ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ធ្លាប់តែឮគេនិយាយថា ការ៉ុតល្អចំពោះសុខភាពភ្នែក ចុះវាល្អម៉េចទៅ? ចង់ដឹង គួរតែចុចអាន!!!
× ការ៉ុតគឺបន្លែប្រភេទមឺមមួយប្រភេទដែលត្រូវបានប្រជាជនទូទាំងពិភពលោកពេញនិយម ហើយក៏សម្បូរទៅដោយជីវជាតិថែមទៀត។ អ្វីដែលគេល្បីជាងគេជាមួយនឹងមឺមការ៉ុតនោះគឺ វាជួយធ្វើឲ្យភ្នែកមានសុខភាពល្អ និងបង្ការការខ្វាក់មាន់តែម្តង។ ចង់សួរថា តើអ្វីទៅនៅពីក្រោយអត្ថប្រយោជន៍មួយនេះ?
ចង់ដឹង សូមតាមដានជាមួយខ្ញុំដូចខាងក្រោមនេះ៖
ថ្វីបើមានការពិតមួយទាក់ទងនឹងរឿងនេះ ប៉ុន្តែទំនាក់ទំនងរវាងការ៉ុត និងភាពមើលឃើញច្បាស់របស់ភ្នែកគ្រាន់តែជាជំនឿមិនត្រឹមត្រូវប៉ុណ្ណោះ។ ក្នុងសង្គ្រាមលោកលើកទីពីរ អ្នកបើកយន្តហោះចម្បាំងអាមេរិកបានចាប់ផ្តើមប្រើប្រាស់រ៉ាដាដំបូងរបស់យន្តហោះនេះដើម្បីបាញ់យន្តហោះសត្រូវ។ ដើម្បីរក្សាបច្ចេកវិទ្យាថ្មីដ៏អាថ៌កំបាំងនេះ ភាពមើលឃើញច្បាស់របស់អ្នកបើកយន្តហោះ ជាពិសេសនៅពេលយប់ ត្រូវបានណែនាំឲ្យញ៉ាំការ៉ុតតែម្តង។ ចាប់តាំងពីពេលនោះមកទើប មានពាក្យដំណាលតៗគ្នារហូតថា មឺមការ៉ុតជួយដល់ភាពច្បាស់របស់ភ្នែករហូតដល់បច្ចុប្បន្នទៅ។
យ៉ាងណាមិញ ថ្វីបើវាមិនមានអាហារជំនួយភ្នែកពិតប្រាកដដាក់លក់ក្នុងសម័យសង្គ្រាមលោកលើកទីពីរក៏ដោយ តែការ៉ុតបានផ្ទុកទៅដោយសារធាតុជាច្រើនដែលល្អចំពោះភ្នែកដែរ។
ការ៉ុតសម្បូរទៅដោយសារធាតុ Beta carotene និង Lutein ដែលជាអង់ទីអុកស៊ីដង់ជួយបង្ការការខូចខាតរបស់ភ្នែកដែលបង្កឡើងដោយរ៉ាឌីកាលសេរី។ រ៉ាឌីកាលសេរីគឺជាសារធាតុដែលអាចបំផ្លាញកោសិកា បង្កភាពចាស់ និងជំងឺរ៉ាំរ៉ៃរួមទាំងជំងឺភ្នែកផង នៅពេលដែលវាមានចំនួនច្រើនពេក។
Beta Carotene ជាអ្នកផ្តល់ពណ៌ក្រហម លឿង និងទឹកក្រូចដល់រុក្ខជាតិ។ ការ៉ុតពណ៌ទឹកក្រូចគឺមាន Beta Carotene ខ្ពស់ ដែលរាងកាយនឹងបំលែងវាទៅជាវីតាមីន A។ ការកង្វះវីតាមីន A អាចនាំឲ្យខ្វាក់មាន់បាន តែជំងឺនេះអាចស្រួលបួលវិញនៅពេលប្រើថ្នាំបំប៉នជំនួយ។ វីតាមីន A គឺជាតម្រូវការសម្រាប់បង្កើតជា Rhodopsin ដែលជាកន្លែពណ៌ក្រហមខ្ចីស្វាយ សម្រាប់មានប្រតិកម្មតិចតួចនឹងពន្លឺ ក្នុងកោសិកាភ្នែក សម្រាប់ជួយឲ្យមើលឃើញនៅពេលយប់។
រាងកាយមនុស្សយើងនឹងបឺតស្រូប និងប្រើប្រាស់ Beta Carotene កាន់តែមានប្រសិទ្ធភាពនៅពេលអ្នកញ៉ាំការ៉ុតឆ្អិតច្រើនជាងឆៅ។ ក្រៅពីនេះ វីតាមីន A និង Beta Carotene គឺជាវីតាមីនដែលរលាយក្នុងខ្លាញ់ ដូច្នេះការញ៉ាំការ៉ុតជាមួយនឹងអាហារប្រភេទខ្លាញ់ នឹងជំរុញដល់ការបឺតស្រូបកាន់តែល្អ។
ការ៉ុតពណ៌លឿងផ្ទុកទៅដោយសារធាតុ Lutein ភាគច្រើន ដែលវានឹងជួយបង្ការជំងឺ ខូចភ្នែក Macular Degeneration ដោយសារតែភាពចាស់ ឬជាជំងឺដែលខ្សោយភាពមើលឃើញ ឬមើលកាន់តែព្រិលទៅៗ បាន៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com