ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មិន​ចង់​ឲ្យ​ពោះវៀន​ធ្វើទុក្ខ​ទេ គួរតែ​គិតគូរ​លើ​ការ​ញ៉ាំ​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ​ផង​
07, Jun 2019 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ពោះវៀន​របស់​មនុស្ស​យើង​ជាទី​តាំង​ដែល​ទទួល​អាហារ​ដើម្បី​ចម្រាញ់​យក​ជីវិត​ដើម្បី​ចិញ្ចឹម​រៀង​ការ និង​បង្កើតជា​កាកសំណល់​ដើម្បី​ចោល​វិញ​។ ដោយសារតែ​យើង​ញ៉ាំ​អាហារ​ច្រើន​ប្រភេទ ដូច្នេះ​ពេលខ្លះ​អាហារ​ក៏​អាចធ្វើ​ឲ្យ​ពោះវៀន​ធ្វើទុក្ខ​បានដែរ​។


 
​ហេតុ​ដូច្នេះហើយ តាមរយៈ​ការជៀស​ឆ្ងាយ​ពី​អាហារ​គ្រោះថ្នាក់ និង​ផ្តោត​សំខាន់​តែ​អាហារ​ល្អ អាចជួយ​ការពារ​បញ្ហា​នៅ​ពោះវៀន​កុំ​ឲ្យ​កើតឡើង​បាន​។ 
 
​ចូរ​ផ្តោត​សំខាន់​ទៅលើ​ផ្លែឈើ និង​បន្លែស្រស់ៗ​
 
​អាហារ​ល្អ​បំផុត​មួយចំនួន​ដែល​អ្នក​អាច​ញ៉ាំ​បាន គឺជា​អាហារ​ស្រស់​ដែល​ជួយ​រក្សា​តុល្យភាព​បាក់តេរី​ល្អ​ក្នុង​ពោះវៀន​បាន​។ តាមរយៈ​ការ​ញ៉ាំ​អាហារ​ស្រស់​ដែល​គ្មាន​ផ្ទុក​សារធាតុ​រក្សា​គុណភាព អំបិល និង​ស្ករ អ្នកនឹង​ទទួលបាន​ពោះវៀន​ដែលមាន​សុខភាព​ល្អ​។ យក​ល្អ​គួរតែ​ព្យាយាម​ញ៉ាំ​អាហារ​ដែល​សម្បូរ​ជាតិ​សរសៃ​ដូចជា ត្រកួន ស្ពៃ​ស្ពី​ណា​ច ផ្កា​ខាត់ណា ការ៉ុត ផ្លែ​ប៉ោម ឬ​ប្រូ​ខូ​លី​ជាដើម​។ 
 
​ចូរ​ញ៉ាំ​ប្រូ​បាយ​អូ​ទិច​
 
​ប្រូ​បាយ​អូ​ទិច គឺជា​បាក់តេរី​ល្អ ដែល​ជួយ​ថែរក្សា​ពោះវៀន​ឲ្យ​មាន​សុខភាព​ល្អ និង​មាន​តុល្យភាព​។ បើ​គ្មាន​ប្រូ​បាយ​អូ​ទិច​ទេ ពោះវៀន​នឹង​មិនអាច​ធ្វើការ​បានល្អ​ទេ ហើយក៏​មិនអាច​រំលាយ​អាហារ​បានដែរ តែ​វា​នឹង​ជំនួស​វិញ​នូវ​បាក់តេរី​ដែល​អាក្រក់​។ ប្រភព​ប្រូ​បាយ​អូ​ទិច​ញឹកញាប់​បំផុត​ដែល​អ្នក​អាច​រកបាន​គឺ​យ៉ា​អួរ​។ 
 
​ញ៉ាំ​ប្រូ​បាយ​អូ​ទិច​ឲ្យ​បាន​ច្រើន​
 
​ប្រូ​បាយ​អូ​ទិច​គឺជា​កាបូ​អ៊ី​ដ្រា​ត​មួយ​ប្រភេទ​ដែល​ជំរុញ​ដល់​ការលូតលាស់​បាក់តេរី​ល្អៗ​ក្នុង​ពោះវៀន​។ តាមរយៈ​ការ​ញ៉ាំ​ប្រូ​បាយ​អូ​ទិច​នេះដែរ អ្នកនឹង​ទទួលបាន​បាក់តេរី​ល្អៗ​លូតលាស់ និង​ជួយ​រក្សា​សុខភាព​ដល់​ពោះវៀន​។ អាហារ​សម្បូរ​ប្រូ​បាយ​អូ​ទិច​មានដូចជា ចេក ខ្ទឹមស ទំពាំង​បារាំង ស្ពៃក្តោប ខ្ទឹមស​ជាដើម​។ 
 
​បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​
 
​គ្រឿង​ស្រវឹង​មាន​ឥទ្ធិពល​អវិជ្ជមាន​ចំពោះ​ការរំលាយ​អាហារ និង​ផ្លូវ​ក្រពះ​ពោះវៀន​ច្រើន​ប្រភេទ​។ រឿងនេះ​មិន​ត្រឹមតែ​បន្ថយឥទ្ធិពល​សាច់ដុំ​ខ្ជិ​ប​របស់​ក្រពះ​ទេ តែ​វា​ក៏​ជួយ​បង្កើន​ចំនួន​អាស៊ីត​ក្នុង​ក្រពះ​បានដែរ​។ ហេតុដូច្នេះ​ហើយ​អ្នក​គួរតែ​ញ៉ាំ​គ្រឿង​ស្រវឹង​កុំ​ឲ្យ​លើសពី​ពីរ​កំប៉ុង​ក្នុង​មួយថ្ងៃ​អី​។​

​ចម្អិន​អាហារ​ឲ្យ​ឆ្អិន​ល្អ​មុននឹង​ញ៉ាំ​
 
​សាច់​ដែល​នៅ​ឆៅ​អាច​នាំមក​នូវ​បាក់តេរី​គ្រោះថ្នាក់​ដល់​ពោះវៀន​បាន​។ ដោយសារ​បែបនេះហើយ ចូរ​ប្រាកដថា​អ្នក​ចៀសវាង​អាហារ​ដែល​ឆៅ​គ្រប់ពេល​ញ៉ាំ​អាហារ​ម្តងៗ​។ សាច់គោ គួរតែ​ចម្អិន​យ៉ាងហោចណាស់​ក្នុង​សីតុណ្ហភាព ៦៣​អង្សារ សាច់ជ្រូក ៧១​អង្សារ សាច់​បក្សី ៧៤​អង្សារ ត្រី ៧០​អង្សារ និង​ពពួកសត្វ​មាន​សម្បក ៧៤​អង្សា​រដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com