អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ស៊ីន នី​វ អុិន​វេស​មិន ឯ​.​ក នឹងមាន​ការប្រគំ​តន្ត្រី​ដ៏​ធំ​រយៈពេល​៣​ថ្ងៃ នៅ​ថ្ងៃទី​១៤ ១៥ ១៦ ខែ មិថុនា ឆ្នាំ ២០១៩
10, Jun 2019 , 4:09 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០១៩ ក្រុមហ៊ុន ស៊ីន នី​វ អុិន​វេស​មេន ឯ​.​ក បានរៀបចំ​សន្និសីទ​សារព័ត៌មាន​មួយ​ដើម្បី​ផ្សព្វផ្សាយ​នូវ​ការបើក​សម្ពោធ​ជា​ផ្លូវការ ក្រុមហ៊ុន ស៊ីន នី​វ អុិន​វេស​មេន ឯ​.​ក ព្រមទាំង​ផ្តល់ជូន​ភាព​ដ៏​សប្បាយរីករាយ​ដល់​អ្នកចូលរួម​ទស្សនា​ទាំងអស់​ជាមួយនឹង​ការប្រគំ​តន្ត្រី​ដ៏​ធំ​រយៈពេល ៣​ថ្ងៃ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ១៤-១៥-១៦ ខែមិថុនា ឆ្នាំ ២០១៩ ខាងមុខនេះ​នៅ​បរិវេណ​ទល់មុខ​សាល​មហោស្រប​ទីក្រុង​កោះ​ពេជ្រ​ដោយមាន​ការចូលរួម​ពី​កំពូល​តារាចម្រៀង​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ល្បីៗ​ជាច្រើនរូប​ផងដែរ​ដែល​នឹងធ្វើ​ការផ្សាយ​ផ្ទាល់​តាមរយៈ​ស្ថានីយ៍ទូរទស្សន៍ ស៊ី​ធី​អិន (CTN) ផងដែរ​។​
 
​គួរបញ្ជាក់​ផងដែរ​ថា​ក្រុមហ៊ុន ស៊ីន នី​វ អុិន​វេស​មេន ឯ​.​ក គឺជា​ក្រុមហ៊ុន​ឆ្នោត​កោស​ដ៍​ធំ​មួយ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​ចាប់ដំណើរការ និង​បង្ហាញ​វត្តមាន​របស់ខ្លួន​ក្នុងប្រទេស​កម្ពុជា​នៅពេលនេះ​ចាប់ពី ថ្ងៃទី​០៩ ខែ មិថុនា ឆ្នាំ ២០១៩ នេះ​តទៅ​ដើម្បី​ផ្តល់ជូន​រង្វាន់​ដ៏​ធំ​អស្ចារ្យ​ដែល​ពុំ​ធ្លាប់មាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ជូន​ដល់​បងប្អូន និង​អតិថិជន​ទាំងអស់​ទូទាំងប្រទេស​ក​ម្ពុ​ជា​។​


 
រង្វាន់​ដែល​ក្រុមហ៊ុន​នឹងធ្វើ​ការផ្តល់ជូន​មានដូចជា​៖ ម៉ូតូ ហុងដា ឌ្រី​ម , ទូរស័ព្ទ IPHONE XS MAX , ទូរទស្សន៍ 32 អ៊ី​ញ ទឹកប្រាក់ 40, 000, 000 លាន​រៀល 80, 000, 000 លាន​រៀល រថយន្ត គា ពី​កាន់​តូ ២០១៩ (Kia Picanto 2019) និង​រង្វាន់​ជាច្រើន​ទៀត​សរុប​ជា​ទឹកប្រាក់ 750, 000, 000 លាន​រៀល​។  តែ​អ្វីដែល​កាន់តែ​ពិសេស​បំផុត​នោះ​គឺ​ក្រុមហ៊ុន​នឹង​ផ្តល់រ​ង្វាន់​ធំ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក TOYOTA LAND CRUISER 2019 ដ៏​ថ្មីស្រឡាង​មួយគ្រឿង​ផងដែរ​! ក្រុមហ៊ុន​សង្ឃឹម​យ៉ាង​មុតមាំ​ថា សំណាង និង​រង្វាន់​ធំ​អស្ចារ្យ​នឹង​ក្លាយជា​របស់​អ្នកចូលរួម​ទាំងអស់​ជាក់​ជាពុំខាន​ឡើយ​។ 
 
​សូម​រំឭក​ផងដែរ​ថា​ក្រុមហ៊ុន​មិន​គ្រាន់តែ​ផ្តល់នូវ​មហា​រង្វាន់​ដ៏​អស្ចារ្យ​ជូន​អតិថិជន​របស់ខ្លួន​នោះទេ​តែ​ក្រុមហ៊ុន​ក៏បាន​រួមចំណែក​ក្នុង​ការជួយ​ដល់​ការងារ​សង្គម​ផងដែរ​តាមរយៈ​ការបរិច្ចាគ​នូវ​ចំណូល​នៃ​ការលក់​របស់ខ្លួន​ដើម្បី​យកប្រាក់​ចំណេញ​មួយចំណែក​ជួយ​ផ្នែក​មនុស្សធម៌​ជូន​ប្រជាជន​កម្ពុជា​ផងដែរ​។ ដោយ​មើលឃើញថា​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឋា​ជា​មន្ទីរពេទ្យ និង​កាកបាទក្រហមកម្ពុជា ដែល​សុទ្ធតែជា​ស្ថាប័ន​ជួយសង្គ្រោះ​ជីវិត​កុមារ​កម្ពុជា​យ៉ាងច្រើន​កន្លងមក​ហើយក៏​កំពុង​ត្រូវការ​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ផងដែរ​។ 


 
​សម្រាប់​លោកអ្នក​ដែល​នឹងចូលរួម​ទស្សនាការ​ប្រគំ​តន្ត្រី​នៅ​ថ្ងៃទី ១៤-១៥-១៦ ខែមិថុនា ខាងមុខនេះ កុំ​ភ្លេច​កោស​ឆ្នោត​នាំ​សំណាង ស៊ីន នី​វ ទាំងអស់គ្នា ដើម្បី​មានសំណាង​ឈ្នះ​នូវ​មហា​រង្វាន់​យ៉ាងច្រើន​។ 
 
​ក្រុមហ៊ុន​យើងខ្ញុំ​សូម​ជូនពរ​ឱ្យ​អតិថិជន​ព្រមទាំង​អ្នកចូលរួម​ទាំងអស់​មា​ន​សំណាង​ឈ្នះ​រង្វាន់​គ្រប់ៗ​គ្នា​! 
​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​មកកាន់​លេខ​៖ 077 67 67 58 / 067 67 67 58 
​ឬ Facebook: Hsin Niu-Lottery / www.hsinniuLottery.com










 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com