ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោកស្រី រស់ សុភាព​៖ សង្គម​នៅតែ​បន្ទោស​ស្ត្រី ទោះ​ពួកគេ​ជា​ជនរងគ្រោះ​
04, Jun 2019 , 8:59 am        
រូបភាព
អ្នក​ស្រី រស់​ សុភាព នាយិកាប្រតិបត្តិនៃអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC). Cre
អ្នក​ស្រី រស់​ សុភាព នាយិកាប្រតិបត្តិនៃអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC). Cre
​ភ្នំពេញ​៖ លោកស្រី រស់ សុភាព នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា បាន​និយាយថា ស្ត្រី​នៅតែ​រង​អំពើ​រំលោភបំពាន​ក្នុងសង្គម​កម្ពុជា​។ ប៉ុន្តែ​ពួកគេ​ហាក់​មិនសូវ​ទទួលបាន​ការលើក​ទឹកចិត្ត​ទេ តែ​បែ​ជា​រង​ការបន្ទោស​ថែមទៀត​ទៅវិញ​។


សូម​ស្ដាប់​បទ​សម្ភាស​រវាង​ក​ញ្ញា ប៉ូ សា​គុន ជាមួយ​អ្នកស្រី រស់ សុភាព នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា (GADC) ស្ដីពី​បញ្ហា​ស្ត្រី​នៅ​កម្ពុជា ខាងក្រោម​នេះ ៖



 
​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​អយុត្តិធម៌​លើ​ស្ត្រី លោកស្រី រស់ សុភាព បាន​ជំរុញ​ឲ្យ​ស្ត្រី​ខ្លួនឯង​ត្រូវតែ​ប្រឡូក​ក្នុង​ការងារ​សង្គម​ឱ្យ​កាន់តែច្រើន ដែល​អាចជួយ​ដល់​ស្មារតី និង​ចិត្ត​របស់​ពួកគេ​រឹងមាំ ហើយ​អាច​ដោះស្រាយ​រាល់​បញ្ហា​បាន​ដោយ​ខ្លួនឯង នៅពេល​ជួប​បញ្ហា​ក្នុង​ជីវិត​។ បើតាម​លោកស្រី សុភាព សង្គម​នឹង​មិនអាច​រីកចម្រើន​បានឡើយ បើ​នៅតែមាន​អំពើហិង្សា​និង​ការរំលោភ​សម្លាប់​លើ​ស្ត្រី​និង​កុមារ​។​
 
 

Tag:
 រស់ សុភាព​
  យេ​ឌ័​រ​
  ស្ត្
© រក្សាសិទ្ធិដោយ thmeythmey.com