ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អន្ដរជាតិ នៅតែ​ជា​ដៃគូ​យ៉ាងសំខាន់​ក្នុង​កិច្ចការ​អភិរក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​
10, Jun 2019 , 9:29 am        
រូបភាព
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា
​សៀមរាប​៖ គណៈកម្មាធិការ​សម្រប​អន្ដរជាតិ​សម្របសម្រួល​កិច្ច​គាំពារ​និង​អភិវឌ្ឍន៍​តំបន់​អង្គរ ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​-​អង្គរ (ICC-Angkor) នឹង​បើក​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣២ របស់ខ្លួន នៅ​ថ្ងៃទី​១១ និង​ទី​១២ មិថុនា​នេះ​។ ជា​កិច្ចប្រជុំ​បច្ចេកទេស ដែល​នឹងមាន​ការចូលរួម​ពី​ដៃគូ​ពាក់ព័ន្ធ និង​ដែលមាន​ប្រទេស​បារាំង និង​ជប៉ុន ជា​សហប្រធាន​ដឹកនាំ​កិច្ចប្រជុំ​។ សម្រាប់​អាជ្ញាធរ​ជាតិ ICC-Angkor បានរួម​ចំណែក​យ៉ាងសំខាន់ ក្នុង​កិច្ចការ​អភិរក្ស​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ ក៏ដូចជា​ការបណ្ដុះបណ្ដាល​ធនធាន​អ្នកជំនាញការ​ជាតិ​។ ដ្បិតថា រយៈពេល​ជាង​២០​ឆ្នាំ​មកនេះ ការងារ​អភិរក្ស​និង​អភិវឌ្ឍន៍​បេតិកភណ្ឌ ត្រូវបាន​ជំនួស​ដោយ​អ្នកជំនាញការ​ជាតិ​មួយផ្នែកធំ​ក៏ពិតមែន តែ​នៅ​ចំពោះមុខ​នេះ ការងារ​ទាំងនេះ នៅតែ​ត្រូវការ​ការចូលរួម​ពី​ដៃគូ​អន្ដរជាតិ ដើម្បី​ការអភិរក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​ប្រកបដោយ​ចីរភាព​។

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​សម្ភាស​រវាង អ្នកនាង អ៊ី​សា រ៉​ហា​នី អ្នកសារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា ដូចតទៅ​៖




Tag:
 អាយ​ស៊ី​ស៊ី​-​អង្គរ​
  ឡុង កុសល​
© រក្សាសិទ្ធិដោយ thmeythmey.com