ជាតិ
សង្គមជាតិ
ទីបំផុត ស័ក្តិ៣ដែលយក Ipad របស់គេ ត្រូវចោទពីបទ «លួច»
05, Jun 2019 , 12:59 pm        
រូបភាព



ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទពីបទ «លួច» តាមមាត្រា៣៥៣ និង មាត្រា៣៥៦នៃក្រមព្រហ្មទណ្ឌ លើលោក ហេង ហាប់ នគរបាលនៃអង្គភាពជើងទឹក មានឋានន្តរស័ក្តិជាអនុសេនីយ៍ឯក (ស័ក្តិ៣) ដែលបានយក Ipad ចេញពីកន្លែងវេរលុយមួយ នៅខណ្ឌទួលគោក នាពេលថ្មីៗនេះ ។ ក្រោយចោទរួច ព្រះរាជអាជ្ញា ក៏បញ្ជូនសំណុំរឿងទៅឲ្យចៅក្រមស៊ើបសួរ ចាត់ការបន្ត។






ពីដំបូង សមត្ថកិច្ច ពុំបានបញ្ជូនសំណុំរឿងទៅតុលាការនោះទេ ដោយបកស្រាយថា នគរបាលនោះ ពុំមានចេតនាលួច Ipad របស់គេឡើយ គឺគ្រាន់តែច្រឡំដៃប៉ុណ្ណោះ។ ក្រោយមក ក៏បកស្រាយជាថ្មីថា នគរបាលនោះ ត្រូវបានសង្ស័យថាមានបញ្ហាខួរក្បាល។

ប៉ុន្តែ បន្ទាប់ពីមានការរិះគន់និងការសើចចំអកខ្លាំងពីមហាជន សមត្ថកិច្ច ក៏បញ្ជូនសំណុំរឿងទៅតុលាការ និងឈានដល់ការចោទប្រកាន់នៅថ្ងៃទី៥ ខែមិថុនានេះ៕

អត្ថបទទាក់ទង

Tag:
 មន្ត្រីរាជការ
  បទល្មើស
  ចោរកម្ម
 
© រក្សាសិទ្ធិដោយ thmeythmey.com