អត្ថបទពាណិជ្ជកម្ម
សម្ពោធ​ផ្លូវការ​ហើយ​! រថយន្ដ​តូយ៉ូតា Avanza ឆ្នាំ​២០២០ រាង​ស្អាត​មិនធម្មតា ឯ​តម្លៃ​ធូរ​ថ្លៃ​មែនទែន​
09, Jun 2019 , 11:29 am        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ថ្ងៃទី​៨ ខែមិថុនា ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) ដែលជា​ក្រុមហ៊ុន​ទទួលបាន​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ​ផលិតផល​យានយន្ដ និង​គ្រឿងបន្លាស់​ម៉ាក តូយ៉ូតា បាន​ប្រារព្ធ​កម្មវិធី​សម្ពោធ រថយន្ដ​តូយ៉ូតា Avanza ស៊េរី​ថ្មី ឆ្នាំ​២០២០ នៅឯ​ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) សាខា​ទួល​សង្កែ​។ ក្នុង​ពិធី​សម្ពោធ​នេះ មានការ​ចូលរួម​ជា​អធិបតី លោក គង់ នួន ប្រធាន​ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) ថ្នាក់ដឹកនាំ​ក្រុមហ៊ុន និង​ភ្ញៀវកិត្តិយស​ជាច្រើនរូប​ទៀត​។​
 
​នៅក្នុង​កម្មវិធី​សម្ពោធ​រថយន្ដ​តូយ៉ូតា​ស៊េរី​ថ្មី ឆ្នាំ​២០២០ លោក គង់ នួន ប្រធាន​ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) បាន​បញ្ជាក់ថា នេះ​គឺជា​មោទកភាព​សម្រាប់ ក្រុមហ៊ុន​តូយ៉ូតា (​ខេ​ម​បូ​ឌា​) ដែល​បាន​នាំយកមក​នូវ​រថយន្ដ​តូយ៉ូតា Avanza ស៊េរី​ថ្មី ឆ្នាំ​២០២០ ជាមួយនឹង​ការផ្លាស់ប្ដូរ​មុខមាត់​ថ្មី ដែលមាន​ភាព​ទាក់ទាញ​គួរ​ជាទី​ចាប់អារម្មណ៍ ព្រមទាំង​តម្លៃ​សមរម្យ និង​សាក​សម​បំផុត​សម្រាប់ អតិថិជន​ដែល​តែងតែ​គាំទ្រ​នូវ​រថយន្ដ​ប្រភេទ​នេះ​កន្លងមក​។ លោក គង់ នួន បន្ថែមថា​៖«​ស្រប​ពេលដែល​សន្ទុះ​នៃ​ការប្រើប្រាស់​យានយន្ដ​ក្នុងប្រទេស កំពុងតែ​មានការ​កើនឡើង​យ៉ាងខ្លាំង​គួរ​ឲ្យ​កត់សម្គាល់ ហើយ​យើងខ្ញុំ​ជឿជាក់ថា រថយន្ត​តូយ៉ូតា​ស៊េរី​ថ្មី Avanza ២០២០​នេះ នឹង​ក្លាយជា ជម្រើស​ដ៏​ល្អឥតខ្ចោះ​សម្រាប់​លោកអ្នក ដែល​ប្រាថ្នា​ចង់បាន​ដំណើរ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​ប្រកបដោយ​ភាព រីករាយ និង​សុភមង្គល​»​។ 


 
​ផ្នែក​ខាងក្រៅ​នៃ​រថយន្ត​ស៊េរី​ថ្មី លក្ខណៈ​គ្រួសារ​នេះ ត្រូវបាន​ច្នៃ​ឡើង​ដោយ​មានការ​រចនា​ប៉ា​ណា​មុខ​ថ្មី ដែល​ធ្វើ​ឲ្យ​រថយន្ត​កាន់តែ​ស្រស់ស្អាត និង​កាន់តែ​ទាក់ទាញ​ខ្លាំង​ជាង​មុន អម​ជាមួយ​ចង្កៀង​មុខ​ភ្លោះ ប្រភេទ​អំពូល​LED ដែល​អាច​បំភ្លឺ​ភ្លើង​បាន​ច្បាស់​ល្អ និង​សន្សំសំចៃ​ខ្ពស់ ក្នុងការ​ប្រើប្រាស់​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ រថយន្ត​តូយ៉ូតា Avanza ២០២០ បាន​ភ្ជាប់​ជាមួយ​កញ្ចក់​មើល​ក្រោយ​ផ្នែក​ចំហៀង និង​របាំង​ការពារ​ចំហៀង​រថយន្ត ដែល​រំលេច​ជាមួយ​ក្រូ​ម៉េ​យ៉ាង​ស្រស់ស្អាត អម​នឹង​ថាស​កង់​១៥​អ៊ី​ញ រចនា​ថ្មី​ជា​លក្ខណៈ​ស្ព័​រ ដែល​ធ្វើ​ឲ្យ​រថយន្ត​កាន់តែ​មាន​រាង​សង្ហា​មួយកម្រិត​ទៀត​។ បន្ថែម​ពីលើ​នេះ​ទៀត ផ្នែក​ខាងក្រោយ​រថយន្ត បាន​បំពាក់​ចង្កៀង​យ៉ាង​ស្រស់ស្អាត ជាមួយនឹង​កាង​ខ្យល់ ដំបូល​ខាងក្រោយ​យ៉ាង​ទាក់ទាញ​។ ចំណែកឯ​ផ្នែក​ខាងលើ​រថយន្ត​មានភ្ជាប់​ជាមួយ​អង់​តែង​វិទ្យុ ទម្រង់​ជា​ព្រុយ​ត្រី​ឆ្លាម ដែលមាន​សមត្ថភាព​ចាប់​រលកសញ្ញា​បាន​ច្បាស់​ល្អ​ផងដែរ​។ 


 
​ផ្នែក​ខាងក្នុង​រថយន្ត បាន​បំពាក់​នូវ​ប្រព័ន្ធ​កម្សាន្ត DVD Touch Screen ជាមួយ​មុខងារ T-Link ដែល ងាយស្រួល​ក្នុងការ​បញ្ជូន​ទិន្ន័យ ពី​អេក្រង់​ទូរស័ព្ទ ទៅ​រថយន្ត​បាន​យ៉ាង​ល្អ​។ រថយន្ត​ស៊េរី​ថ្មី​នេះ ក៏មាន​ភ្ជាប់​មកជា​មួយ​នូវ​អេក្រង់​បង្ហាញ​ពហុ​ព័ត៌មាន ដែលមាន​ការ​រចនា​ថ្មី និង​ប៊ូ​តុង​បញ្ជា​បិទ​-​បើក​សំឡេង​នៅលើ​ដៃចង្កូត ព្រមទាំង​ប្រព័ន្ធគ្រប់គ្រង​ម៉ាស៊ីនត្រជាក់ ដែល​ផ្ដល់​ភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់​ផងដែរ​។ លើសពីនេះទៅទៀត រថយន្ត​តូយ៉ូតា Avanza ស៊េរី​ថ្មី​ឆ្នាំ​២០២០ មាន​កៅអី​ចំនួន​៧ ដែល​ជួរ​ទី​២​និង​ទី​៣ អាច​បត់បែន​បាន​តាម​តម្រូវការ ធ្វើ​ឲ្យ​ខាងក្នុង រថយន្ត​ទូលាយ និង​ផ្ដល់​ផាសុកភាព​ខ្ពស់ ជាមួយនឹង​ប្រព័ន្ធ​មា​ស៊ីន​ត្រជាក់ ២​ប្លុក​ផ្សេងគ្នា​។​


 
​ក្រៅពីនេះ​រថយន្ដ​ស៊េរី​ថ្មី Avanza ២០២០ បាន​បំពាក់​នូវ​ប្រព័ន្ធ​សុវត្ថិភាព​ជាច្រើន​ដូចជា កាមេរ៉ា​ក្រោយ ដែល​ជួយផ្តល់​សុវត្ថិភាព​ក្នុងពេល​ចូល​ចំណត ពោង​សុវត្ថិភាព​ចំនួន​២ ប្រព័ន្ធ​បែងចែក​កម្លាំង​សម្ពាធ​ហ្វ្រាំង​(EBD) ប្រព័ន្ធ​ហ្វ្រាំង​សុវត្ថិភាព​(ABS) ប្រព័ន្ធ​ការពារ​គៀប​ដោយ​ស្វ័យ​ប្រ​វ​ត្ដិ និង​គន្លឹះ​កៅអី​សុវត្ថិភាព​កូនក្មេង (ISO FIX)​។ រថយន្ត​ស៊េរី​ថ្មី​នេះ មានតម្លៃ​ត្រឹមតែ ៣១,៩០០ ដុល្លារ​សហរដ្ឋអាមេរិក តែប៉ុណ្ណោះ និង​មាន​ពណ៌​ជាច្រើន​ជម្រើស ដូចជាៈ ពណ៌​ស ពណ៌​ប្រាក់ ពណ៌​ប្រផេះ ពណ៌​ខ្មៅ ពណ៌​មាស និង​ពណ៌​ខៀវ​។ លក្ខណៈពិសេសៗ ជាច្រើន រួមផ្សំ​នឹង​ភាពស្រស់ស្អាត ជាមួយនឹង​តម្លៃ​សមរម្យ ដែល​ត្រូវបាន​រចនា​ឡើង សម្រាប់​រថយន្ត​តូយ៉ូតា Avanza ស៊េរី​ថ្មី ឆ្នាំ​២០២០​នេះ ពិតជា​ធ្វើ​ឲ្យ​រថយន្ត​សាក​សម​បំផុត​សម្រាប់​អ្នកប្រើប្រាស់ ជាពិសេស ចំពោះ​គ្រួសារ​ដែលមាន សមាជិក​ច្រើន ហើយ​ចង់​បង្កើន​ភាព​រីករាយ​ក្នុងការ​ធ្វើដំណើរ​។​


 
​ចំពោះ​លោកអ្នក​ដែលមាន​ចំណាប់អារម្មណ៍ ក្នុងការ​ជាវ​រថយន្ត​តូយ៉ូតា Avanza ២០២០ ក៏ដូចជា​រថយន្ត ម៉ូ​ដែល​ថ្មីៗ និង​មួយ​ទឹក​ផ្សេងៗ​ទៀត របស់​ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) ក៏​អាច​បង់​រំលស់​បានជា​មួយ ក្រុមហ៊ុន​តូយ៉ូតា កម្ពុជា ហ្វា​យ​នែ​ន ដែលជា​ដៃគូ​ផ្តាច់មុខ​ក្នុងការ​ផ្តល់ជូន​នូវ​សេវា​បង់​រំលស់​រថយន្ត​ប្រកបដោយ ទំនុកចិត្ត ភាពងាយស្រួល និង​សេវាកម្ម​រហ័ស​ទាន់​ចិត្ត​៕



























(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com