អត្ថបទពាណិជ្ជកម្ម
មុខងារ Kids Home បំពាក់​ជាមួយ Samsung Galaxy Tab A 2019 ធ្វើឱ្យ​កូនលោក​អ្នក​កាន់តែ​វៃឆ្លាត និង​មាន​សុវត្ថិភាព​
10, Jun 2019 , 5:06 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ ៖ ដូច​យើង​ដឹង​ហើយ​ថា​បច្ចុប្បន្ននេះ បច្ចេកវិទ្យា​មានការ​រីកចម្រើន​ខ្លាំង ខណៈពេលដែល​គ្រឿង​ឧបករណ៍​អេឡិចត្រូនិក កំពុង​ក្លាយជា​ឧបករណ៍​ដែល​ពេញនិយម​បំផុត និង​មាន​ស្ទើរតែ​គ្រប់​ផ្ទះ​។ ជាពិសេស​សម្រាប់​កូនៗ​ជាទី​ស្រឡាញ់​ទាំងអស់​តែម្តង​។
  
​យ៉ាងណាមិញ​ឪពុកម្តាយ ឬ​អាណាព្យាបាល​ស្ទើរតែ​ទាំងអស់ ក៏​កំពុងតែ​មានការ​ព្រួយបារម្ភ​ផងដែរ ចំពោះ​បច្ចេកវិទ្យា និង​គ្រឿង​អេឡិចត្រូនិក​ទាំងនោះ​។ ព្រួយបារម្ភ ក៏​ព្រោះតែ​ពួកគាត់​មិនអាច​គ្រប់គ្រង និង​ដឹងថា តើ​កូនៗ​របស់​ពួកគាត់​ប្រើប្រាស់​វា​បាន​ត្រឹមត្រូវ​ក្នុង​ផ្លួ​វ​ល្អ​បាន​កម្រិតណា​នោះទេ ហើយ​ឪពុកម្ដាយ​ខ្លាចក្រែង​ថា កូនៗ​នឹង​អាច​ប្រើប្រាស់​វា​ខុស​បែបបទ​។​


 
​ប៉ុន្តែ​ចាប់ពីពេលនេះ​ទៅ លោកអ្នក​ឈប់​បារម្ភ​ទៀត​! ព្រោះ​មុខងារ​នៃ​កម្មវិធី Kids Home ដែល​បំពាក់​មក​ស្រាប់​ក្នុង Samsung Galaxy Tab A 2019 អាចជួយ​លោកអ្នក​ក្នុងការ​គ្រប់គ្រង និង​កំណត់​ការកម្សាន្ត​ដ៏​មាន​សុវត្ថិភាព​ជូន​បុត្រ​ធីតា​របស់លោក​អ្នកផង​ដែរ​។ ជាពិសេស​មុខងារ Kids Home នេះ អាចធ្វើឱ្យ​កូនលោក​អ្នកមាន​ការរីក​ចម្រើន​ផ្នែក​ខួរក្បាល និង​កាន់តែ​វៃឆ្លាត​ផ្នែក​ឌីជីថល (Digital Development) ក្នុង​ពេលវេលា​កម្សាន្តរ​បស់​ពួកគាត់ បន្ទាប់ពី​ការសិក្សា​ស្ទើរតែ​ពេញ​មួយថ្ងៃ​។ 


 
​សរុបសេចក្តី​មក​កម្មវិធី​មុខងារ Kids Home ដែល​ភ្ជាប់​ជាមួយ Samsung Galaxy Tab A 2019 គឺជា​កន្លែង​នៃ​ការកម្សាន្ត​ដ៏​មាន​សុវត្ថិភាព និង​សប្បាយរីករាយ​បំផុត សម្រាប់​បុត្រ​ធីតា​របស់​លោកអ្នក​ក្នុង​ការភ្ជាប់​ទំនាក់ទំនង​ទៅកាន់​ពិភពលោក​សម័យ​ទំនើប​នេះ​។ ដូច្នេះ​លោកអ្នក​ប្រាកដ​ជាមាន​ទំនុកចិត្ត​គ្រប់គ្រាន់​ក្នុងការ​កម្សាន្ត និង​ប្រើប្រាស់​គ្រឿង​អេឡិចត្រូនិក​របស់​កូនៗ​ជាទី​ស្រឡាញ់​របស់លោក​អ្នក​។​
 
«​ពេលនេះ​ខ្ញុំ​ហ៊ាន​ធានាថា Samsung Galaxy Tab A 2019 នេះ​ជា​ជម្រើស​Tablet ដែល​ល្អ​បំផុត​សម្រាប់​លោកអ្នក និង​ក្រុមគ្រួសារ​របស់​អ្នក​»​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​អញ្ជើញ​ទៅ​ទស្សនា​ផលិតផល​ដោយផ្ទាល់​នៅតាម​បណ្តា​ហាង​ទំនើប សាម​សុង និង​ដេប៉ូ​ចែកចាយ​ផលិតផល​របស់ សាម​សុង ណាមួយ ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទំនាក់ទំនង​តាមរយៈ​លេខ​៖ 1800-203232 ៕

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com