ពីនេះ ពីនោះ
គេ​ឧស្សាហ៍​សួរថា​«​ច្រឡំ ឬ​បន្លំ​»? តើ​ពាក្យ​ពីរ​នេះ​មានន័យ​ខុសគ្នា​ត្រង់ណា​?
05, Jun 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ


​ពន្យល់​ឲ្យ​ងាយ​យល់​ទៅ​«​ច្រឡំ​» គឺជា​សកម្មភាព​ដែល​មិនមាន​ចេតនា​ដែល​ខុសពី «​បន្លំ​» ដោយ​ស្តែងចេញ​ជា​អំពើ​ចេតនា​ច្បាស់លាស់​។ «​ច្រឡំ​» គ្រាន់តែ​បង្ហាញ​ពី​ស្មារតី​ភ្លេចភ្លាំង ចំណាំ​មិនបាន ព្រោះតែ​លាយឡំ​គ្នា​តែប៉ុណ្ណោះ ប៉ុន្តែ «​បន្លំ​» វិញ​គឺមាន​ចេតនា​ចូល​ស៊កសៀត​ខ្លួន ឬ​ធ្វើ​អ្វីៗ​ក្នុង​ដំណើរ​លបលាក់​ឲ្យ​ច្រឡំ នឹង​គេ កុំ​ឲ្យ​គេ​ឃើញ និង​ស្គាល់​ជាក់ច្បាស់​។ ឧទាហរណ៍​៖ ចោរ​បន្លំ​ធ្វើជា​ភ្ញៀវ​ទិញ​ទូរ​សព្ទ ដោយ​យក​ទូរ​សព្ទ​មួយគ្រឿង​ទៅ​បាត់​។  នេះ​បើ​យោងតាម​វចនានុក្រម​ខ្មែរ​របស់​សម្តេច ជួន ណាត​៕ 
 

Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com