ជាតិ
បាក់​បង្គោល​ភ្លើង​១៧​ដើម ដែល​បណ្ដាលមកពី​ខ្យល់​កន្ត្រាក់
05, Jun 2019 , 12:02 pm        
រូបភាព
រូបភាពពីអគ្គិសនីកម្ពុជា
រូបភាពពីអគ្គិសនីកម្ពុជា
​បង្គោល​ភ្លើង​ចំនួន​១៧​ដើម បាន​បាក់​ជា​បន្តបន្ទាប់ ដោយសារ​បញ្ហា​ភ្លៀង​លាយឡំ​និង​ខ្យល់​កន្ត្រាក់ រយៈពេល​ពីរ​ថ្ងៃនេះ​។ បង្គោល​ភ្លើង​ដែល​បាក់​ទាំងនេះ ស្ថិតនៅក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​អគ្គិសនី​ក​កម្ពុជា​។​


​អគ្គិសនី​កម្ពុជា បាន​បញ្ជាក់ថា ករណី​បាក់​បង្គោល​ភ្លើង​ទាង​១៧​ដើម នៅ​ថ្ងៃទី​៤ និង​ទី​៥ មិថុនា បាន​បណ្ដាល​ឲ្យ​ដាច់​ចរន្តអគ្គិសនី​នៅ​តំបន់​មួយចំនួន ដែល​ស្ថិតនៅតាម​ផ្លូវជាតិ​លេខ​៤ ។

ក្នុងនោះ​មាន​ភូមិ​កន្ទោក​ខាងជើង ភូមិ​អង្គ ភូមិ​អង្គ​ខាងលិច ភូមិក​ន្ទា​ក ភូមិ​អង្គ​កែវ និង ភូមិ​ស្ងួន​ពេជ្រ សង្កាត់​ក​ន្ទា​ក ។ ភូមិ​អង្កែ​វ សង្កាត់​ចោមចៅ សង្កាត់​កំបូល និង​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រួមទាំង​ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​
 
​ចំណែក​តំបន់​មួយចំនួន​ក្នុង​ខណ្ឌ​សែន​សុខ ខណ្ឌ​ព្រែក​ព្នៅ ខណ្ឌ​សែន​សុខ និង​ខណ្ឌឫស្សីកែវ នៅ​រាជធានី​ភ្នំពេញ ក៏ត្រូវ​បាន​ដាច់​ចរន្តអគ្គិសនី​ប្រើប្រាស់ ដោយសារ​ការបាក់​បង្គោល​ភ្លើង​នេះដែរ​។ មកដល់ពេលនេះ ក្រុមការងារ​បច្ចេកទេស​អគ្គិសនី​កម្ពុជា​កំពុង​ត្រួតពិនិត្យ ដើម្បី​ជួសជុល​ភ្ជាប់​ចរន្តអគ្គិសនី និង​ដោះស្រាយ​បញ្ហា​បង្គោល​ភ្លើង​នេះ​។ នេះ​បើតាម​អគ្គិសនី​កម្ពុជា​។​
 
​សារព័ត៌មាន​ថ្មីៗ មិនទាន់​អាចទាក់ទង​អគ្គិសនី​កម្ពុជា ដើម្បី​សុំ​ការអត្ថាធិប្បាយ​បន្ថែម ជុំវិញ​បញ្ហា​បាក់​បង្គោល​ភ្លើង​នេះ​នៅឡើយ​ទេ​៕


Tag:
 បាក់​បង្គោល​ភ្លើង
© រក្សាសិទ្ធិដោយ thmeythmey.com