អត្ថបទពាណិជ្ជកម្ម
ខ្មែរ ប៊ែវើរីជីស ចែករំលែកបទពិសោធន៍ដល់អ្នកជំនាញក្នុងវិស័យស្រាបៀជុំវិញពិភពលោក
× ភ្នំពេញ -ទំនើបកម្មគ្រឿងចក្រ និងបច្ចេកវិទ្យាក្នុងរោងចក្រ ខ្មែរ ប៊ែវើរីជីស បានទាក់ទាញឲ្យអ្នកជំនាញក្នុងវិស័យផលិតស្រាបៀ និងភេសជ្ជៈជាង១០០នាក់ពីជុំវិញពិភពលោក ធ្វើដំណើរមកទស្សនកិច្ចសិក្សា ស្វែងយល់ដោយផ្ទាល់ នៅរោងចក្រនេះ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ កន្លងមក។
លោកស្រី ឈុនឡាដា ម៉ាណាគុល ប្រធានសមាគមន៍ផលិតស្រាបៀក្នុងប្រទេសថៃដែលបានដឹកនាំអ្នកជំនាញទាំងអស់ពីជាង១០ប្រទេសមកកាន់រោងចក្រ ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរមុខមាត់វិស័យផលិតស្រាបៀនិងភេសជ្ជៈក្នុងប្រទេសកម្ពុជា តាមរយៈការវិនិយោគលើគ្រឿងចក្រ និងបច្ចេកវិទ្យាទំនើបៗដើម្បីផលិត ផលិតផលដែលទទួលស្គាល់ជាអន្តរជាតិ។ ដូច្នេះហើយ ដំណើរទស្សនកិច្ចនេះនឹងផ្តល់បទពិសោធន៍ដ៏ល្អ សម្រាប់សិក្ខាកាមទាំងអស់ ក៏ដូចជាឱកាសក្នុងការរៀនសូត្រពីភាពជោគជ័យរបស់ក្រុមហ៊ុនផងដែរ។»
លោក លាង ពៅ(ភីធើរ) សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឲ្យដឹងថា៖ «រោងចក្រកាន់តែធំ ការប្រើប្រាស់គ្រឿងចក្រនិងបច្ចេកវិទ្យារបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសក្នុងការផលិតស្រាបៀនិងភេសជ្ជៈក៏កាន់តែទំនើប។ ការធ្វើបច្ចុប្បន្នភាពលើបច្ចេកវិទ្យា និងគ្រឿងចក្រនេះហើយដែលជាកត្តាអាចឲ្យក្រុមហ៊ុនខ្មែរមួយនេះរក្សាគុណភាពអន្តរជាតិសម្រាប់ផលិតផលរបស់ខ្លួន»។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com