ជាតិ
ដំណឹង​ជ្រើសរើស​បេក្ខភាព​គ្រូ​បង្គោល​ផ្នែក​សរសេរ​ព័ត៌មាន​បរិស្ថាន​
05, Jun 2019 , 12:29 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នក​ស្រឡាញ់​អាជីព​អ្នកសារព័ត៌មាន​ដែរ​ទេ​? តើ​អ្នក​ចង់​លើកកម្ពស់​ការយក​ព័ត៌មាន​បរិស្ថាន​នៅ​កម្ពុជា​ឬទេ​? តើ​អ្នកមាន​ការប្ដេជ្ញាចិត្ត​ដើម្បី​បង្រៀន​អ្នកកាសែត​កម្ពុជា​ឬទេ​? វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល Mekong News បានមក​ដល់​ហើយ​។​

 
​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​កម្ពុជា នឹង​ប្រព្រឹត្តទៅ​ពី​ខែមិថុនា ដល់​ខែធ្នូ​ឆ្នាំ​២០១៩ សម្រាប់​អ្នកចូលរួម​៦​នាក់ ហើយ​មាន​គោលដៅ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​ឲ្យ​មាន​ជំនាញ​លើ​ប្រធានបទ​ច្បាស់លាស់​ទាក់ទង​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព (SDGs) នៅ​តំបន់​មេគង្គ​។ វគ្គ​បណ្ដុះបណ្ដាល​នេះ នឹង​ជួយ​ពង្រីក​ការយក​ព័ត៌មាន​លើ​បញ្ហា​បរិស្ថាន​នៅ​កម្ពុជា​។ កម្មវិធី​បណ្ដុះបណ្ដាល​នេះ​មានដូចជា​៖
 
•​ ​សិក្ខាសាលា​ពីរ​ថ្ងៃ​ស្ដីពី​ការរាយការណ៍​ព័ត៌មាន​បរិស្ថាន​បែប​វិទ្យាសាស្ត្រ (​ពីថ្ងៃ​ទី​២២​ដល់ទី​២៣ ខែមិថុនា ឆ្នាំ​២០១៩)
•​ ​សិក្ខាសាលា​ពីរ​ថ្ងៃ​ស្ដីពី​ការបាត់បង់​គម្រប​ព្រៃឈើ (​ពីថ្ងៃ​ទី​២៧​ដល់ទី​២៨ ខែកក្កដា ឆ្នាំ​២០១៩)
•​ ​សិក្ខាសាលា​ពីរ​ថ្ងៃ​ស្ដីពី​បញ្ហា​នៅ​ទីក្រុង (​ពីថ្ងៃ​ទី​១០​ដល់ទី​១១ ខែសីហា ឆ្នាំ​២០១៩)
•​ ​សិក្ខាសាលា​ពីរ​ថ្ងៃ​ស្ដីពី​បញ្ហា​តំបន់ឆ្នេរ (​ពីថ្ងៃ​ទី​១៤​ដល់ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៩)
 
​ផលប្រយោជន៍​
 
​វគ្គ​បណ្ដុះបណ្ដាល នឹង​ផ្ដល់​ឲ្យ​អ្នកចូលរួម​នូវ​៖
 
•​ ​ការយល់ដឹង​គ្រប់​ជ្រុងជ្រោយ​ពី​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព (SDGs) និង​សារសំខាន់​នៃ​ការយក​ព័ត៌មាន​បែប​វិទ្យាសាស្ត្រ​
•​ ​ការយល់ដឹង​ស៊ីជម្រៅ​ពី​សន្ធិសញ្ញា​អន្តរជាតិ និង​តំបន់ សេចក្ដីថ្លែងការណ៍ និង​ការណែនាំ​ដែល​អាច​ប្រើប្រាស់​ក្នុងការ​កំណត់​ការឆ្លើយតប​របស់​ជាតិ​ទៅនឹង​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព (SDGs)
•​ ​កម្មវិធីសិក្សា​ពិសេស​ដើម្បី​បណ្ដុះបណ្ដាល​អ្នកសារព័ត៌មាន​លើ​ប្រធានបទ​ជាក់លាក់​ទាក់ទង គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព (SDGs)
•​ ​ប្រភព និង​ព័ត៌មាន​ទំនាក់ទំនង​របស់​អ្នកជំនាញ​ដែល​អនុញ្ញាត​ឲ្យ​អ្នកចូលរួម​អាច​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ដោយ​ខ្លួនឯង​លើ​បញ្ហា​បរិស្ថាន​
 
​លក្ខខណ្ឌ​ចូលរួម
 
•​ ​សម្រាប់​បេក្ខជន​ជា​ជនជាតិខ្មែរ​
•​ ​អ្នកដាក់ពាក្យ​ត្រូវមាន​ការប្ដេជ្ញាចិត្ត​លើ​សីលធម៌​ក្នុងការ​រាយការណ៍ និង​ស្តង់ដា​វិជ្ជាជីវ​សារព័ត៌មាន​
•​ ​អ្នកដាក់ពាក្យ​ត្រូវមាន​ចំណាប់អារម្មណ៍​ខ្ពស់​ក្នុងការ​រាយការណ៍​ពី​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​លើ​បញ្ហា​ជាក់លាក់​ដូចជា​បម្រែបម្រួល​អាកាសធាតុ​លើ​ជីវភាព​ប្រចាំថ្ងៃ សុវត្ថិភាព​ចំណីអាហារ និង​ការគ្រប់គ្រង​ទឹក​
•​ ​អ្នកដាក់ពាក្យ​ត្រូវ​ចេះ​ភាសា​ខ្មែរ​ច្បាស់ និង​ជំនាញ​អង់គ្លេស​ស្ទាត់​
•​ ​ស្ត្រី​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​ដាក់ពាក្យ​
 
​ការដាក់​ពាក្យ​
 
​នៅពេល​ដាក់ពាក្យ​ស្នើសុំ ត្រូវ​ភ្ជាប់​មកជា​មួយ​ឯកសារ​ដូចខាងក្រោម​៖
 
•​ ​ប្រវត្តិរូប​សង្ខេប​
•​ ​លិខិត​បង្ហាញ​ចំណាប់អារម្មណ៍​មួយ​ទំព័រ ដោយ​ពន្យល់​ពី​ផលប្រយោជន៍​ដែល​អាច​ទទួលបាន​ពី​ការចូលរួម​វគ្គ​បណ្ដុះបណ្ដាល និង​ផែនការ​ក្នុងការ​ប្រើប្រាស់​ចំណេះ និង​ជំនាញ​ដែល​ទទួលបាន​
•​ ​អត្ថបទ​ចំនួន​មួយ​ដែល​ធ្លាប់បាន​សរសេរ​ទាក់ទង​បញ្ហា​បរិស្ថាន​នៅ​កម្ពុជា​
•​ ​លិខិត​គាំទ្រ​ពី​ប្រធាន​អង្គភាព​ដែល​អ្នក​កំពុង​បំពេញការងារ​
•​ ​ការប្ដេជ្ញាចិត្ត​របស់​អ្នក​ដើម្បី​ចំណាយពេល​ចូលរួម​ក្នុងការ​បណ្ដុះបណ្ដាល​អ្នក​កាសែត​អំឡុងពេល​ចុង​សប្ដាហ៍​ចន្លោះ​ខែតុលា និង​ធ្នូ​ឆ្នាំ​២០១៩ 
 
​ពាក្យស្នើសុំ ត្រូវ​ផ្ញើ​ទៅកាន់​លោក គី សុខ​លីម តាមរយៈ​អ​សយ​ដ្ឋា​ន​អ៊ីមែល [email protected] និង Clothilde Le Coz តាមរយៈ [email protected] ។ ផុតកំណត់​ទទួល​ពាក្យ​នៅ​ថ្ងៃទី​១៥ ខែមិថុនា​។ 

© រក្សាសិទ្ធិដោយ thmeythmey.com