ភ្នំពេញ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩៖ Pi Pay (ផាយ ផេ) ដែលជាផ្លាតហ្វមទូទាត់ប្រាក់ដោយមិនប្រើក្រដាសប្រាក់ឈានមុខគេនៅកម្ពុជា បានរៀបចំការប្រកួតឈ្មោះថា«ទិញម៉ាអស់ដៃ (Shop-Til-You-Drop)» នៅឯផ្សារទំនើបអ៊ីអនម៉លសែនសុខ កាលពីថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០១៩។ នៅក្នុងកម្មវិធីនេះ មានអ្នកដែលមានសំណាង៤នាក់ បានឈ្នះក្នុងការប្រកួតនេះ ហើយពួកគេទទួលរទេះរុញមួយ ទឹកប្រាក់ចំនួន ៥០០ដុល្លារអាមេរិក និងរយៈពេល៥នាទី ដើម្បីទិញទំនិញមួយសេរី។
អ្នកឈ្នះដែលមានឈ្មោះថា លីម ម៉េងធ័ង្ក, រី វួចឡេង, សួង បូរ៉ង់ និងឈិន ចំរុង សុទ្ធសឹងបានធ្វើដំណើរទៅកាន់ទីតាំងរៀបចំកម្មវិធី នៅម៉ោង៧ព្រឹកដូចគ្នា និងត្រៀមខ្លួនក្នុងការទិញទំនិញ ក្រោមជំនួយពីសមាជិកគ្រួសារ ឬក៏មិត្តភក្តិម្នាក់របស់ខ្លួន។
បេក្ខភាពទាំងអស់ ត្រូវបានផ្តល់ពេលវេលាដ៏ខ្លីប៉ុណ្ណោះក្នុងការគិត នៅមុនពេលទិញទំនិញ ក៏ដូចជានៅមុនពេលរុញរទេះរបស់ខ្លួន ដើម្បីស្វែងរកទំនិញផ្សេងៗ សម្ភារសម្រាប់កុមារ សាប៊ូបោកខោអាវ និងសម្ភារក្មេងលេង ខណៈដែលពួកគេបានព្យាយាមទិញទំនិញឲ្យដល់ទឹកប្រាក់៥០០ដុល្លារ។
កញ្ញារី វួចឡេង ដែលជាអ្នកឈ្នះម្នាក់ បានប្រាប់ពីផែនការរបស់ខ្លួនថា៖«ខ្ញុំបាននាំយកបងស្រីខ្ញុំមកជាមួយ ដើម្បីជួយដល់ខ្ញុំទិញផលិតផល ឲ្យបានច្រើនតាមដែលអាច»។
ការទទួលបានជោគជ័យធំធេង នៃការបង្កើតយុទ្ធនាការនេះ បានលើកទឹកចិត្តឲ្យក្រុមហ៊ុន ផាយ ផេ និងផ្សារទំនើបអ៊ីអនម៉ល ប្រកាសពីការរៀបចំការប្រកួត១ជុំផ្សេងទៀត ដោយនៅពេលនេះ នឹងមានការផ្តល់រង្វាន់កាន់តែធំជាងមុន។ អ្នកដែលចំណាយប្រាក់ចាប់ពី២០ដុលារអាមេរិកឡើងទៅ តាមរយៈកម្មវិធី ផាយ ផេ នៅហាងមួយណាក៏បាន នៅហាងលក់ទំនិញ AEON Cambodia ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៣ ខែមិថុនា នឹងទទួលបានឱកាស ក្លាយជាអ្នកឈ្នះម្នាក់ ក្នុងចំណោមអ្នកឈ្នះទាំង៧នាក់ ក៏ដូចជារង្វាន់ដ៏គួរឲ្យទាក់ទាញជាច្រើនផ្សេងទៀត។
អ្នកឈ្នះពីការចាប់ឆ្នោត នឹងត្រូវប្រកាសនៅចន្លោះ ថ្ងៃទី១៨ និងទី២៣ ខែមិថុនា នៅឯផ្សារទំនើបអ៊ីអនម៉លសែនសុខ និងនៅលើទំព័រហ្វេសប៊ុករបស់ ផាយ ផេ។ ផាយ ផេ បានរៀបចំយុទ្ធនាការ «ទិញម៉ាអស់ដៃ» នេះ ដោយចាប់ដៃគូជាមួយនឹងផ្សារទំនើបអ៊ីអនម៉ល សែនសុខ ចាប់ពីថ្ងៃទី១៥ ខែឧសភា រហូតដល់ថ្ងៃទី៣១ ខែឧសភា។ អ្នកដែលបានចំណាយប្រាក់ ចាប់ពី១ដុល្លារឡើងទៅ អំឡុងពេលនៃយុទ្ធនាការនេះ នៅតាមហាងលក់ទំនិញផ្សេងៗរបស់ AEON Cambodia សុទ្ធសឹងទទួលបានឱកាសឈ្នះពានរង្វាន់ធំដូចគ្នា។ ក្រៅពីរង្វាន់ធំ អតិថិជនចំនួន២០នាក់ផ្សេងទៀត បានឈ្នះទឹកប្រាក់ចំនួន ២៥ដុល្លារ ដែលត្រូវបានបញ្ចូលក្នុងគណនី ផាយ ផេ របស់ខ្លួន។
លោកថូម៉ាស ផូកូនី (Tomas Pokorny) នាយកប្រតិបត្តិរបស់ក្រុមហ៊ុន ផាយ ផេ បានឲ្យដឹងថាការប្រកួតនេះពិតជាផ្តល់ការសប្បាយរីករាយ និងបានបង្ហាញពីកម្រិតនៃប្រជាប្រិយភាពដែល ផាយ ផេ មាន។ លោកថូម៉ាស ផូកូនី បន្តថា៖«ក្នុងរយៈពេល៣ ទៅ៤ឆ្នាំចុងក្រោយនេះ យើងបានមើលឃើញ ពីការកើនឡើងយ៉ាងខ្លាំង ទៅលើការទូទាត់ដោយមិនប្រើក្រដាសប្រាក់នៅកម្ពុជា។ ផាយ ផេ បានផ្លាស់ប្តូរមធ្យោបាយដែលប្រជាជនកម្ពុជារាប់ម៉ឺននាក់ទូទាត់សម្រាប់ទំនិញ និងសេវាផ្សេងៗ ដោយមានបំណងក្នុងការផ្តល់សុវត្ថិភាព និងអត្ថប្រយោជន៍នៃការទូទាត់មិនប្រើក្រដាសប្រាក់ជូនប្រជាពលរដ្ឋកម្ពុជា»។
(អត្ថបទពាណិជ្ជកម្ម)