ជាតិ
រថយន្ត
សមាគមទីភ្នាក់ងារទេសចរណ៍ នឹងរៀបចំកម្មវិធីប្រណាំងស៊ីក្លូ នៅថ្ងៃទី ២២-២៣ មិថុនា
07, Jun 2019 , 11:59 am        
រូបភាព
ភ្នំពេញ៖ សមាគមទីភ្នាក់ងារទេសចរណ៍ (CATA) សហការជាមួយក្រសួងទេសចរណ៍ សមាគមអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធ នឹងរៀបចំកម្មវិធីប្រណាំងស៊ីក្លូទេសចរណ៍ឆ្នាំ២០១៩ នៅបរិវេណសួនច្បារព្រះនាងបញ្ញាបូរមី ជិតសណ្ឋាគារសុខាភ្នំពេញ ចាប់ពីថ្ងៃទី២២-២៣ ខែមិថុនា។


កម្មវិធីប្រណាំស៊ីក្លូទេសចរណ៍ឆ្នាំ២០១៩នេះ  រៀបចំឡើង  ដើម្បីលើកទឹកចិត្ត និងគាំទ្រអ្នកប្រកបរបរស៊ីក្លូឲ្យបន្តរក្សារបរមួយនេះ ក៏ដូចជាលើកកម្ពស់វិស័យទេសចរណ៍ស៊ីក្លូ ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ តាមរយៈកម្មវិធីនេះ នឹងបង្កើនប្រជាប្រិយភាព, បង្កើនការប្រើប្រាស់ និងគាំទ្រការជិះស៊ីក្លូ ជាពិសេសការបង្កើតឱកាស ដើម្បីឲ្យប្រជាពលរដ្ឋបានរម្លឹកអនុស្សាវរីយ៍ពីអតីតកាល។ 
 
ក្នុងវិធីប្រណាំងស៊ីក្លូដែលចាប់ផ្ដើមពីម៉ោង៨ព្រឹក ដល់៩យប់នេះ អ្នកចូលរួម អាចទស្សនាសកម្មភាពប្រណាំងស៊ីក្លូដ៏កម្រមាន, ទស្សនាការដាក់តាំងបង្ហាញពីរបៀបនៃការបង្កើតស៊ីក្លូ, ជិះកង់លេងកម្សាន្ត និងទស្សនាតន្រ្តី Acoustic ដោយផ្ទាល់ជាមួយនឹងការតុបតែងតាមបែបជនបទ៕ 
 

Tag:
 ទេសចរណ៍
  ស៊ីក្លូ
© រក្សាសិទ្ធិដោយ thmeythmey.com