ជាតិ
​​​ន​យោ​បាយ​ជាតិ​
៧០ឆ្នាំហើយ ដែលកម្ពុជាក្រោម ស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាម
04, Jun 2019 , 9:49 am        
រូបភាព
លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម
លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម
នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ បារាំង បានប្រគល់ទឹកដីកម្ពុជាក្រោម ទៅឲ្យវៀតណាមគ្រប់គ្រង ដែលមកដល់ពេលនេះ មានរយៈ៧០ឆ្នាំហើយ។



ដូចរាល់ឆ្នាំ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩នេះ អង្គការ-សមាគមខ្មែរកម្ពុជាក្រោម និង អង្គការផ្សេងៗទៀត បានប្រារព្ធពិធីរម្លឹកខួប៧០ឆ្នាំ ដែលបារាំងប្រគល់ទឹកដីកម្ពុជាក្រោម ទៅឲ្យវៀតណាមគ្រប់គ្រង។ ពិធីរម្លឹកខួប៧០ឆ្នាំនេះ មានព្រះរាជតំណាងរបស់ព្រះមហាក្សត្រ យាងធ្វើជាអធិបតី ដូចឆ្នាំមុនៗដែរ។

សេចក្តីអំពាវនាវ ដែលចេញដោយលោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម បានសរសេរយ៉ាងដូច្នេះថា «កម្មវិធីនេះ ត្រូវបានផ្តួចផ្តើមឡើងដោយស្មារតីកូនខ្មែរស្នេហាជាតិសុទ្ធសាធ ដើម្បីសម្តែងគារវកិច្ច និងដឹងគុណចំពោះវិញ្ញាណក្ខន្ធរបស់អ្នកស្នេហាជាតិទាំងអស់ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ និងសាសនា ព្រមទាំងកូនខ្មែរគ្រប់រូបចងចាំទិវាប្រវត្តិសាស្រ្តដ៏សែនឈឺចាប់នេះក្នុងន័យកុំឲ្យដានប្រវត្តិសាស្ត្រអតីតកាលនៃការបាត់បង់ទឹកដីនិងសោកនាដកម្មដ៏សែនខ្លោចផ្សា វិលមករកកូនខ្មែរជាថ្មីទៀត»។

សូមរម្លឹកថា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ សភាបារាំង និងប្រធានាធិបតីបារាំង បានអនុម័តប្រគល់កម្ពុជាក្រោមដែលមាន២១ខេត្ត ទៅឲ្យវៀតណាមគ្រប់គ្រងដោយមានការបានសម្រេចដាក់ទឹកដីកម្ពុជាក្រោម ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាម។ កាលនោះ កម្ពុជា ស្ថិតក្រោមអាណានិគមបារាំង៕ 

អត្ថបទទាក់ទង

Tag:
 កម្ពុជាក្រោម
  ខួប៧០ឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com