ជាតិ
សង្គមជាតិ
ឃាត់ខ្លួន​ជនជាតិ​ចិន​និង​គ្រឿងញៀន​៦​គីឡូ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅមុខ​រោងកុន​លុ​ច្ស
04, Jun 2019 , 2:35 pm        
រូបភាព
រូបភាពពីអធិការដ្ឋាននគរបាលខណ្ឌដូនពេញ
រូបភាពពីអធិការដ្ឋាននគរបាលខណ្ឌដូនពេញ
​ភ្នំពេញ​៖ សមត្ថកិច្ច បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​និង​គ្រឿងញៀន​៦​គីឡូក្រាម ក្នុងករណី​គ្រោះថ្នាក​ចរាចរណ៍ នៅមុខ​រោងកុន​លុ​ច្ស​។ នេះ​បើតាម​ការចេញផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​។

 
​មុន​កើតហេតុ​ជនជាតិ​ចិន​ឈ្មោះ អៅ មីង អាយុ​៣០​ឆ្នាំ បាន​បើករថយន្ត​ម៉ាក LEXUS ធ្វើដំណើរ​ដល់​ត្រង់ចំណុច​រោងកុន​លុ​ច្ស បាន​បុក​នឹង​ម៉ូតូ​កង់​បី​មួយគ្រឿង​។ បន្ទាប់មក​ជនជាតិ​ចិន​រូបនេះ បាន​ព្យាយាម​បើក​រត់គេច ហើយ​ត្រូវ​សមត្ថកិច្ច​ដេញតាម​។ នៅពេលដែល​សមត្ថកិច្ច​ដេញតាម ជនជាតិ​ចិន​ខាងលើ​បាន​ព្យាយាម​ទាញ​កាបូប​បោះចោល ប៉ុន្តែ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​។ តាម​ការឆែកឆេរ​និង​ពិនិត្យ​រកឃើញថា មាន​គ្រឿងញៀន​ប្រភេទ​អិ​ច​ស្ត្រា​ស៊ី​(​ថ្នាំ​គ្រវី​)៦​កញ្ចប់​ទម្ងន់​៦​គីឡូ​។ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​រៀបចំ​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕ 

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com