ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សង្គមជាតិ
២៥ខេត្ត/រាជធានី
រដ្ឋមន្ត្រីក្រសួងព័ត៌មាន នឹងចូលរួមដាំកូនឈើនៅសមាគមអភិរក្សដំរីអៃរាវត្តា ក្នុងខេត្តរតនគិរី
10, Jun 2019 ,
4:49 pm
រូបភាព
×
ដោយ:
ថ្មីៗ
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នឹងអញ្ជើញចូលរួមក្នុងទិវាដាំដើមឈើនៅក្នុងជំរំអភិរក្សសត្វដំរីអៃរាវត្តា នៅខេត្តរតនគិរី នាថ្ងៃទី០៦ កក្តដា ខាងមុខនេះ។ ការចូលរួមនេះ គឺឆ្លើយតបនឹងការស្នើសុំពីប្រធានសមាគមអភិរក្សដំរីអៃរាវត្តា លោកស្រី ខៃ ចិន្តា ដែលក្រុមការងាររបស់លោកស្ត្រី បានជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយលោករដ្ឋមន្ត្រី នៅទីស្តីការក្រសួងព័ត៌មាន កាលពីថ្ងៃទី៨ មិថុនា កន្លងទៅ។
លោកស្រី ខៃ ចិន្តា បានឲ្យដឹងពីគោលបំណងនៃការរៀបចំទិវាដាំកូនឈើនៅភូមិកាទៀង ឃុំល្បាំងពីរ ស្រុកលំផាត់ ដែលជាកន្លែងអភិក្សសត្វដំរី៤ក្បាល នៅក្នុងខេត្តរតនគិរីនេះ ថា ដើម្បីការពារបរិស្ថាន ផ្តល់ជម្រកដល់សត្វដំរី បង្កើតទេសចរណ៍បៃតងនៅក្នុងខេត្តរតនគិរី ទឹកដីភូមិភាគឦសាននៃប្រទេសកម្ពុជា ហើយដើមឈើដែលត្រូវដាំ ជាប្រភេទឈើកម្រនិងមានតម្លៃខ្ពស់ជាង១០ប្រភេទ។ លោកស្រី ចិន្តា បានបញ្ជាក់ថា សម្រាប់អ្នកចូលរួមដាំដើមឈើនេះ គឺបរិច្ចាគថវិកាចំនួន៨ម៉ឺនរៀល សម្រាប់ដើមឈើ ១ដើម ដែលតម្លៃនេះរួមទាំងការថែទាំនិងស្លាកឈ្មោះរបស់អ្នកឧបត្តម្ភផងដែរ។
ទន្ទឹមនឹងការយល់ព្រមចូលក្នុងកម្មវិធីដំដើមឈើនៅជំរំអភិរក្សសត្វដំរី ខេត្តរតនគិរី ដែលប្រធានសមាគអភិរក្សដំរីអៃរាវត្តាស្នើសុំ លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ សរសើរនិងគាំទ្រសមាគមដែលបានទិញសត្វដំរីពីប្រជាពលរដ្ឋយកមកចិញ្ចឹមក្នុងព្រៃសហគមន៍ ដោយអាចមើល ឲ្យចំណីតាមបែបធម្មជាតិបានគ្រប់គ្រាន់ ហើយមិនធ្វើបាបនិងប្រើឲ្យហួសកម្លាំងនៃសត្វដំរីទាំងនោះ។
ប្រធានសមាគមអភិរក្សដំរីអៃរាវត្តាខាងលើ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលស្រឡាញ់សត្វដំរី បរិស្ថាន និងការងារសង្គម ឲ្យចូលរួមក្នុងទិវាដាំដើមឈើ នៅខេត្តរតនគិរី នាថ្ងៃទី៦ ខែកក្តដា ឆ្នាំ២០១៩ខាងមុខនេះ ឲ្យបានច្រើនកុះករ។ អ្នកស្រី ខៃ ចិន្តា យល់ឃើញថា ការងារនេះ គឺជាការងារមួយដែលជួយឲ្យកាន់តែមានភាពបៃតង ហើយការណ៍ដែលយើងមានព្រៃឈើ គឺនឹងផ្តល់ជាជម្រកដល់សត្វបានគ្រប់ប្រភេទ មិនមែនត្រឹមតែសត្វដំរីប៉ុណ្ណោះទេ។
សូមទំនាក់ទំនងព័ត៌មានបន្ថែមសម្រាប់លោកអ្នកដែលចូលរួមដាំកូនឈើនៅភូមិកាទៀង ឃុំល្បាំងពីរ ស្រុកលំផាត់ ដែលជាកន្លែងអភិក្សសត្វដំរី នៅក្នុងខេត្តរតនគិរី៖
កញ្ញា ឌួង ហ្សូរីដា ៖ ០៩៥ ៧៧ ៧៧ ១៤
លោក មុំ សាម៉េត (VJ Hero)៖ ០១២ ៥៣ ៦៦ ៧៦
អ្នកនាង ភួង ស្រីមាស ៖ ០១៦ ៦៩ ១៥ ៩៩
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
5 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
1 សប្តាហ៍
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
6 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម