អត្ថបទពាណិជ្ជកម្ម
Huawei នៅតែ​ដំណើរការ Android បាន​ធម្មតា សូម្បីតែ​ម៉ូ​ដែល​ថ្មី Y5 2019 ដែល​ទើបតែ​សម្ពោធ​!
10, Jun 2019 , 5:41 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ ថ្ងៃទី 10 មិថុនា ឆ្នាំ 2019 ៖ ក្រុមហ៊ុន Huawei ដែលជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​យក្ស​លំដាប់​លេខ 2 លើ​ពិភពលោក បាន​សម្ពោធ​ស្មា​ត​ហ្វូ​ន​លំដាប់​ថវិកា​ថ្មី​មួយ​ម៉ូ​ដែល​ទៀត គឺ Huawei Y5 2019 ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 9 Pie ជំនាន់​ចុងក្រោយបង្អស់ នៅ​ការិយាល័យ​កណ្តាល​របស់​ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស​កម្ពុជា ដោយមាន​ការចូលរួម​យ៉ាងច្រើន​កុះករ​ពី​បណ្តាសារ​ព័​ត៍​មាន​នានា កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។  
 
​នៅពេល​ថ្មីៗ​នេះ​មាន​ព័​ត៍​មាន​ជាច្រើន​បាន​លើកឡើងថា ស្មា​ត​ហ្វូ​ន​របស់ Huawei នឹង​មិនអាច​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android បាន​ទៀតឡើយ បន្ទាប់ពី​ក្រុមហ៊ុន Google ផ្អាក​ធ្វើ​អាជីវកម្ម​ជាមួយ​ក្រុមហ៊ុន Huawei​។ ប៉ុន្តែ​ផ្ទុយទៅវិញ ក្រុមហ៊ុន Huawei នៅ​ប្រទេស​កម្ពុជា ទើបតែ​សម្ពោធ​ម៉ូ​ដែល​ថ្មី​នេះ ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android បាន​ធម្មតា ហើយ​ថែមទាំង​ជា​ជំនាន់​ចុងក្រោយ​ទៀតផង ដូច្នេះ​មានន័យថា ស្មា​ត​ហ្វូ​ន Huawei គ្រប់​ម៉ូ​ដែល ទាំង​ម៉ូ​ដែល​ចាស់​និង​ម៉ូ​ដែល​ថ្មី នៅតែ​អាច​ដំណើរការ Android បាន​ធម្មតា​។ ប្រសិនបើ​មាន​បញ្ហា​នេះ​មែន​នោះ ម៉ូ​ដែល​ថ្មី​ដែល​ទើបតែ​សម្ពោធ​នេះ នឹង​មិនអាច​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android បាន​នោះឡើយ​។ ដូច្នេះ​សូម​អតិថិជន​ទាំងអស់​កុំ​មានការ​ព្រួយបារម្ភ​លើ​បញ្ហា​នេះ​ឲ្យ​សោះ​!


 
គួរបញ្ជាក់​ផងដែរ​ថា Huawei Y5 2019 មានតម្លៃ​ត្រឹមតែ $119 តែប៉ុណ្ណោះ សាក​សម​បំផុត​សម្រាប់​ជម្រើស​ស្មា​ត​ហ្វូ​ន​លំដាប់​ថវិកា ដោយមាន​ការ​រចនា​អេក្រង់​លាត​ពេញ​តួ ប្រភេទ​ដំណក់ទឹក 5.71 អ៊ី​ញ កម្រិត​បង្ហាញ HD+​។ ស្មា​ត​ហ្វូ​ន​នេះ​មាន​អង្គ​ចង់ចាំ 32GB ធំ​ជាង​ស្មា​ត​ហ្វូ​ន​ដទៃ​ដែលមាន​តម្លៃ​ប្រហាក់ប្រហែល​នេះ​នៅលើ​ទីផ្សារ​។ រីឯ​កាមេរ៉ា​ក្រោយ​វិញ មាន​ទំហំ 13 ម៉េ​កា​ភិ​ច​សែ​ល កម្រិត aperture f/1.8 អាច​ចាប់យក​ពន្លឺ និង​ផ្តិត​យក​រូបភាព​បាន​យ៉ាង​ល្អ​។ កាន់តែ​ពិសេស​ទៅទៀត​នេះ ផ្នែក​ខាងក្រោយ រចនា​ជា​ប្រភេទ​ស្បែក កាលី​ប ទាន់សម័យ ជាមួយ​ជម្រើស​បី​ពណ៍​គឺ ពណ៍​ត្នោត ពណ៍​ខ្មៅ និង​ពណ៍​ខៀវ​។ រក​ឯណា​បាន ពិសេស​ទាំង​តម្លៃ ពិសេស​ទាំង​ការ​រចនា មក​ព្រម​គ្នា​តែម្តង​!
 
ក្រៅពី​ការសម្ពោធ​ម៉ូ​ដែល​ថ្មី ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android ជំនាន់​ចុងក្រោយ​នេះ ក្រុមហ៊ុន​ក៏បាន​ប្រកាស​ពី​ខួប 20 ឆ្នាំ​របស់​ក្រុមហ៊ុន Huawei ដែល​បាន​ដំណើរការ​នៅ​ប្រទេស​កម្ពុជា​ផងដែរ​។ ដើម្បី​រីករាយ​ជាមួយ​ខួប 20 ឆ្នាំនេះ ក្រុមហ៊ុន​មានកម្ម​វិធី​ពិសេសៗ​ជាច្រើន រួមទាំង​ប្រូ​ម៉ូ​សិន​ទ្រង់ទ្រាយ​ធំ ទិញ​ស្មា​ត​ហ្វូ​ន Huawei ឈ្នះ   រថយន្ត Mazda 2 និង​រង្វាន់​ជាច្រើន​ទៀត​មានតម្លៃ​សរុប 250 លាន​រៀល ដែល​ការចាប់​ឆ្នោត​ចុងក្រោយ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃ 30 មិថុនា ខាងមុខនេះ និង​កម្មវិធី​ពិសេសៗ ព្រមទាំង​យុទ្ធនាការ​ផ្សព្វផ្សាយ​ជាច្រើន​ទៀត​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​
 
​ ​Facebook: Huawei Mobile 
​ ​Youtube Channel: https://bit.ly/2wTMMJL
​ ​Instagram: https://www.instagram.com/huaweimobilekh/
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com