ជាតិ
២៥ខេត្ត/រាជធានី
ស្ពាន​ឫស្សី​កោះ​ប៉ែន​ត្រូវ​រុះរើ​បន្ទាន់ ខណៈ​ទឹកទន្លេ​មេគង្គ​ចាប់​ផ្តើមឡើង​
07, Jun 2019 , 10:28 am        
រូបភាព
ដោយ:
​កំពង់ចាម​៖  ស្ពាន​ឫស្សី​(​ប្រដឹស​)​ឆ្លងទៅ​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន បាន​នឹង​កំពុង​រុះ​រើស ខណៈដែល​ទឹកទន្លេ​មេគង្គ​ចាប់ផ្តើម​ឡើង​នា​ដើមរដូវ​វស្សា​នេះ​។ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៧ ខែមិថុនា​ឆ្នាំ​២០១៩​នេះ ស្ពាន​ឫស្សី​កោះ​ប៉ែន រុះរើ​បាន​ប្រមាណ​៥០​ភាគរយ​ហើយ​។​



​លោក លោក ប៊ុន វណ្ណា​រ័ត្ន អ្នកមើលការខុសត្រូវ​កម្មករ​ដែល​រុះរើ​ស្ពាន​ឫស្សី​កោះ​ប៉ែន បាន​ថ្លែងប្រាប់​ThmeyThmey25 ថា «​ដោយ​ឆ្នាំ​២០១៩​នេះ ទឹក​ឡើង​យឺត​ជាង​ឆ្នាំមុន ទើបបាន​អូសបន្លាយរ​យៈ​ពេល​នៃ​ការរុះរើ​ស្ពាន​ឫស្សី​នេះ​រហូតដល់​ខែមិថុនា​នេះ បើ​ធៀប​ទៅនឹង​ឆ្នាំមុន គឺ​លើស​រយៈពេល​ជាង​១​ខែ​ដែរ​»​។​ ស្ពាន​ឫស្សី​ដែលមាន​ប្រវែង​៧០០​ម៉ែត្រ ត្រូវការ​រយៈពេល​រុះរើ ៥​ថ្ងៃនោះ គឺ​រុះរើ​បាន​ប្រមាណ ៥០​ភាគរយៈ​ហើយ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ប៊ុន វណ្ណា​រ័ត្ន​។ 



​សូមបញ្ជាក់ថា ស្ពាន​ឫស្សី​កោះ​បែន រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន នៅក្នុង​ខេត្តកំពង់ចាម​នេះ នឹង​ចាប់ផ្តើម​សង​សង់​ឡើងវិញ នៅ​រដូវ​ទឹក​ស្រក​ឆ្នាំក្រោយ​៕








 

© រក្សាសិទ្ធិដោយ thmeythmey.com