ក្រុមហ៊ុនស្រាបៀ សិង្ហ មានកិត្តិយសបានរៀបចំព្រឹត្តិការណ៍ អបអរសាទរដល់អ្នកឈ្នះទាំង 3 រូប ដែលបានឈ្នះរង្វាន់ដំណើរកម្សាន្តដ៏អស្ចារ្យ នៅប្រទេសអង់គ្លេស ពីកម្មវិធី Roar and Win របសស្រាបៀរ សិង្ហ។
នេះជាបទពិសោធន៍ដ៏អស្ចារ្យលើកដំបូង ដែលហ្វេនៗពិតប្រាកដរបស់ស្រាបៀ សិង្ហ និងក្រុមបាល់ទាត់តោខៀវ Chelsea ទទួលបានអារម្មណ៍រីករាយ រំភើប ជក់ចិត្ត ដិតអាម្មណ៍ជាមួយការទស្សនាការប្រកួតបាល់ទាត់ដោយផ្ទាល់ និងគយគន់ទិដ្ឋភាពដ៏ស្រស់ស្អាត នៅក្នុងការកីឡដ្ឋាន Chelsea នៅក្នុងប្រទេសអង់គ្លេស។
លោក Alvin Gunyoong ដែលជានាយកគ្រប់គ្រងផ្នែកលក់ នៅក្រុមហ៊ុនស្រាបៀ សិង្ហប្រចាំកម្ពុជា មានប្រសាសន៍ឲ្យដឹងថា៖«ស្រាបៀ សិង្ហ ជាស្រាបៀរគុណភាពល្អបំផុត លំដាប់ពិភពលោករបស់អាស៊ី ដែលមានដើមកំណើតនៅទីក្រុងបាងកក តាំងពីឆ្នាំ ១៩៩៣ និងត្រូបានផលិតឡើងដោយលោក Phraya Bhirom Bhakdi។ គាត់បានបន្តទៀតថា៖«យើងពិតជាមានកិត្តិយស ដែលបានសហការជាមួយក្រុមបាល់ទាត់ លំដាប់ពិភពលោក Chelsea ក្នុងការបង្កើតកម្មវិធី Roar and Win នេះឡើង ហើយផ្តល់ឱកាសឲ្យអតិថិជនរបស់យើងបានឈ្នះរង្វាន់ជាច្រើន ជាពិសេសរង្វាន់ដ៏អស្ចារ្យដំណើរកម្សាន្តទៅអង់គ្លេស»។
លោក ឆែ ពិសី មកពីខេត្ត សៀមរាប ដែលជាអ្នកឈ្នះរង្វាន់ដំណើរកម្សាន្តទៅ អង់គ្លេស មានបញ្ជាក់ថា រូបគាត់តែងពិសាស្រាបៀរ សិង្ហ ជាមួយមិត្តភក្តិ ហើយជាហ្វេនគាំទ្រក្រុមបាល់ទាត់ Chelsea។ «ខ្ញុំរំភើបមែនទែន នៅពេលកោសឃើញរង្វាន់ ទៅដើរលេងនៅអង់គ្លេស។ ចាំមើលពេលខ្ញុំទៅដល់ទីនោះ ខ្ញុំនឹងថតរូប ជាមួយការឡាយវីដេអូពីអង់គ្លេស ឲ្យផ្អើលមិត្តភក្តិក្នុងហ្វេសប៊ុកមុ្តង»។
អ្នកស្រី សាម សុភ័ក្រ អាយុ៤៧ ឆ្នាំ មានទីលំនៅក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាអ្នកឈ្នះរង្វាន់ដំណើរកម្សាន្តទៅអង់គ្លេសម្នាក់ទៀត របស់ស្រាបៀ សិង្ហបង្ហាញអារម្មណ៍ភ្ញាក់ផ្អើស ដែលបានឈ្នះដំណើរកម្សាន្តនេះ។ «ខ្ញុំនឹកស្មានមិនដល់ថា ខ្ញុំឈ្នះរង្វាន់សោះ ដល់ពេលកោសត្រូវរង្វាន់ខ្លួនឯងអ៊ីចឹង ខ្ញុំជឿ 100% ហ្ម៎ង។ សូមអរគុណស្រាបៀ សិង្ហ ដែលផ្តល់រង្វាន់ពិតៗ ដំណើរកម្សាន្តដ៏អស្ចារ្យទៅអង់គ្លេសនេះ ដែលជួយបំពេញក្តីសុបិនរបស់ខ្ញុំតាំងពីតូច»។
ក្រុមហ៊ុនស្រាបៀ សិង្ហ នឹងរ៉ាប់រងថ្លៃចំណាយទាំងអស់ សម្រាប់អ្នកឈ្នះរង្វាន់ទៅអង់គ្លេសទាំង ៣ រូប រួមមានសំបុត្រយន្តហោះទៅមក (ភ្នំពេញ-ទីក្រុងឡុងដ៍) ការស្នាក់នៅ ម្ហូបអាហារ
និងសំបុត្រទៅទស្សនាការប្រកួតបាល់ទាត់ Chelsea។
ស្រាបៀ សិង្ហ បង្កើតឡើងតាមស្តង់ដារអន្តរជាតិ ជាក្រុមហ៊ុនផលិតភេសជ្ជៈតែមួយគត់ របស់ប្រទេសថៃ ដែលប្រើគ្រាប់ធញ្ញជាតិសុទ្ធ 100% និងផ្កាហប់ល្អបំផុតលំដាប់ពិភពលោក ផ្តល់នូវរសជាតិដ៏ឈ្ងុយ គួរឲ្យចង់ក្រេប។ ស្រាបៀ សិង្ហ នៅតែមានរង្វាន់ជាច្រើនទៀត សម្រាប់អតិថិជនរបស់ខ្លួន។ ជាវស្រាបៀ សិង្ហ មួយកេស នឹងទទួលបានកាតកោសបញ្ចូលលុយទូរស័ព្ទ ១ ដុល្លារ និងឱកាសឈ្នះដំណើរកម្សាន្តទៅអង់គ្លេស៕
(អត្ថបទពាណិជ្ជកម្ម)