លោះ​ឆ្នាំ​២០០២ ដល់​ឆ្នាំ​២០០៩​។ ម៉ូតូ​នេះ មាន​កម្លាំង​ម៉ាស៊ីន​ខ្លាំងណាស់​:១៣១២ cc , មាន​ទម្ងន់ ៣០០​គីឡូក្រាម​, មាន​ធុងសាំង ១៨​លីត្រ ដែល​ហុងដា​បាន​ផលិតឡើង ដើម្បី​ជិះ​ឆ្ងាយៗ​៕















Tag:
 ម៉ូតូ​
 ​ម៉ូតូ​ធំ​
 ​រថយន្ត​
 ​យានយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com