ពីនេះ ពីនោះ
ព័ត៍មានសុខភាព
វិធី​ជួយ​ឲ្យ​ការ​ញ៉ាំ​អាហារ​ឆ្អែត​បានយូរ និង​ចៀសវាង​ការ​ធាត់​ឡើង​ទម្ងន់​ដោយសារតែ​ការ​ញ៉ាំ​ច្រើនៗ​
09, Jun 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​បើសិនជា​អ្នកចេះ​តែមាន​អារម្មណ៍​ឃ្លាន​ជាប់ វា​ពិតជា​ពិបាក​ក្នុងការ​ញ៉ាំ​អាហារ​អាហារ​បាន​តិចៗ​ណាស់​។ បើសិនជា​អ្នកធ្វើ​បែបនេះ​ញឹកញាប់ អ្នកនឹង​សម្គាល់​ឃើញថា ខ្លួនឯង​ឡើង​ទម្ងន់​ជាមិនខាន ប៉ុន្តែ​បើសិនជា​អ្នក​ជ្រើសរើស​អាហារ​ដោយ​ឆ្លាត​វៃ​វិញ ហើយ​គ្រប់គ្រង​ចំណង់​អាហារ​បាន​ត្រឹមត្រូវ អ្នកនឹង​អាច​បន្ថយ​ការ​ឃ្លាន និង​ឆ្អែត​ពី​ការ​ញ៉ាំ​អាហារ​បាន​កាន់តែ​យូរ​ជាង​មុន​មិន​ខាន​។


 
​យ៉ាងណាមិញ ដើម្បី​ជំរុញ​ដល់​វិធី​នេះ​កាន់​តែមាន​ប្រសិទ្ធភាព ខ្ញុំ​សូម​ណែនាំ​អំពី​វិធី​ខ្លះៗ​ដែល​អាចជួយ​ឲ្យ​ការ​ញ៉ាំ​របស់​អ្នក​ឆ្អែត​បានយូរ ហើយ​មិន​ឡើង​ទម្ងន់​ដោយសារតែ​ការ​ញ៉ាំ​ទេ​។ 
 
​ញ៉ាំ​យឺតៗ​
 
​មុនពេល​អ្នក​ចាប់ផ្តើម​ញ៉ាំ​អាហារ​មួយពេលៗ មធ្យោបាយ​មួយ​ដើម្បី​ឲ្យ​អ្នក​រីករាយ​នឹង​ការ​ញ៉ាំ គឺ​ញ៉ាំ​អាហារ​មួយៗ និង​យឺតៗ​។ ការសិក្សា​ខ្លះ​បង្ហាញថា កាលណា​អ្នក​ញ៉ាំ​អាហារ​កាន់តែ​យឺត អ្នក​កាន់​តែមាន​អារម្មណ៍ល្អ​ចំពោះ​អាហារ​ទាំងនោះ​។ យក​ល្អ​គួរតែ​ញ៉ាំ​ប្រហែល ២០ ទៅ ៣០​នាទី​ក្នុង​អាហារ​មួយពេលៗ​។ 
 
​បញ្ចូល​ប្រូតេអ៊ីន​សុទ្ធ​ក្នុង​អាហារ​នីមួយៗ​
 
​ប្រូតេអ៊ីន​គឺជា​ជីវជាតិ​ដ៏​សំខាន់​មួយ​ក្នុង​របប​អាហារ​។ វា​មិន​គ្រាន់តែ​ជួយ​ថាមពល​ដល់​ការរំលាយ​អាហារ​ទែ តែ​ក៏​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​កាន់តែ​រីករាយ​ជាមួយ​អាហារ​ដែល​អ្នក​កំពុងតែ​ញ៉ាំ​ដែរ​។ របប​អាហារ​ដែលមាន​ប្រូតេអ៊ីន​ខ្ពស់ នឹងមាន​ប្រយោជន៍​ក្នុង​ការជួយ​គ្រប់គ្រង​ការ​ឃ្លាន​បាន​យ៉ាង​ល្អ និង​ឆ្អែត​បានយូរ​ថែមទៀត​។ 
 
​របប​អាហារ​គួរតែមាន​បន្លែ ឬ​ផ្លែឈើ​ពីរ​ទៅ​បី​ពេល​ចូលគ្នា​ផង​
 
​បន្លែ និង​ផ្លែឈើ​គឺជា​ក្រុម​អាហារ​ដ៏​អស្ចារ្យ​សម្រាប់​ជួយ​ជំរុញ​ដល់​របប​អាហារ​កាន់​តែមាន​សុវត្ថិភាព និង​ជួយ​ឲ្យ​ការ​ញ៉ាំ​ឆ្អែត​បានយូរ​ទៀត​។ ស្ត្រី និង​បុរស​វ័យ​កណ្តាល​គួរតែ​អាច​ញ៉ាំ​ផ្លែឈើ​ពីរ​កូនចាន​ចង្កឹះ​ជា​រៀងរាល់ថ្ងៃ ខណៈពេល​បន្លែ ២.៥ ទៅ​៣​កូនចាន​ចង្កឹះ​ក្នុង​មួយថ្ងៃ​។ 

​ចូរ​ញ៉ាំ​ទឹក​មុនពេល​ញ៉ាំ​អាហារ​នីមួយៗ​
 
​វិធីសាស្ត្រ​មួយទៀត​ក្នុង​ការជួយ​ឲ្យ​ការ​ញ៉ាំ​អាហារ​ឆ្អែត​បានយូរ គឺ​ការ​ញ៉ាំ​ទឹក​មុនពេល​ញ៉ាំ​អាហារ​។ យក​ល្អ​គួរតែ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ជា​រៀងរាល់ថ្ងៃ​ផង​។ ការសិក្សា​បានបង្ហាញ​ថា បើសិនជា​អ្នក​ញ៉ាំ​ទឹក​មួយ​កែវ​ឬ​ស្មើនឹង ២៣០​មី​លី​លីត្រ​ភ្លាម​មុនពេល​បាយ វា​នឹង​ជួយ​បន្លំ​ខួរក្បាល​ប្រាប់ថា មាន​អារម្មណ៍​ថា​ឆ្ងាញ់ និង​ឆ្អែត​បានយូរ​ផង​។
 
​មិនត្រូវ​តម​ការ​ញ៉ាំ​អាហារ​ពេលព្រឹក​ឡើយ​
 
​អាហារ​ពេលព្រឹក​គឺជា​ការចាប់ផ្តើម​សម្រាប់​ថ្ងៃ​ថ្មី​របស់​អ្នក ហើយក៏​ជា​អាហារ​សំខាន់​ដែល​ត្រូវ​ញ៉ាំ​ជា​ទៀងទាត់​ផងដែរ​។ បើសិនជា​អ្នក​តម​អាហារ​ពេលព្រឹក អ្នក​ប្រហែលជា​មិនមាន​អារម្មណ៍ល្អ​ពេញ​មួយថ្ងៃ​ទេ ហើយ​អាច​នឹង​ត្រូវការ​ញ៉ាំ​អាហារ​ពេល​ថ្ងៃ​ច្រើនៗ​រហូតដល់​ធាត់​បាន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com