ជាតិ
២៥ខេត្ត/រាជធានី
ព្រោះតែក្រពះ អ្នកប្រកបរបររាវលៀសត្រូវក្រោកម៉ោង៣ទៀបភ្លឺ, ចុះត្រាំក្នុងទឹក និងឈរហាលថ្ងៃ
× កំពង់ចាម៖ ប្រជាពលរដ្ឋរស់នៅឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ប្រមាណ២០គ្រួសារ បានយកមុខរបររាវលៀសនិងខ្ចៅនៅក្នុងបឹងធំ មកចិញ្ចឹមជីវភាពគ្រួសារ។ លៀសនិងខ្ចៅនៅក្នុងបឹងធំ នៃខេត្តកំពង់ចាមនេះ ជាក្តីសង្ឃឹមរបស់ប្រជានេសាទទាំងនោះ ដោយពួកគាត់បានប្រើឈ្នៀងដៃជាឧបករណ៍នេសាទតាមបែបប្រពៃណី។ បើទោះជា នឿយហត់នឹងមុខរបរមួយនេះ ដែលតម្រូវឲ្យពួកគាត់ក្រោកពីម៉ោង៣ទៀបភ្លឺចុះទៅក្នុងទឹក និងត្រូវនៅឈរហាលថ្ងៃរហូតដល់ម៉ោង៩ព្រឹក ដើម្បីរកលៀសនិងខ្ចៅទាំងនោះយ៉ាងណាក៏ដោយ ក៏ពួកគាត់នៅតែសប្បាយចិត្ត ព្រោះក្នុងមួយថ្ងៃគ្រួសារនីមួយៗអាចរកចំណូលបានពី៥ម៉ឺនរៀលរហូតដល់ទៅជាង១០ម៉ឺនរៀល ហើយមានម៉ូយមកទិញដល់កន្លែងពួកគាត់តែម្តង។ គ្រួសារខ្លះបានប្រកបមុខរនេះអស់រយៈពេលជាង៣០ឆ្នាំមកហើយ។
សូមអញ្ជើញទស្សនាទិដ្ឋភាពនៃប្រជានេសាទប្រកបមុខររបររាវលៀសនិងខ្ចៅនៅក្នុងបឹងធំនៃខេត្តកំពង់ចាម ដែលកញ្ញា តុង ស្រីល័ក្ខ អ្នកសារព័ត៌មានថ្មីៗ បានចុះផ្តិតយកទិដ្ឋភាពនេះដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com