ជាតិ
លោក ពៅ សាមី អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែងទទួលមរណភាព
× លោក ពៅ សាមី តំណាងរាស្ត្រមណ្ឌលព្រៃវែង បានទទួលមរណភាពក្នុងអាយុ៧២ឆ្នាំ ដោយរោគាពាធ កាលពីព្រឹកថ្ងៃទី៣ ខែមិថុនា។ នេះបើតាមការបញ្ជាក់របស់លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា។
លោក ឡេង ប៉េងឡុង បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា លោក ពៅ សាមី ដែលកើតនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៤៧ បានទទួលមរណភាពនៅមន្ទីរពេទ្យកាល់ម៉ែត្រ បន្ទាប់ពីធ្លាក់ខ្លួនឈឺអស់រយៈពេលជាច្រើនខែ។
លោក ពៅ សាមី ក៏ជាអតីតសាស្ត្រាចារ្យអក្សរសាស្ត្រដ៏ល្បីល្បាញម្នាក់ផងដែរ។ ស្នាដៃដ៏គួរឲ្យកត់សម្គាល់នោះ គឺ មូលដ្ឋានទ្រឹស្តីអក្សរសីល្បិ៍ដែលលោកបានចងក្រងដើម្បីប្រើប្រាស់ផ្ទៃក្នុងសាលាគរុវិជ្ជាជាន់ខ្ពស់ កាលពីឆ្នាំ១៩៨៧។
សពរបស់លោក ពៅ សាមី ត្រូវតម្កល់ធ្វើបុណ្យនៅគេហដ្ឋានក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សី ហើយនឹងត្រូវដង្ហែទៅកាន់ឈាបនដ្ឋានវត្តទួលអស់លោក នាព្រឹកថ្ងៃទី៦ ខែមិថុនា៕
Tag:
តំណាងរាស្ត្រ
ពៅ សាមី
© រក្សាសិទ្ធិដោយ thmeythmey.com