អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Professional Trader (Cambodia) ដែល​ទទួល​សិទ្ធិ​ចែកចាយ​ផ្តាច់មុខ​ប្រេងម៉ាស៊ីន​ម៉ាក ENEOS នៅ​កម្ពុជា រៀបចំ​កម្មវិធី​ជួបជុំ​អតិថិជន​ប្រចាំឆ្នាំ​២០១៩
10, Jun 2019 , 11:20 am        
រូបភាព
ដោយ: ថ្មីៗ
កាលពី​ថ្ងៃ​សៅរ៍ ទី​៨ ខែមិថុនា ក្រុមហ៊ុន Professional Trader (Cambodia) បាន​សហការ​ជាមួយ​ក្រុមហ៊ុន JX Nippon Oil & Energy (Thailand) Ltd ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន JXTG Nippon Oil & Energy Corporation រៀបចំ​សិក្ខាសាលា និង​ពិធី​ជួបជុំ​សម្រាប់​អតិថិជន​ប្រេងម៉ាស៊ីន​ម៉ាក ENEOS ប្រចាំឆ្នាំ​២០១៩​។ កម្មវិធី​នេះ ប្រព្រឹត្តទៅ​នៅ​មជ្ឈមណ្ឌល The Premier Sen Sok Center រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី តំណាង​ស្ថាប័ន ក្រុមហ៊ុន​ឯកជន និង​អតិថិជន​របស់​ប្រេងម៉ាស៊ីន​ម៉ាក ENEOS មកពី​តាម​បណ្តា​រាជធានី​-​ខេត្ត សរុប​ប្រមាណ​៧០០​នាក់​។​
 
​នេះ​គឺជា​ការជួបជំ​ប្រចាំឆ្នាំ លើក​ទី​៣ របស់​ក្រុមហ៊ុន Professional Trader (Cambodia) បន្ទាប់ពី​ប្រតិបត្តិ​ការលក់​ផលិតផល​ប្រេងម៉ាស៊ីន​ម៉ាក ENEOS អស់​រយៈពេល​ជិត ៤​ឆ្នាំកន្លងមក​។ កម្មវិធី​នេះ រៀបចំឡើង​ដើម្បី​ជាការ​ថ្លែងអំណរគុណ ដល់​អតិថិជន​ដែល​តែងតែ​គាំទ្រ ប្រេងម៉ាស៊ីន ENEOS និង​ផ្តលឱកាស​ដល់​អតិថិជន ដែលជា​ប្រតិបត្តិ​ករ​ទីផ្សារ​ស្វែងយល់​ឲ្យ​កាន់តែច្បាស់​នូវ​លក្ខណៈ​ស្តង់ដារ​បច្ចេកទេស និង​បទដ្ឋាន​ប្រើប្រាស់​របស់​ផលិតផល ក៏ដូចជា​បង្កើត​ឲ្យ​មាន​បរិយាកាស និង​ទំនាក់ទំនង​ស្និទ្ធស្នាល រវាង​អតិថិជន និង​អតិថិជន​របស់​ក្រុមហ៊ុន​ផងដែរ​។​


 
​ក្រុមហ៊ុន Professional Trader (Cambodia) បានទទួល​សិទ្ធិ​ចែកចាយ​ផ្តាច់មុខ ផលិតផល​ប្រេងម៉ាស៊ីន​ម៉ាក ENEOS នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ពី​ក្រុមហ៊ុន JXTG Nippon Oils & Energy Cooperation តាមរយៈ​ក្រុម​បុត្រ​សម្ព័ន្ធ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ គឺ​ក្រុមហ៊ុន JX Nippon Oils & Energy (Thailand) Ltd​។ ក្រុមហ៊ុន JXTG Nippon Oils & Energy Cooperation ជា​ក្រុមហ៊ុន​ដែលមាន​ដើមកំណើត​នៅ​ប្រទេស​ជប៉ុន និង​បាន​កំពុង​ឈានមុខ​គេ នៅក្នុង​ទីផ្សារ​ថាមពល​នៅ​ទូទាំងប្រទេស​ជប៉ុន​។ 




 
​ផលិតផល​ប្រេងម៉ាស៊ីន​ម៉ាក ENEOS មាន​វត្តមាន​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ចាប់តាំងពី​ដើមឆ្នាំ​២០១៦ និង​បាន​កំពុង​ចែកចាយ​នៅ​ទូទាំងប្រទេស តាមរយៈ​អតិថិជន​លក់ដុំ និង​រាយ ជាង ១,២០០​កន្លែង ហើយ​បាន​នឹង​កំពុង​ផ្គត់ផ្គង់​នូវ​ផលិតផល​ជាច្រើន​ប្រភេទ ដែល​រួមមាន​ប្រេងម៉ាស៊ីន​សម្រាប់​ម៉ូតូ​ធុន​តូច ម៉ូតូ​ស្ព័ត​ធុន​ធំ ម៉ូតូ​លេខ​ស្វ័យប្រវត្តិ ប្រេងម៉ាស៊ីន ប្រេង​ប៉ុង ប្រេង​ប្រអប់លេខ សម្រាប់​រថយន្ត​ទេសចរណ៍ រថយន្ត​ដឹកទំនិញ​ធុន​ស្រាស ធុន​មធ្យម និង​ធុន​ធ្ងន់ ព្រមទាំង​ប្រេងម៉ាស៊ីន​គ្រប់​ប្រភេទ សម្រាប់​គ្រឿងចក្រ​ធុន​ធ្ងន់ បម្រើ​ឲ្យ​វិស័យ​សាធារណការ វិស័យ       កសិឧស្សាហកម្ម និង​វិស័យ​សំណង់ ព្រមទាំង​ផលិតផល​ពាក់ព័ន្ធ​មួយចំនួន​ផ្សេងទៀត​។​


 
​សម្រាប់​ឆមាស​ទី​២ ឆ្នាំ​២០១៩​នេះ ក្រុមហ៊ុន​រំពឹង​បង្កើន​ចំនួន​អតិ​ជន រហូតដល់ ១,៤០០​កន្លែង និង​រំពឹង​ការលក់​ក្នុង​ប្រមាណ ៥០០​តោន​។ កំណើន​ប្រតិបត្តិការ​នេះ នឹង​បន្ត​ជំរុញ​ក្នុង​កម្រិត​អ​ប្បរមា ប្រមាណ ២០ ភាគរយ ជា​រៀងរាល់ឆ្នាំ នា​ឆ្នាំ​បន្តបន្ទាប់​ទៅមុខទៀត​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង លោក សូ សុខ​ប៊ុន​ថេត នាយក​ប្រតិបត្តិ ក្រុមហ៊ុន Professional Trader (Cambodia) Co., Ltd ផ្ទះ​លេខ​៥២៧ ផ្លូវលំ​វត្ត​អង្គ​តា​ម៉ិ​ញ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ឬ​តាម​ទូរស័ព្ទ​លេខ ០៩៩២១៦៦៨៨៕




 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com