ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោកស្រី រស់ សុភាព៖ សង្គមនៅតែបន្ទោសស្ត្រី ទោះពួកគេជាជនរងគ្រោះ អ្នកស្រី រស់ សុភាព នាយិកាប្រតិបត្តិនៃអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC). Cre
× ភ្នំពេញ៖ លោកស្រី រស់ សុភាព នាយិកាប្រតិបត្តិនៃអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា បាននិយាយថា ស្ត្រីនៅតែរងអំពើរំលោភបំពានក្នុងសង្គមកម្ពុជា។ ប៉ុន្តែពួកគេហាក់មិនសូវទទួលបានការលើកទឹកចិត្តទេ តែបែជារងការបន្ទោសថែមទៀតទៅវិញ។
សូមស្ដាប់បទសម្ភាសរវាងកញ្ញា ប៉ូ សាគុន ជាមួយអ្នកស្រី រស់ សុភាព នាយិកាប្រតិបត្តិនៃអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC) ស្ដីពីបញ្ហាស្ត្រីនៅកម្ពុជា ខាងក្រោមនេះ ៖
ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើអយុត្តិធម៌លើស្ត្រី លោកស្រី រស់ សុភាព បានជំរុញឲ្យស្ត្រីខ្លួនឯងត្រូវតែប្រឡូកក្នុងការងារសង្គមឱ្យកាន់តែច្រើន ដែលអាចជួយដល់ស្មារតី និងចិត្តរបស់ពួកគេរឹងមាំ ហើយអាចដោះស្រាយរាល់បញ្ហាបានដោយខ្លួនឯង នៅពេលជួបបញ្ហាក្នុងជីវិត។ បើតាមលោកស្រី សុភាព សង្គមនឹងមិនអាចរីកចម្រើនបានឡើយ បើនៅតែមានអំពើហិង្សានិងការរំលោភសម្លាប់លើស្ត្រីនិងកុមារ។
Tag:
រស់ សុភាព
យេឌ័រ
ស្ត្
© រក្សាសិទ្ធិដោយ thmeythmey.com